បន្ទាប់ពីធ្វើកំណាយស្រាវជ្រាវរកឃើញទិន្នន័យជាលទ្ធផលបឋមនៅនឹងទីតាំងកំណាយ លោកបណ្ឌិត Martin Polkinghorne បានអញ្ជើញលោកនាយកសាលា ព្រមទាំងសិស្សានុសិស្សសិក្សានៅអនុវិទ្យាល័យសាកាម៉ូតូ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀត ដើម្បីមកទស្សនាទីតាំងកំណាយ នៅទួលវិហារកណ្ដាល ដែលស្ថិតនៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ លោកបណ្ឌិត Martin Polkinghorne ក្នុងនាមជាប្រធានគម្រោងដឹកនាំការសិក្សាស្រាវជ្រាវធ្វើកំណាយនេះក៏បានពន្យល់អំពីដំណើរការធ្វើកំណាយ និង លទ្ធផលដែលក្រុមស្រាវជ្រាវរកឃើញកន្លងមក។