ផ្ទះបែបប្រពៃណីខ្មែរ ផ្ទះបែបប្រពៃណីខ្មែរមួយទើបសង់រួច ស្ថិតក្នុងភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ដោយសារភូមិដូនឪ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់អភិរក្សបេតិកភណ្ឌ អាជ្ញាធរជាតិអប្សរាបានផ្ដល់គំរូប្លង់ផ្ទះបែបប្រពៃណី សម្រាប់ប្រជាពលរដ្ឋយកគំរូតាម ដើម្បីសង់លំនៅដ្ឋានរបស់ខ្លួន។