បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ

វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ និងមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ភ្នំពេញ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភាសា និងអក្សរ ដែលប្រើជាផ្លូវការ គឺភាសា និងអក្សរ   ខ្មែរ។ បច្ចុប្បន្ន ប្រទេសកម្ពុជា មានរាជធានី១ ខេត្ត២៤ ក្រុង២៨ ស្រុក១៦២ ខណ្ឌ១៤ ឃុំ១.៤០៦ សង្កាត់២៤៦ ភូមិ១៤.៣៩៤ និងមានប្រជាជនសរុប១៥.៥៥២.២១១នាក់(ជំរឿនទូទៅប្រជាជននៅព្រះរាណាចក្រកម្ពុជា ឆ្នាំ២០១៩)។

            អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែងដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។

-ប្រវត្តិរដ្ឋសភាមុនឆ្នាំ១៩៩៣

         ព្រះរាជាណាចក្រកម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក៣៩រូប តំណាងឱ្យ១០ខេត្ត ក្រុង។ នេះជាសញ្ញាណដំបូងនៃការកកើត     សភា។

            ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៤០ សភាពិគ្រោះយោបល់ បានកែប្រែទៅជា សភាតំណាងប្រជាជនកម្ពុជា ក្រោមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។

            ថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៤៥ មានការបង្កើត សភាពិគ្រោះយោបល់ ដែលមានសមាជិក៣៣រូប តំណាងឱ្យ១៤ខេត្ត ក្រុង។

            ខែវិច្ឆិកា ឆ្នាំ១៩៤៥ មានការបង្កើត      គណៈកម្មការបារាំង ខ្មែរ មួយ ដើម្បីរៀបរៀងសេចក្ដីព្រាងរដ្ឋធម្មនុញ្ញដំបូង។

            ឆ្នាំ១៩៤៦ មានព្រះរាជក្រម៤ សម្រេចផ្ដល់សេរីភាពសារព័ត៌មានសេរីភាពបង្កើតសមាគម សេរីភាពបង្កើតគណបក្សនយោបាយ និងឱ្យប្រើច្បាប់បោះឆ្នោតជាសកលជ្រើសតាំងរដ្ឋសភាបណ្ដោះ អាសន្ន (សភាធម្មនុញ្ញ)។

            ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦ មានការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា ជ្រើសតាំងសមាជិកសភាធម្មនុញ្ញ៦៧រូប ដែលមានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី១នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។ សមាសភាពសភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦នេះមាន៦៧រូប មកពីគណបក្សប្រជាធិបតេយ្យ៥០រូប គណបក្សសេរីភាព១៤រូប និងគណបក្សឯកច្ឆ័ន្ទ៣   រូប។

            ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៧ មានការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាដែលមាន៧៥អាសនៈ។ គណបក្សប្រជាធិបតេយ្យទទួលបាន៥៤អាសនៈ ហើយគណបក្សសេរីភាពទទួលបាន២១អាសនៈ[1]

            ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៥១ មានការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាដែលមាន៧៨អាសនៈ។ គណបក្សប្រជាធិបតេយ្យទទួលបានអាសនៈភាគច្រើនដាច់ខាត(៥៤អាសនៈ)។

            ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ មានការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាដែលមាន៩១អាសនៈ ហើយគណបក្សសង្គមរាស្ត្រនិយមទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋ សភា។

            ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៥៨ មានការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាដែលមាន៦១អាសនៈ ហើយគណបក្សសង្គមរាស្ត្រនិយមទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភាដដែល។

            ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៦២ មានការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាដែលមាន៧៧អាសនៈ។ ដោយគ្មានគណបក្សផ្សេងទៀតឈរឈ្មោះ គណបក្សសង្គមរាស្ត្រនិយមទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភា[2]

            ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦ មានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិថ្មី។ មានបេក្ខជនទាំងអស់៤១៥នាក់ប្រជែងគ្នាយកអាសនៈ៨២នៅក្នុងរដ្ឋសភា។ គណបក្សសង្គមរាស្ត្រនិយមទទួលបានអាសនៈទាំងអស់។

            សភាជាតិ សម័យសាធារណរដ្ឋខ្មែរ កើតចេញពីការបោះឆ្នោតថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៧២។ គណបក្សរបស់លោក លន់ នល់ ឈ្នះឆ្នោត ហើយទទួលបានអាសនៈទាំង១២៦នៅក្នុងរដ្ឋសភា។

            នៅសម័យកម្ពុជាប្រជាធិបតេយ្យ មានការបោះឆ្នោតជ្រើសតាំងសភាតំណាងប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ ដែលមានសមាជិកទាំងអស់២៥០នាក់ ក្នុងនោះតំណាងកសិករមាន១៥០នាក់ តំណាងកម្មករនិងពលករផ្សេងទៀតមាន៥០នាក់ និងតំណាងកងទ័ពបដិវត្តន៍កម្ពុជា៥០នាក់។

            គណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាង​ប្រជាជនកម្ពុជារួមមាន៖ នួន ជា(ប្រធាន) ងួន កង(អនុប្រធានទី១) ពៅ​ស៊ូ(អនុប្រធានទី២) រស់ នឹម ស ស៊ាន ម៉ី ឆាំ ខេង សុខ ម៉ាត់ លី ថង ស៊ី និង រស់ ព្រាប (សមាជិក)[3]

            សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា រដ្ឋសភាជាតិ ជាស្ថាប័នកំពូលរបស់រដ្ឋ និងជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេសនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ដែលមានសមត្ថកិច្ចតែងតាំង និងអនុម័តច្បាប់។ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា មិនបានចែងឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌនៃបេក្ខជនដែលមានសិទ្ធិឈរឈ្មោះនោះទេ។ នីតិវិធីបោះឆ្នោតត្រូវបានកំណត់ក្នុងច្បាប់បោះឆ្នោត។

            តំណាងរាស្ត្រ ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងដោយសម្ងាត់។ រដ្ឋសភា ដែលកើតចេញពីការបោះឆ្នោត ថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨១ មាន១១៧អាសនៈ។ បេក្ខជនទាំងអស់សុទ្ធតែត្រូវបានជ្រើសតាំង និងមានការឯកភាពពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ រដ្ឋសភា បានអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៨១ ហើយត្រូវបានក្រុមប្រឹក្សារដ្ឋប្រកាសឱ្យប្រើនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៨១។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩ ក្រុមប្រឹក្សារដ្ឋបានចេញក្រឹត្យប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកែប្រែ«រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា»ដែលរដ្ឋសភា បានអនុម័តនៅថ្ងៃដដែលនោះ។

[1] ឃឹម ឈុនអ៊ី ប្រវត្តិសភាកម្ពុជា៖ ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយ, សាកលវិទ្យាល័យបៀលប្រាយ, ២០០៩

[2] ឃឹម ឈុនអ៊ី ប្រវត្តិសភាកម្ពុជា៖ ដ...

[3] ឌី ខាំបូលី៖ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ, ១៩៧៥-១៩៧៩, មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៧

-រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា(១៩៩៣-២០២៣)

         រដ្ឋសភា​ជាអង្គ​ការកំពូល​តំណាងប្រជាពលរដ្ឋ​ដែលមាន​អំណាចនីតិ​ប្បញ្ញត្តិ។ តំណាង​រាស្ត្រក្នុងរដ្ឋសភាជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំង​មូលដែលកើតចេញ​ពីការបោះឆ្នោតជាសកល ដោយសេរី​ ដោយស្មើភាព ដោយចំពោះនិងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់​។ នីតិ​កាលរបស់រដ្ឋ​សភា​មាន​កំណត់​៥ឆ្នាំ​ហើយ​ត្រូវ​ផុត​កំណត់​នៅពេដែល​រដ្ឋ​សភាថ្មី​ចូល​កាន់តំណែង។

      ២.១-តួនាទីសំខាន់ៗរបស់រដ្ឋសភា

         រដ្ឋសភា​បំពេញ​ភារកិច្ច​របស់ខ្លួនដូច​បានកំណត់​ក្នុងរដ្ឋធម្មនុញ្ញ​និងច្បាប់​ជាធរមាន​។ រដ្ឋសភា​មានទួនាទីសំខាន់​ៗដូចជា៖

              ..-ការអនុម័ត

-សមាជិកព្រឹទ្ធ​សភា សមាជិក​រដ្ឋ​សភា និងនាយក​រដ្ឋមន្រី្ត​ មានសិទ្ធិ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​ច្បាប់។ តំណាងរាស្រ្ត​មានសិទ្ធិ​ស្នើ​ធ្វើ​វិសោធន​កម្មច្បាប់។

-រដ្ឋសភា​អនុម័ត​ថវិកាជាតិ ផែន​ការរដ្ឋ ការឱ្យរដ្ឋ​ខ្ចី​ប្រាក់​ពីគេ ការឱ្យ​រដ្ឋ​ឱ្យបា្រក់គេខ្ចី​ការសន្យា​នានា​ផ្នែក​ហិរញ្ញ​វត្ថុ​ និងការ​បង្កើត​ កែប្រែ​ ឬលុប​ចោល​ពន្ធដារ។

-រដ្ឋសភា​ឱ្យសេចក្តី​យល់ព្រម​ចំពោះ​គណនីរដ្ឋបាល។

-រដ្ឋសភាអនុម័តយល់ព្រម​ ឬលុប​ចោលសន្ធិសញ្ញា​ ឬអនុសញ្ញា​អន្តរជាតិ។ រដ្ឋសភា​អនុម័ត​ច្បាប់ស្តីពីការប្រកាសសង្គ្រាម។ ការអនុម័ត​ខាងលើ​នេះ​ប្រព្រឹត្ត​ទៅដោយ​មតិភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

       ..-ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល

-រដ្ឋសភាបោះឆ្នោត​ទុកចិត្តដល់​រាជរដ្ឋាភិបាល​ តាមមតិភាគច្រើនដាច់ខាត​នៃចំនួន​សមាជិករដ្ឋ​សភាទាំងមូល។

-តាមការ​សុំពី​សមាជិក​ចំនួន​មួយភាគដប់​យ៉ាងតិច ​រដ្ឋសភា​អាចអញ្ជើញ​ឥស្សរជន​ដ៏ឧត្តម​ណាមួយ​មកបំភ្លឺ​រដ្ឋសភា​ អំពី​បញ្ហាដែល​មានសារៈសំខាន់​ពិសេស។

-រដ្ឋសភា​អាចទម្លាក់​សមាជិក​គណៈរដ្ឋមន្រ្តី​ ឬទម្លាក់​រាជរដ្ឋាភិបាល​ពីតំណែង​ ដោយ​អនុម័ត​ញត្តិបន្ទោស​តាម​សំឡេង​ឆ្នោតភាគច្រើន​ដាច់ខាតនៃចំនួន​សមាជិកទាំងមូល​។ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​ត្រូវបានលើកឡើង​ជូនរដ្ឋសភា​ ដោយតំណាង​រាស្រ្ត​ចំនួន​៣០នាក់​ ទើបរដ្ឋសភា​អាច​លើកមកពិភាក្សា​បាន។

-តំណាង​រាស្រ្ត​មានសិទ្ធិ​ដាក់សំណួរ​ដល់រាជ​រដ្ឋាភិបាល។ សំណួរ​នេះត្រូសរសេរជាលាយ លក្ខណ៍អក្សរប្រគល់ជូន​តាមរយៈ​ប្រធានរដ្ឋ  សភា។ ចម្លើយ​អាចធ្វើឡើង​ដោយ​រដ្ឋមន្រី្តមួយរូប ​ឬច្រើន​រូប​អាស្រ័យដោយបញ្ហាដែលបានចោទឡើង​ពាក់ព័ន្ធ​នឹងការទទួលខុសត្រូវ​របស់រដ្ឋមន្រ្តី​មួយរូប ​ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធ​ដល់នយោបាយ​ទូទៅរបស់រាជរដ្ឋាភិបាល​ នាយករដ្ឋមន្រ្តី​ត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយ​របស់រដ្ឋមន្រ្តី​ ឬរបស់​នាយកមន្រ្តីអាច​ធ្វើដោយ​ផ្ទាល់មាត់​ ឬសរសេរជាលាយលក្ខណ៍​អក្សរ។

-រដ្ឋសភាកំណត់ទុក​ពេលមួយថ្ងៃ​ក្នុងមួយសប្តាហ៍​សម្រាប់​ការឆ្លើយ​សំណួរ។

              ..-ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ

         តំណាងរាស្រ្តធ្វើ​ការងារ​ក្នុងរដ្ឋ​សភា​បីខែ មានវិស្សមកាល​បីខែ។ តំណាងរាស្រ្ត​ត្រូវ​ចុះ​សួរសុខទុក្ខ ​ជួយ​ដោះស្រាយ​បញ្ហា​សំណូមពរ​របស់ប្រជាពលរដ្ឋ​តាមមណ្ឌល​រៀងខ្លួន​ ឬតាមខេត្ត​ទាំងឡាយ​ទូទាំងប្រទេសឱ្យអស់ពីលទ្ធ​ភាព និងត្រូវទាក់ទង​ជាមួយ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។

       ២.២-អំពីវិសមិតភាព និង​អភ័យ​ឯកសិទ្ធិសភា

            ​តំណាងរាស្ត្រ​មិនអាចបំពេញមុខ​ងារ​ជាសមាជិក​រដ្ឋសភា​ផង ជាសមាជិកព្រឹទ្ធសភាផង​ស្របពេល​តែមួយបានឡើយ។ សមាជិកសភា​មានវិសមតិ​ភាព​ជាមួយការ​បំពេញ​មុខងា​រ​   សាធារ​ណៈជា​សកម្ម​ និងមុខងារជាសមាជិកនៃ​ស្ថាប័ន​ដទៃទៀត​ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ​វៀរលែងតែបំពេញ​មុខងារ​ក្នុងគណៈរដ្ឋមន្រ្តី​នៃ

រដ្ឋាភិបាល​។ ក្នុង​ករណី​នេះ សមាជិករដ្ឋ​សភា​រូបនោះ​មានឋានៈ​ជាសមាជិក​រដ្ឋសភា​ធម្មតា ប៉ុន្តែ​មិនត្រូវ​មានមុខតំណែង​អ្វីទាំងអស់​ក្នុង       ​​គណៈកម្មាធិការអចិន្ត្រៃយ៍និងក្នុងគណៈ​កម្មការ​ផ្សេងៗ​នៃរដ្ឋសភា។

            ដើម្បី​ឱ្យ​សមាជិក​សភា​បំពេញតួនាទី​ជាតំណាងប្រជាពលរដ្ឋ​ និងប្រជាជាតិបានល្អ​ រដ្ឋធម្មនុញ្ញ​បានផ្តល់អភ័យឯកសិទ្ធិ​សភា​ជូន​សមាជិកសភា។ តំណាងរាស្ត្រ​មានអភ័យឯកសិទ្ធិ​សភា។ អភ័យឯកសិទ្ធិ​នេះ ធានាឯករាជ្យ​ភាពរបស់​សមាជិក​សភា។ តំណាងរាស្រ្ត ឬសមាជិកព្រឹទ្ធសភារូបណា​ក៏ដោយ​មិនអាច​ត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន​ដោយហេតុ​ពីបានសំដែង​យោបល់ ឬបញ្ចេញ​មតិក្នុង​ការបំពេញមុខងារ​របស់ខ្លួនឡើយ[1] 

      ២.៣-គណៈកម្មាធិការអចិន្ត្រៃយ៍

គណៈកម្មាធិការអចិន្រ្ដៃយ៍នៃរដ្ឋសភាត្រូវបានបង្កើតឡើង ដើម្បីធានាដំណើរការរដ្ឋសភាក្នុងចន្លោះសម័យប្រជុំ និងសម្រេចពីរបៀបវារៈប្រជុំពេញអង្គ និងកិច្ចការធំៗរបស់រដ្ឋសភា។

            សមាសភាពគណៈកម្មាធិការអចិន្រ្ដៃយ៍មានដូចតទៅ៖

-ប្រធានរដ្ឋសភា

-អនុប្រធានទាំងពីរ

-ប្រធានគណៈកម្មការនានានៃរដ្ឋសភា។

រដ្ឋសភាបង្កើតគណៈកម្មការជំនាញនានាចំនួន១០ ដើម្បីទទួលពិនិត្យសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់នានានិងជាពិសេសទទួលបន្ទុកទៅតាមមុខជំនាញរបស់ខ្លួនក្នុងការត្រួតមើលកិច្ចការរបស់រាជរដ្ឋាភិបាល។ សមាសភាពនៃគណៈកម្មការជំនាញនីមួយៗមានចំនួន៧រូបយ៉ាងតិច។

            គណៈកម្មការជំនាញទាំង១០នោះគឺ៖

-គណៈកម្មការការពារសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង ​អង្កេត​ និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

-គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម

-គណៈកម្មការផែនការ វិនិយោគ កសិកម្ម​ អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក

-គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ

-គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន

-គណៈកម្មការនីតិកម្ម និងយុត្ដិធម៌

-គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍

-គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី

-គណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់

-គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។

[1] ក្រុមប្រឹក្សាធម្មនុញ្ញ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា  ការផ្សាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ២០១៥

       ..-ទំនាក់ទំនង​ជាមួយ​រាជ      រដ្ឋាភិបាល

-រដ្ឋសភា(១៩៩៣-២០២៣)

         ៣.១-នីតិកាលទី១(១៩៩៣-១៩៩៨)

         ដំណោះស្រាយវិវាទនៅកម្ពុជា តាមរយៈ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានកំណត់ឱ្យមានការបោះឆ្នោតដើម្បីកសាងនីតិរដ្ឋនិងបង្កើតស្ថាប័នគ្រប់គ្រងប្រទេស។ ក្នុងស្មារតីនេះ ការបោះឆ្នោតលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ នៅទូទាំងប្រទេស ជ្រើសរើសសភាធម្មនុញ្ញ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ  មួយ។ ក្នុងឱកាសនោះ មានគណបក្សនយោបាយចំនួន២០បានចូលរួមប្រកួត សម្រាប់មណ្ឌល២១ ដើម្បីជ្រើសរើសតំណាង រាស្ត្រ១២០រូប។ រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ១៩៩៣ ហើយត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ១៩៩៣។ ក្នុងពេលជាមួយគ្នានោះដែរ សភាធម្មនុញ្ញក៏បានត្រឡប់ទៅជារដ្ឋសភាជាតិ សម្រាប់អាណត្តិទី១ ដែលមានរយៈពេល៥ឆ្នាំ(១៩៩៣-១៩៩៨)។

            នៅក្នុងអាណត្តិទី១នេះ មានគណបក្សនយោបាយចំនួន៤ ដែលទទួលបានអាសនៈនៅក្នុងសភា៖

                         -គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥៨ អាសនៈ

                        -គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥១ អាសនៈ

                        -គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ទទួលបាន ១០ អាសនៈ

                        -គណបក្សម៉ូលីណាកានិងអ្នក តស៊ូខ្មែរដើម្បីសេរីភាព ទទួលបាន១ អាសនៈ[1]

            ចំណែកគណបក្សដែលបានចូលរួមការបោះឆ្នោតមានដូចតទៅ៖

-គណបក្សប្រជាជនកម្ពុជា

-គណបក្សសម្ព័ន្ធសាធារណរដ្ឋ

-គណបក្សសាធារណរដ្ឋអភិវឌ្ឍសេរី

-គណបក្សខ្មែរអព្យាក្រឹត

-គណបក្សសាមគ្គីធម៌ប្រជាជាតិ

-គណបក្សកម្ពុជាអព្យាក្រឹតប្រជាធិបតេយ្យ

-គណបក្សប្រជាធិបតេយ្យ

-គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ

-គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា(លោកតា សឺន សាន)

-គណបក្សសេរីបង្រួបបង្រួមជាតិ

-គណបក្សហ៊្វុនស៊ិនប៉ិច

-គណបក្សកម្ពុជារស់ឡើងវិញ

-គណបក្សប្រជាធិបតេយ្យនិងអភិវឌ្ឍន៍

-គណបក្សខ្មែរជាតិនិយម

-គណបក្សសាធារណរដ្ឋសេរីនិយម

-គណបក្សកសិករប្រជាធិបតេយ្យខ្មែរ

-គណបក្សម៉ូលីណាកានិងអ្នកតស៊ូខ្មែរដើម្បីសេរីភាព

-គណបក្សប្រជាធិបតេយ្យសេរី

-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

-គណបក្សសភាជាតិខ្មែរ

         ៣.២-នីតិកាលទី២(១៩៩៨-២០០៣)

ការបោះឆ្នោតលើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ដែលមានគណបក្សនយោបាយចំនួន៣៩បានចូលរួមប្រកួត សម្រាប់១២២អាសនៈនៅក្នុងរដ្ឋសភា។

            នៅក្នុងអាណត្តិទី២នេះ មានគណបក្សនយោបាយចំនួន៣ ដែលទទួលបានអាសនៈនៅក្នុងសភា៖

                        -គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៤ អាសនៈ

                        -គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤៣ អាសនៈ

                        -គណបក្សសម រង្ស៊ី ទទួលបាន ១៥ អាសនៈ

            គណបក្សទាំង៣៩ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ១៩៩៨៖

-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

-គណបក្សចំរើននិយមខ្មែរ

-គណបក្សសាធារណរដ្ឋសេរី

-គណបក្សនគរជុំ

-គណបក្សខ្មែរអង្គរ

-គណបក្សប្រជាធិបតេយ្យសេរី

-គណបក្សពន្លឺសេរីភាពលោកថាច់ រ៉េង

-គណបក្សសម្ព័ន្ធសាធារណរដ្ឋ

-គណបក្សខ្មែរជាតិនិយម

-គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ

-គណបក្សកម្ពុជាអព្យាក្រឹតប្រជាធិបតេយ្យ

-គណបក្សសង្គមថ្មី

-គណបក្សកសាងជាតិ

-គណបក្សនាងនាគនារីខ្មែរ

-គណបក្សខ្មែរជីវិតថ្មី

-គណបក្សអភិវឌ្ឍន៍កសិករកម្ពុជា

-គណបក្សសាមគ្គីធម៌ប្រជាជាតិ

-គណបក្សសម រង្ស៊ី

-គណបក្សរួបរួមជាតិ

-គណបក្សសាធារណរដ្ឋអភិវឌ្ឍន៍សេរី

-គណបក្សប្រជាធិបតេយ្យខ្មែរ

-គណបក្សប្រជាធិបតេយ្យសេរីសង្គ្រោះជាតិ

-គណបក្សរាស្ត្រនិយម

-គណបក្សស្ត្រីកម្ពុជា

-គណបក្សកូនខ្មែរ

-គណបក្សសេរីនិយមព្រះពុទ្ធសាសនា

-គណបក្សកសិករ

-គណបក្សកម្ពុជាថ្មី

-គណបក្សកម្ពុជាអព្យាក្រឹត

-គណបក្សលោកតាសឺន សាន

-គណបក្សស្ត្រីសង្គ្រោះកម្ពុជា

-គណបក្សពលរដ្ឋខ្មែរ

-គណបក្សទ្រទ្រង់ជាតិកម្ពុជា

-គណបក្សហ៊្វុនស៊ិនប៉ិច

-គណបក្សប្រជាជនកម្ពុជា

-គណបក្សឯកភាពខ្មែរ

-គណបក្សស្ថាបនាជាតិ

-គណបក្សធម្មាធិបតេយ្យស្ត្រីនិងជាតិ

-គណបក្សម៉ូលីណាកានិងអ្នកតស៊ូខ្មែរដើម្បីសេរីភាព 

         ៣.៣-នីតិកាលទី៣(២០០៣-២០០៨)

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៣ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០០៣ ដែលមានគណបក្សនយោបាយចំនួន២៣បានចូលរួមប្រកួត សម្រាប់១២៣អាសនៈនៅក្នុងរដ្ឋសភា។

            នៅក្នុងអាណត្តិទី៣នេះ ក៏មានតែគណបក្សនយោបាយចំនួន៣ ដែលទទួលបានអាសនៈនៅក្នុងសភា៖

                        -គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣ អាសនៈ

                        -គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៦ អាសនៈ

                        -គណបក្សសម រង្ស៊ី ទទួលបាន ២៤ អាសនៈ 

            គណបក្សដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ មានដូចតទៅ៖

-គណបក្សសាមគ្គីធម៌ប្រជាជាតិ

-គណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរ ដើម្បីសេរីភាព

-គណបក្សខ្មែរជួយខ្មែរ

-គណបក្សកម្ពុជា សេរី ឯករាជ្យ ប្រជាធិបតេយ្យ

-គណបក្សស្រូវ

-គណបក្សរណសិរ្សជនជាតិខ្មែរ

-គណបក្សខ្មែរអង្គរ

-គណបក្សអភិវឌ្ឍន៍កម្ពុជា

-គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ

-គណបក្សព្រលឹងខ្មែរ

-គណបក្សប្រជាធិបតេយ្យខ្មែរ

-គណបក្សពលរដ្ឋខ្មែរ

-គណបក្សឥន្ទបត្តបុរី

-គណបក្សខ្មែរជាតិនិយម

-គណបក្សនរោត្តមចក្រពង្ស់ព្រលឹងខ្មែរ

-គណបក្សឯកភាពខ្មែរ

-គណបក្សប្រជាជនកម្ពុជា

-គណបក្សកូនខ្មែរ

-គណបក្សស្ត្រីកម្ពុជា

-គណបក្សសម រង្ស៊ី

-គណបក្សប្រជាធិបតេយ្យសេរី

-គណបក្សកសិករ

-គណបក្សហ៊្វុនស៊ិនប៉ិច

         ៣.៤-នីតិកាលទី៤(២០០៨-២០១៣)

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨។ នៅពេលនោះ មានគណបក្សនយោបាយចំនួន១១បានចូលរួមប្រកួត សម្រាប់១២៣អាសនៈនៅក្នុងរដ្ឋសភា ដូចអាណត្តិទី៣ដែរ។

            នៅក្នុងអាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ បានទទួលអាសនៈនៅក្នុងសភា៖

                        -គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩០ អាសនៈ

                        -គណបក្សសម រង្ស៊ី ទទួលបាន ២៦ អាសនៈ

-គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ

-គណបក្សនរោត្តម រណឫទ្ធិ ទទួលបាន ២ អាសនៈ

                        -គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២ អាសនៈ

 គណបក្សដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅអាណត្តិទី៤នេះ មានដូចតទៅ៖

-គណបក្សនរោត្តម រណឫទ្ធិ

-គណបក្សប្រជាធិបតេយ្យខ្មែរ

-គណបក្សខ្មែរសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

-គណបក្សប្រជាជនកម្ពុជា

-គណបក្សខ្មែឈប់ក្រ

-គណបក្សខ្មែរសាធារណរដ្ឋ

-គណបក្សសង្គមយុត្តិធម៌

-គណបក្សហ៊្វុនស៊ិនប៉ិច

-គណបក្សសម រង្ស៊ី

-គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ

-គណបក្សសិទ្ធិមនុស្ស

         ៣.៥-នីតិកាលទី៥(២០១៣-២០១៨)

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែ   កក្កដា ឆ្នាំ២០១៣។ នៅក្នុងអាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន៨បានចូលរួមប្រកួត សម្រាប់១២៣អាសនៈនៅក្នុងរដ្ឋសភា ដូចអាណត្តិទី៣ និងអាណត្តិទី៤ដែរ។

            មានគណបក្សនយោបាយចំនួន២ បានទទួលអាសនៈនៅក្នុងរដ្ឋសភាអាណត្តិទី៥នេះ៖

                        -គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨ អាសនៈ

-គណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥ អាសនៈ

            គណបក្សដែលបានដាក់បញ្ជីបេក្ខជនចូលរួមក្នុងការប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅអាណត្តិទី៥នេះ មានដូចតទៅ៖

-គណបក្សសញ្ជាតិកម្ពុជា

-គណបក្សហ៊្វុនស៊ិនប៉ិច

-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

-គណបក្សប្រជាជនកម្ពុជា

-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

-គណបក្សខ្មែរឈប់ក្រ

-គណបក្សសង្គ្រោះជាតិ

-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ(១៧ វិច្ឆិកា ២០១៧) អាសនៈទាំង៥៥របស់គណបក្សនេះ ត្រូវបានបែងចែកទៅឱ្យគណបក្សផ្សេងៗទៀតដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥នេះ។

            គណបក្សនយោបាយដែលបានទទួលអាសនៈនៅក្នុងរដ្ឋសភានៅពេលនោះមាន៖

                        -គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៩ អាសនៈ

                        -គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១ អាសនៈ

-គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ២ អាសនៈ

-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបាន ១ អាសនៈ                                                                    

សូមបញ្ជាក់ថា គណបក្សខ្មែរឈប់ក្រនិងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិទេ។

         ៣.៦-នីតិកាលទី៦(២០១៨-២០២៣)

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ   កក្កដា ឆ្នាំ២០១៨។ នៅក្នុងអាណត្តិទី៦នេះ មានគណបក្សនយោបាយចំនួន២០បានចូលរួមប្រកួតប្រជែង ដណ្ដើមអាសនៈ១២៥ នៅក្នុង  រដ្ឋសភា។ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់នៅក្នុងការបោះឆ្នោតអាណត្តិទី៦នេះ។

            គណបក្សដែលបានដាក់បញ្ជីបេក្ខជនចូលរួមក្នុងការប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨នេះ មានដូចតទៅ៖

                        -គណបក្សខ្មែររួបរួមជាតិ

-គណបក្សមាតុភូមិយើង

-គណបក្សពន្លឺថ្មី

-គណបក្សសញ្ជាតិកម្ពុជា

-គណបក្សខ្មែរក្រោក

-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

-គណបក្សប្រជាធិបតេយ្យ     មូលដ្ឋាន

-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

-គណបក្សរស្មីខេមរា

-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

-គណបក្សខ្មែរសាធារណរដ្ឋ

-គណបក្សខ្មែរឈប់ក្រ

-គណបក្សហ៊្វុនស៊ិនប៉ិច

-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

-គណបក្សយុវជនកម្ពុជា

-គណបក្សធម្មាធិបតេយ្យ

-គណបក្សឆន្ទៈខ្មែរ

-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

-គណបក្សខ្មែរតែមួយ

-គណបក្សប្រជាជនកម្ពុជា

            ខាងក្រោមនេះ គឺជាតារាងស្ដីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជាតាំងពីការកកើតដំបូង រហូតមកដល់ បច្ចុប្បន្ន។

..

រដ្ឋសភា រយៈកាល

ចំនួនគណបក្ស

ចំនួនអាសនៈ

កាលបរិច្ឆេទបោះឆ្នោត

សភាធម្មនុញ្ញ១៩៤៦-១៩៤៧

ពហុបក្ស

៦៧

--១៩៤៦

រដ្ឋសភា១៩៤៧-១៩៥១

ពហុបក្ស

៧៥

២១-១២-១៩៤៧

រដ្ឋសភា១៩៥១-១៩៥៣

ពហុបក្ស

៧៨

--១៩៥១

រដ្ឋសភា១៩៥៥-១៩៥៨

បក្សតែមួយ

៩១

១១--១៩៥៥

រដ្ឋសភា១៩៥៨-១៩៦២

បក្សតែមួយ

៦១

២៣--១៩៥៨

រដ្ឋសភា១៩៦២-១៩៦៦

បក្សតែមួយ

៧៧

១០--១៩៦២

រដ្ឋសភា១៩៦៦-១៩៧២

បក្សតែមួយ

៨២

១១--១៩៦៦

សភាជាតិ សាធារណរដ្ឋខ្មែរ ១៩៧២-១៩៧៥

បក្សតែមួយ

១២៦

--១៩៧២

សភាតំណាងប្រជាជន កម្ពុជាប្រជាធិបតេយ្យ

បក្សតែមួយ

២៥០

២០--១៩៧៦

១០

រដ្ឋសភាសាធារណរដ្ឋប្រជាមានិតកម្ពុជានិង

រដ្ឋកម្ពុជា១៩៧៩-១៩៩៣

បក្សតែមួយ

១១៧

--១៩៨១

១១

សភាធម្មនុញ្ញ ១៩៩៣

/២០

១២០

(២៣-២៨)--១៩៩៣

១២

រដ្ឋសភានីតិកាលទី១៖១៩៩៣-១៩៩៨

/២០

១២០

(២៣-២៨)--១៩៩៣

១៣

រដ្ឋសភានីតិកាលទី២៖១៩៩៨-២០០៣

/៣៩

១២២

២៦--១៩៩៨

១៤

រដ្ឋសភានីតិកាលទី៣៖២០០៣-២០០៨

/២៣

១២៣

២៧--២០០៣

១៥

រដ្ឋសភានីតិកាលទី៤៖២០០៨-២០១៣

/១១

១២៣

២៧--២០០៨

១៦

រដ្ឋសភានីតិកាលទី៥៖២០១៣-២០១៨

/

១២៣

២៨--២០១៣

១៧

រដ្ឋសភានីតិកាលទី៦៖២០១៨-២០២៣

/២០

១២៥

២៩--២០១៨

[1] អគ្គលេខាធិការដ្ឋានរដ្ឋសភា៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ​២០០៣

ឯកសារយោង៖

-ក្រុមប្រឹក្សាធម្មនុញ្ញ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា  ការផ្សាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ២០១៥

-គេហទំព័រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឆ្នាំ​២០១៨

-ឃឹម ឈុនអ៊ី៖ ប្រវត្តិសភាកម្ពុជា ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ, សាកលវិទ្យាល័យបៀលប្រាយ, ២០០៩

-ជួន ណាត៖ វចនានុក្រមខ្មែរ ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧

-ឌី ខាំបូលី៖ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ, ១៩៧៥-១៩៧៩, មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៧

-ហួត វុទ្ធី៖ ប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៤៧-២០០៧៖ ភ្នំពេញ ឆ្នាំ​២០០៧

-ហែម ឡាច៖ ស្ថាប័ននយោបាលកម្ពុជាបច្ចុប្បន្ន៖ សាលាភូមិន្ទរដ្ឋបាល ឆ្នាំ​២០២២

-អគ្គលេខាធិការដ្ឋានរដ្ឋសភា៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ​២០០៣។