សុង ស៊ីណា

មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋានប្រវត្តិវិទ្យា និង វិទ្យាសាស្រ្តនយោបាយ

វិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

សេចក្តីផ្តើម

ក្រៅពីធ្វើឱ្យរាងកាយរឹងមាំ និង មានសុខភាពល្អ កីឡាក៏ជាព្រឹត្តិការណ៍ដែលជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ការយល់ដឹង និង ទំនាក់ទំនងរវាងបណ្តាប្រទេសនានានៅក្នុងពិភពលោកផង    ដែរ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងជួយជំរុញឱ្យមានទំនាក់ទំនង ការយល់ដឹង និង ភាពជិតស្និទ្ធរវាងប្រជាជាតិនានាក្នុងតំបន់ គេក៏បានផ្តួចផ្តើមគំនិតបង្កើតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះឡើង។ កីឡាតំបន់អាស៊ីអាគ្នេយ៍ គឺជាការប្រកួតដើម្បីដណ្តើមជ័យលាភីក្នុងក្របខ័ណ្ឌប្រទេសនៅក្នុងតំបន់។ ប្រទេសកម្ពុជាស្ថិតនៅក្នុងភូមិសាស្រ្តអាស៊ីអាគ្នេយ៍ក៏តែងតែបានចូលរួមប្រកួតកីឡានេះជាបន្តបន្ទាប់ផងដែរ។ ដោយសារតែការប្រកួតកីឡាបាននាំមកនូវសារប្រយោជន៍ជាច្រើននោះ ទើបមានការចាប់អារម្មណ៍លើកយកប្រធានបទនេះមកសិក្សាស្រាវជ្រាវ ដើម្បីបង្ហាញនូវប្រវត្តិនៃកីឡាអាស៊ីអាគ្នេយ៍ថា តើការបង្កើតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រវត្តិ និង ការវិវត្តយ៉ាងដូចម្តេចខ្លះ? ហើយការប្រកួតកីឡានេះបានផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះសម្រាប់តំបន់នេះ?

១-ប្រវត្តិកីឡាអាស៊ីអាគ្នេយ៍

កីឡាអាស៊ីអាគ្នេយ៍មានប្រភពដើមរបស់ខ្លួន ជាប់ទាក់ទងទៅនឹងកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (SEAP Games : the South East Asian Peninsula Games)។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៥៨ គណៈប្រតិភូមកពីបណ្តាប្រទេសនៅឧបទ្វីបអាស៊ីអាគ្នេយ៍បានទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅទីក្រុងតូក្យូប្រទេសជប៉ុន ក្នុងឱកាសនោះហើយដែលពួកគេបានជួបប្រជុំគ្នាដើម្បីផ្តួចផ្តើមបង្កើតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍នេះឡើង។

ហេតុផលដែលបានស្នើ គឺថាព្រឹត្តិការណ៍កីឡាក្នុងតំបន់នឹងជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ការយល់ដឹង និង ទំនាក់ទំនងរវាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសចំនួន៦ គឺប្រទេសភូមា កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និង វៀតណាមខាងត្បូង គឺជាសមាជិកស្ថាបនិកនៃកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍។ ប្រទេសទាំងនេះបានព្រមព្រៀងគ្នាដើម្បីរៀបចំការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ គឺតាំងពីខែមិថុនា ឆ្នាំ១៩៥៩ រៀងមក ហើយគណៈកម្មាធិការសហព័ន្ធកីឡាឧបទ្វីបអាស៊ី       អាគ្នេយ៍ក៏ត្រូវបានបង្កើតឡើងផងដែរ។

ការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ ត្រូវបានប្រារព្ធឡើងនៅទីក្រុងបាងកក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៥៩ ដែលមានអត្តពលិក និង មន្រ្តីជាង៥២៧ នាក់ មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូង និង ឡាវ ចូលរួមប្រកួតកីឡាចំនួន១២ប្រភេទ។ ក្នុងចំណោមបណ្តាប្រទេសស្ថាបនិកទាំង៦មានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលមិនបានចូលរួម។ បណ្តាប្រទេសសមាជិក នៃសហព័ន្ធកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានចូលរួមរាល់ពីរឆ្នាំម្តងនៅក្នុងការប្រកួតរហូតដល់ឆ្នាំ១៩៧៥។ ក្នុងនោះមានករណីលើកលែងតែមួយគត់គឺការលុបចោលព្រឹត្តិការណ៍កីឡានេះនៅឆ្នាំ១៩៦៣ (ឆ្នាំដែលត្រូវចំវេននៃប្រទេសកម្ពុជា ព្រឹត្ដិការណ៍នេះកម្ពុជាមិនអាចរៀបចំឡើងបានក្រោមហេតុផលបញ្ហានយោបាយ)។

នៅឆ្នាំ១៩៧៥ ក្នុងអំឡុងពេលនៃការប្រកួតលើកទី៨ សហព័ន្ធបានសិក្សាពីធាតុរបស់ប្រទេសហ្វីលីពីន និង ឥណ្ឌូណេស៊ី។ ប្រទេសទាំងពីរនេះត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅឆ្នាំ១៩៧៧ ក៏ដូចជាប្រទេសព្រុយណេ ដែលក្រោយមកទៀតនៅតែជាអាណានិគមអង់គ្លេស។ នៅឆ្នាំ១៩៧៧ គឺជាឆ្នាំដែលសហព័ន្ធកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានប្តូរឈ្មោះទៅជាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ហើយកីឡានេះបានក្លាយទៅជាកីឡាអាស៊ីអាគ្នេយ៍។ បញ្ជីនៃបណ្តាប្រទេសដែលចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍បានពង្រីកបន្ថែមទៀត គឺឆ្នាំ២០០៣ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី២២ នៅប្រទេស        វៀតណាមដែលពេលនោះគេបានដាក់បញ្ចូលប្រទេសទីម័រខាងកើត បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ២០០២។

កីឡាអាស៊ីអាគ្នេយ៍ គឺជាការប្រកួតពហុកីឡា ប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង ដែលពាក់ព័ន្ធនឹងប្រទេសចំនួន១១។ ការប្រកួតនេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង ត្រួតពិនិត្យដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី។

២-ការប្រកួតកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍

ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយសមាគមបាល់ទាត់អាស៊ាន ដែលត្រូវបានទទួលស្គាល់ដោយ FIFA : "Fédération Internationale de Football Association" in French. In English, it is known as International Federation of Association Football។ ការប្រកួតកីឡាបាល់ទាត់អាស៊ានគឺជាការប្រកួតដណ្តើមជើងឯកបាល់ទាត់នៃប្រជាជាតិអាស៊ាន។ ការប្រកួតនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ក្រោមឈ្មោះថា Tiger Cup។ ការយកឈ្មោះពានរង្វាន់ Tiger Cup នេះគឺដោយផ្អែកលើឈ្មោះស្រាបៀរ Tiger (Tiger Beer) របស់ប្រទេសសិង្ហបុរី ដែលជាអ្នកឧបត្ថម្ភធំនៃការប្រកួតកីឡានេះ។ ចាប់ពីឆ្នាំ២០០៨ មកគេបានប្តូរឈ្មោះទៅជាពានរង្វាន់ Suzuki Cup គឺយកឈ្មោះតាមក្រុមហ៊ុនផលិតម៉ូតូ Suzuki ដែលជាអ្នកឧបត្ថម្ភធំនៃការប្រកួតកីឡានេះ។

ការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ និង ការប្រកួតកីឡាអាស៊ីអាគ្នេយ៍

ល.រ

កាលបរិច្ឆេទប្រកួត

ប្រទេស

ទីក្រុង

ប្រទេសជ័យលាភី

ការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍

១២-១៧ ខែធ្នូ ឆ្នាំ១៩៥៩

ថៃ

បាងកក

ថៃ

១១-១៦ ខែធ្នូ ឆ្នាំ១៩៦១

ភូមា

យ៉ាងហ្គោន

ភូមា

 

នៅឆ្នាំ១៩៦៣ (ឆ្នាំដែលត្រូវចំវេននៃប្រទេសកម្ពុជា ព្រឹត្ដិការណ៍នេះកម្ពុជាមិនអាចរៀបចំឡើងបានក្រោមហេតុផលបញ្ហានយោបាយ)

 

 

 

១៤-២១ ខែធ្នូ ឆ្នាំ១៩៦៥

ម៉ាឡេស៊ី

គូឡាឡាំពួ

ថៃ

-១៦ ខែធ្នូ ឆ្នាំ១៩៦៧

ថៃ

បាងកក

ថៃ

-១៣ ខែធ្នូ ឆ្នាំ១៩៦៩

ភូមា

យ៉ាងហ្គោន

ភូមា

-១៣ ខែធ្នូ ឆ្នាំ១៩៧១

ម៉ាឡេស៊ី

គូឡាឡាំពួ

ថៃ

-៨ ខែកញ្ញា ឆ្នាំ១៩៧៣

សិង្ហបុរី

សិង្ហបុរី

ថៃ

-១៦ ខែធ្នូ ឆ្នាំ១៩៧៥

ថៃ

បាងកក

ថៃ

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍

១៩-២១ ខែវិច្ឆិកា ឆ្នាំ១៩៧៧

ម៉ាឡេស៊ី

គូឡាឡាំពួ

ឥណ្ឌូណេស៊ី

១០

២១-៣០ ខែកញ្ញា ឆ្នាំ១៩៧៩

ឥណ្ឌូណេស៊ី

ហ្សាការតា

ឥណ្ឌូណេស៊ី

១១

-១៥ ខែធ្នូ ឆ្នាំ១៩៨១

ហ្វីលីពីន

ម៉ានីល

ឥណ្ឌូណេស៊ី

១២

២៨ ខែឧសភា-៦ ខែមិថុនា ឆ្នាំ១៩៨៣

សិង្ហបុរី

សិង្ហបុរី

ឥណ្ឌូណេស៊ី

១៣

-១៧ ខែធ្នូ ឆ្នាំ១៩៨៥

ថៃ

បាងកក

ថៃ

១៤

-២០ ខែកញ្ញា ឆ្នាំ១៩៨៧

ឥណ្ឌូណេស៊ី

ហ្សាការតា

ឥណ្ឌូណេស៊ី

១៥

២០-៣១ ខែសីហា ឆ្នាំ១៩៨៩

ម៉ាឡេស៊ី

គូឡាឡាំពួ

ឥណ្ឌូណេស៊ី

១៦

២៤ ខែវិច្ឆិកា-៣ ខែធ្នូ ឆ្នាំ១៩៩១

ហ្វីលីពីន

ម៉ានីល

ឥណ្ឌូណេស៊ី

១៧

១២-២០ ខែមិថុនា ឆ្នាំ១៩៩៣

សិង្ហបុរី

សិង្ហបុរី

ឥណ្ឌូណេស៊ី

១៨

-១៧ ខែធ្នូ ឆ្នាំ១៩៩៥

ថៃ

ឈៀងម៉ៃ

ថៃ

១៩

១១-១៩ ខែតុលា ឆ្នាំ១៩៩៧

ឥណ្ឌូណេស៊ី

ហ្សាការតា

ឥណ្ឌូណេស៊ី

២០

-១៥ ខែសីហា ឆ្នាំ១៩៩៩

ព្រុយណេ

បានដាស៊េរីបេហ្កាវ៉ាន់

ថៃ

២១

-១៧ ខែកញ្ញា ឆ្នាំ២០០១

ម៉ាឡេស៊ី

គូឡាឡាំពួ

ម៉ាឡេស៊ី

២២

-១៣ ខែធ្នូ ឆ្នាំ២០០៣

វៀតណាម

ហាណូយ-ហូជីមីញ

វៀតណាម

២៣

២៧ ខែវិច្ឆិកា-៥ ខែធ្នូ ឆ្នាំ២០០៥

ហ្វីលីពីន

ម៉ានីល

ហ្វីលីពីន

២៤

-១៥ ខែធ្នូ ឆ្នាំ២០០៧

ថៃ

នគររាជសីមា

ថៃ

២៥

-១៨ ខែធ្នូ ឆ្នាំ២០០៩

ឡាវ

វៀងចន្ទន៍

ថៃ

២៦

១១-២២ ខែវិច្ឆិកា ឆ្នាំ២០១១

ឥណ្ឌូណេស៊ី

ហ្សាការតា និង Palembang

ឥណ្ឌូណេស៊ី

២៧

១១-២២ ខែវិច្ឆិកា ឆ្នាំ២០១៣

មីយ៉ាន់ម៉ា

ណៃពិដោ

ថៃ

២៨

-១៦ ខែមិថុនា ឆ្នាំ២០១៥

សិង្ហបុរី

សិង្ហបុរី

ថៃ

២៩

១៩-៣០ ខែសីហា ឆ្នាំ២០១៧

ម៉ាឡេស៊ី

គូឡាឡាំពួ

ម៉ាឡេស៊ី

៣០

៣០ ខែវិច្ឆិកា-១១ ខែធ្នូ ឆ្នាំ២០១៩

ហ្វីលីពីន

Various

ហ្វីលីពីន

៣១

២១ ខែវិច្ឆិកា-២ ខែធ្នូ ឆ្នាំ២០២១

វៀតណាម

ហាណូយ

 

៣២

-១៦ ខែឧសភា ឆ្នាំ២០២៣

កម្ពុជា

ភ្នំពេញ

 

៣៣

-១៩ ខែធ្នូ ឆ្នាំ២០២៥

ថៃ

ចន្ទបុរី

 

៣៤

២៤ ខែមករា-២៤ ខែកុម្ភៈឆ្នាំ២០២៧

ព្រុយណេ

?

 

៣៥

២០២៩

ឡាវ

?

 

រូបសញ្ញាកីឡាអាស៊ីអាគ្នេយ៍ត្រូវបានដាក់បង្ហាញក្នុងអំឡុងការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ១៩៥៩ នៅទីក្រុងបាងកក។ រូបសញ្ញានោះមានរាងជារង្វង់៦ ដែលតំណាងឱ្យសមាជិកស្ថាបនិកចំនួន៦ ហើយរូបសញ្ញានោះត្រូវបានប្រើរហូតដល់ឆ្នាំ១៩៩៧។ នៅឆ្នាំ១៩៩៩ រូបសញ្ញាជារង្វង់៦ បានកើនឡើងដល់ចំនួន១០។ នៅឆ្នាំ២០១១ គេបានដាក់បញ្ចូលប្រទេសទីម័រខាងកើត ហេតុនេះ បច្ចុប្បន្នរូបសញ្ញារង្វង់នេះបានឡើងដល់ចំនួន១១។

 

៤-ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៩

         ការប្រកួតកីឡាអាស៊ីអាគ្នេយ៍បានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៩ គឺជាការប្រកួតលើក        ទី៣០ ដែលមានប្រទេសចំនួន១១ ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍បានចូលរួម គឺប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ទីម័រខាងកើត ថៃ និង វៀតណាម។ លទ្ធផលនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនមានដូចខាងក្រោម ៖

តារាងលទ្ធផលនៃការប្រកួតតាមប្រទេសនីមួយៗ

ល.រ

ឈ្មោះប្រទេស

មេដាយមាស

មេដាយប្រាក់

មេដាយសំរិទ្ធ

សរុប

ហ្វីលីពីន

១៤៩

១១៧

១២១

៣៨៧

វៀតណាម

៩៨

៨៥

១០៥

២៨៨

ថៃ

៩២

១០៣

១២៣

៣១៨

ឥណ្ឌូណេស៊ី

៧២

៨៤

១១១

២៦៧

ម៉ាឡេស៊ី

៥៦

៥៧

៧១

១៨៤

សិង្ហបុរី

៥៣

៤៦

៦៨

១៦៧

មីយ៉ាន់ម៉ា

១៨

៥១

៧៣

កម្ពុជា

៣៦

៤៦

ព្រុយណេ

១៣

១០

ឡាវ

២៩

៣៥

១១

ទីម័រខាងកើត

 

សរុប១១ ប្រទេស

៥៣១

៥២៧

៧២៦

១ ៧៨៤

Text Box: ៤-ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៩	ការប្រកួតកីឡាអាស៊ីអាគ្នេយ៍បានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៩ គឺជាការប្រកួតលើក        ទី៣០ ដែលមានប្រទេសចំនួន១១ ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍បានចូលរួម គឺប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ទីម័រខាងកើត ថៃ និង វៀតណាម។ លទ្ធផលនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនមានដូចខាងក្រោម ៖តារាងលទ្ធផលនៃការប្រកួតតាមប្រទេសនីមួយៗល.រ	ឈ្មោះប្រទេស	មេដាយមាស	មេដាយប្រាក់	មេដាយសំរិទ្ធ	សរុប១	ហ្វីលីពីន	១៤៩	១១៧	១២១	៣៨៧២	វៀតណាម	៩៨	៨៥	១០៥	២៨៨៣	ថៃ	៩២	១០៣	១២៣	៣១៨៤	ឥណ្ឌូណេស៊ី	៧២	៨៤	១១១	២៦៧៥	ម៉ាឡេស៊ី	៥៦	៥៧	៧១	១៨៤៦	សិង្ហបុរី	៥៣	៤៦	៦៨	១៦៧៧	មីយ៉ាន់ម៉ា	៤	១៨	៥១	៧៣៨	កម្ពុជា	៤	៦	៣៦	៤៦៩	ព្រុយណេ	២	៥	៦	១៣១០	ឡាវ	១	៥	២៩	៣៥១១	ទីម័រខាងកើត	០	១	៥	៦	សរុប១១ ប្រទេស	៥៣១	៥២៧	៧២៦	១ ៧៨៤ 

 

 

 

 

 

 

 

សន្និដ្ឋាន

សរុបមកតាមការស្រាវជ្រាវខាងលើបានបង្ហាញឱ្យឃើញថា កីឡាអាស៊ីអាគ្នេយ៍មានដើមកំណើតតាំងពីឆ្នាំ១៩៥៨ ហើយព្រឹត្តិការណ៍នៃការប្រកួតជាលើកដំបូងត្រូវបានធ្វើឡើងនៅប្រទេសថៃក្នុងឆ្នាំ១៩៥៩។ កីឡានេះបានវិវត្តជាបន្តបន្ទាប់ ដោយបានពង្រីកនូវសមាជិករបស់ខ្លួនតាំងពីចំនួន៦រហូតដល់បច្ចុប្បន្នមានសមាជិកចំនួន១១ប្រទេស។ ពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៧៥ គេហៅថា កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ហើយចាប់ពីឆ្នាំ១៩៧៧ មក កីឡាឧបទ្វីអាស៊ីអាគ្នេយ៍បានប្តូរឈ្មោះទៅជា កីឡាអាស៊ីអាគ្នេយ៍។ ការប្រកួតត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងតាមអក្ខរក្រមនៃឈ្មោះរបស់ប្រទេសជាសមាជិកអាស៊ាន។ តាមរយៈការប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះគឺជាការជួយជំរុញនូវកិច្ចសហប្រតិបត្តិការ ការយល់ដឹង និង ភាពជិតស្និទ្ធគ្នារវាងបណ្តាប្រជាជាតិនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ ការជួបប្រកួតគ្នានេះក្រៅពីការបង្ហាញនូវភាពរីកចម្រើនផ្នែកបច្ចេកទេសកីឡា និង សុខភាព វាក៏បានផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការបន្តវេនយុវជនក្នុងតំបន់ពីជំនាន់មួយទៅជំនាន់មួយឱ្យកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះបាននាំមកនូវសន្តិសុខ សន្តិភាព ស្ថិរភាព វិបុលភាព វឌ្ឍនភាព និង សុខុដុមភាពនៅក្នុងតំបន់ទាំងមូល។

គន្ថនិទ្ទេស

១-អគ្គនាយកដ្ឋានអាស៊ាន ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

   (អាស៊ាន) ភ្នំពេញ ឆ្នាំ១៩៩៨។

២-The ASEAN CHARTER, ASEAN Secretariat 2009.

៣-Jeux d'Asie du Sud-Est, Wikipédia

៤-Association des nations de l'Asie du Sud-Est,  Wikipédia.

៥-Association of Southeast Asian Nations, Wikipedia.