The Value OF Inclusive Education

                                                   ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ

វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

                                                                                                          នៃរាជបណ្ឌិត្យសភាកម្ពុជា

.សេចក្ដីផ្ដើម

      ការអប់រំ ចាប់បដិសន្ធិតាំងពីកូនៗនៅក្នុងផ្ទៃម្ដាយដោយម្ដាយពុកតែងនិទានរឿងអានអក្សរនេះនោះដែលបង្កប់នូវន័យល្អៗពោរពេញដោយខ្លឹមសារអប់រំដល់កូនៗរបស់ខ្លួន។  ម្ដាយនិងកូនមានសមានចិត្តឆ្លងគ្នា ពីព្រោះម្ដាយជាអ្នកពរពោះ។ពេលចម្រើនវ័យ  ការអប់រំក៏ត្រូវឆ្លើយតបតាមអាយុកាលដែរ។ កុមារតូចដែលកើតមកដល់អាយុក្រោម៦ឆ្នាំ តែងមានការអភិវឌ្ឍលើផ្នែករាងកាយនិងស្មារតីដែលជាតម្រូវការចាំបាច់សម្រាប់កុមារ។ ការលូតលាស់ទាំងនេះ តែងមានឥទ្ធិពលគ្នាទៅវិញទៅមក។ កុមារគ្រប់រូបមានសិទ្ធិទទួលបានការគាំទ្រពីឪពុកម្ដាយនិងសហគមន៍របស់ពួកគេ ដើម្បីទទួលបានការរីកលូតលាស់រូបរាងកាយ ទទួលបានការសិក្សា និងមានការអភិវឌ្ឍបញ្ញាស្មារតីមុនដល់អាយុចូលសាលា  ហើយពេលពួកគេដល់អាយុចូលរៀន ពួកគេត្រូវទទួលបានការសិក្សាតាមរយ´:គ្រូបង្រៀននិងមិត្តរួមថ្នាក់។ នេះ មានន័យថា វាជាការអប់រំរួមបញ្ចូលដោយសិស្សឬកុមារមាន    ស្ថានភាពជីវិត និងលក្ខណៈខុសៗគ្នាទាំងជីវភាពរស់នៅ ទាំងការទំនុកបម្រុងផ្សេងៗ រៀនថ្នាក់ជាមួយគ្នា។

      ក្នុងបរិបទនៃការធ្វើសមាហរណកម្មក្នុងតំបន់និងពិភពលោក សេវាអប់រំកុមារតូចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើ្យសម្រេចគោលដៅនៃការអប់រំ។[1]ការបណ្ដុះបណ្ដាលដោយវិធីសាស្ដ្រគ្រប់ជ្រុងជ្រោយ (Holistic Approach) ក៏ដូចជាវិធីសាស្ដ្រពីររួមគ្នា(Twin Track Approach) បានជួយយ៉ាងច្រើនដល់កុមារក្នុងការអប់រំបរិយាបន្ន។ ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពត្រង់ចំណុចទី៤  «ការអប់រំបរិយាបន្ន សមធម៌ គុណភាព និងការលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»  ក្រសួងអប់រំ           យុវជន និងកីឡា បានខិតខំយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ ជាពិសេសបង្កើនអត្រាឡើងថ្នាក់ កាត់បន្ថយអត្រាបោះបង់ការសិក្សា ផ្ដោតសំខាន់លើការអនុវត្តសិទ្ធិកុមារជាមូលដ្ឋានដែលធានាសមធម៌នៃការចូលរៀនរបស់កុមារគ្រប់ប្រភេទ[2]។ ប្រព័ន្ធបរិយាបន្នផ្ដល់នូវការអប់រំប្រកបដោយគុណភាពប្រសើរជាងមុន សម្រាប់កុមារទាំងអស់និងជាឧបករណ៍សំខាន់ក្នុងការផ្លាស់ប្ដូរឥរិយាបថរើសអើងផងដែរ។ សាលារៀន ផ្ដល់នូវបរិបទសម្រាប់ទំនាក់ទំនងដំបូងរបស់កុមារ ជាមួយនឹងពិភពលោកខាងក្រៅគ្រួសាររបស់ពួកគេ ដោយអនុញ្ញាត្យមានការអភិវឌ្ឍទំនាក់ទំនងសង្គម និង អន្តរកម្ម។ ការគោរពនិងការយល់ដឹងកើនឡើងនៅពេលដែលសិស្សមានសមត្ថភាព និងប្រវត្តិផ្សេងៗគ្នា លេងទំនាក់ទំនងសង្គម និងរៀនជាមួយគ្នា។ ទន្ទឹមនឹងនេះ ថ្នាក់អប់រំ         បរិយាបន្ន គឺដាក់បញ្ចូលកុមារទាំងអស់្យរៀនជាមួយគ្នានៅក្នុងប្រព័ន្ធអប់រំទាំងក្នុង ឬក្រៅប្រព័ន្ធអប់រំដោយមិនបែងចែកអំពីភេទ អត្តចរិត  កាយសម្បទា បញ្ញាស្មារតី ស្ថានភាពសង្គម ភាសាវប្បធម៌ សាសនា ឬលក្ខណ  ផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ជនពិការភាពក៏ជាកង្វល់ដ៏ធំធេងមួយដែលយើងមិនអាចមើលរំលងបានទេ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ដើម្បីធានាថាជនមានពិការភាពក៏ដូចជាមនុស្សជាតិទាំងអស់ត្រូវទទួលបានសិទ្ធិដូចគ្នា រួមមាន សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ចសង្គម និងសិទ្ធិវប្បធម៌ ដោយគ្មានការបែងចែកនិងរើសអើង។[3]ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមទាំងជនមានពិការភាពផងដែរ។

ពីឆ្នាំ២០០៨-២០១៨ ក្រសួងបាន     អនុវត្តគោលនយោបាយស្ដីពីការអប់រំកុមារពិការដែលធានាចំពោះកុមារ និងយុវជន    កម្ពុជាទាំងអស់្យមានកាសស្មើៗគ្នាក្នុងការទទួលបានការអប់រំកម្រិតមូលដ្ឋាន និងក្រៅប្រព័ន្ធ ដោយមិនប្រកាន់កម្រិតជីវភាព ភេទ ភូមិសាស្ដ្រ កាយសម្បទា និងជនជាតិឡើយ។

         ក្នុងន័យនេះ ការអប់រំបរិយាបន្ន ជាការអប់រំរួមបញ្ចូលដែលធានាគុណភាពសិក្សា    ធិការដល់មនុស្សគ្រប់រូបគ្រប់ពណ៌សម្បុរ មិនថាមានឬក្រ ស្ថានភាពរស់នៅបែបណានោះទេ។ការអភិវឌ្ឍកាយសម្បទានិងបញ្ញាស្មារតីដល់ជនគ្រប់រូប ជាគន្លឹះចាំបាច់បំផុតក្នុងការអប់រំសម្រាប់ទាំងអស់គ្នា។



[1] ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្ដិ៍ចុះផ្សាយនៅថ្ងៃទី១ កញ្ញា ២០២១

[2] ដកស្រង់ពីឯកសារស្ដីពីការអប់រំបរិយាបន្ន សម្រាប់គរុសិស្ស ឆ្នាំ២០១៧

[3] ក្រសូងអប់រំ យុវជន និងកីឡា គោលនយោបាយស្ដីពីការអប់រំបរិយាបន្ន ទំព័រ១ ឆ្នាំ២០១៨

.ប្រវត្តិខ្លះៗនៃការអប់រំ

  ..ប្រវត្តិអប់រំ៖

      កាលដើមឡើយ រាប់រយពាន់ឆ្នាំ កុមារបានអប់រំខ្លួនងតាមរយការលេង និងការរុករកដោយខ្លួនង។[1] នៅក្នុងសង្គមមុនចេះអក្សរ នេះត្រូវបានសម្រេចដោយផ្ទាល់មាត់ និងតាមរយៈការធ្វើត្រាប់តាម។ ការនិទានរឿងបានឆ្លងកាត់ចំណេះដឹង គុណតម្លៃ និងជំនាញពីមួយជំនាន់ទៅមួយជំនាន់ទៀត។

     នៅក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិជាច្រើនសតវត្សន៍ដែលឈានទៅដល់សង្គមកសិកម្ម     ជាង១០ ០០០ឆ្នាំមុន កុមារបានរៀនជំនាញដែលពួកគេត្រូវការសម្រាប់ភាពជោគជ័យក្នុង

ជីវិតមនុស្សពេញវ័យតាមរបៀបដែលខុសពីអ្វី

ដែលពួកគេចង់បាននៅពេលក្រោយ។

       ការអប់រំមានន័យថា ការសិក្សាដើម្បីទទួលបានចំណេះដឹងនិងការយល់ដឹងកាន់តែស៊ីជម្រៅលើមុខវិជ្ជាផ្សេងៗដែលត្រូវយកមក  អនុវត្តក្នុងជីវិតប្រចាំថ្ងៃ។  ការអប់រំ គឺកិច្ចដំណើរការអភិវឌ្ឍការសិក្សាឬការបណ្ដុះបណ្ដាលកាយសម្បទា សតិបញ្ញានិងសីលធម៌តាមរយ:គ្រប់សកម្មភាពអប់រំ។ ការធ្វើឲ្យអ្នកសិក្សាទទួលបាននូវសំណុំចំណេះដឹង ជំនាញ សមត្ថភាពនិងតម្លៃ។  ជាការពិតណាស់ ការអប់រំគឺជាសកម្មភាពដែលមានគោលបំណងសំដៅដល់ការសម្រេចបាននូវគោលបំណងមួយចំនួន ដូចជាការបញ្ជូនចំណេះដឹង ឬការជំរុញជំនាញ និងចរិតលក្ខណៈ។ ជាក់ស្ដែងដូចជាប្រទេសចិន ការអប់រំបែបប្រពៃណី ត្រូវបានគ្របដណ្ដប់ដោយឃូជិ (keju:ប្រព័ន្ធប្រឡងសេវាស៊ីវិល)[2] ដែលបានចាប់ផ្តើមអភិវឌ្ឍប្រហែល ឆ្នាំ400នៃគ្រឹស្ដសករាជនិងកាន់តែរីកចម្រើននៅក្នុងរជ្ជកាលរាជវង្សតាំង(ឆ្នាំ៦១៨ដល់៨៩៦នៃគ.)[3]នាអតីតកាល ចិនមានប្រព័ន្ធឃូជិ  ហើយសកលលោកក៏ដូចជាប្រទេសនីមួយៗ ក៏មានកំណែទម្រង់ប្រព័ន្ធអប់រំដូចគ្នាក្នុងការពង្រឹងគុណភាពអប់រំ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលដោយក្នុងនោះ មានប្រព័ន្ធអប់រំឌីជីថល[4] ប្រព័ន្ធអប់រំពិសេស និងប្រព័ន្ធអប់រំបរិយាបន្នជាដើម។

     ..ប្រភេទនៃប្រព័ន្ធអប់រំ

      ពាក្យ "ប្រព័ន្ធអប់រំ" រួមមានស្ថាប័នទាំងអស់ដែលពាក់ព័ន្ធនឹងការអប់រំរបស់កុមារ     យុវជន និងមនុស្សពេញវ័យ ជាពិសេសមត្តេយ្យ សិក្សា បឋមសិក្សា អនុវិទ្យាល័យ មធ្យមសិក្សាទុតិយភូមិ ឬកន្លែងហាត់ប្រាណ សាលាវិជ្ជាជីវៈ និងនៅកម្រិតឧត្តមសិក្សាពហុបច្ចេកទេស សាកលវិទ្យាល័យ និងស្ថាប័នអប់រំសម្រាប់មនុស្សពេញវ័យផងដែរ ដូចជាមជ្ឈមណ្ឌលអប់រំមនុស្សពេញវ័យជាដើម។                       

          រចនាសម្ព័ន្ធនៃប្រព័ន្ធអប់រំមានភាពខុស

ប្លែកគ្នារវាងប្រជាជាតិនានា ហើយជួនកាលផងដែរនៅក្នុងប្រជាជាតិក្នុងតំបន់ឬរដ្ឋផ្សេងៗគ្នា (ឧទាហរណ៍នៅប្រទេសអាល្លឺម៉ង់)។ ភាពខុសគ្នាជាក់លាក់ទាក់ទងនឹងសំណួរថាតើនៅពេលណាដែលក្មេងឬកុមារត្រូវបានបំបែក និងជ្រើសរើសឱ្យទៅសាលារៀនផ្សេងៗគ្នា។ ការបែងចែកទៅជាប្រភេទសាលាមួយ ឬច្រើនអាចជាការពិតបន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល 4 ឆ្នាំ ឬក្រោយសាលាបឋមសិក្សា ហើយនៅក្នុងប្រព័ន្ធមួយចំនួន លទ្ធភាពត្រូវបានបើកឱ្យលឿនបំផុតដើម្បីបន្តក្នុងផ្លូវផ្សេងៗគ្នានៅចុងបញ្ចប់នៃប្រភេទនីមួយៗនៃសាលា។[5] នៅក្នុងប្រព័ន្ធមួយចំនួន សាលារៀនមានភាពទូលំទូលាយជាងយ៉ាងហោចណាស់ក្នុងអំឡុងពេលប្រាំបួនឆ្នាំដំបូង។ ទោះបីជាប្រព័ន្ធអប់រំផ្សេងៗគ្នាប្រែប្រួលទៅតាមការជ្រើសរើស ឬសិក្សាទូលំទូលាយក៏ដោយ ក៏ប្រព័ន្ធទាំងអស់អាចត្រូវបានចាត់ថ្នាក់តាមស្តង់ដារអន្តរជាតិនៃការអប់រំ (ISCED) ដល់កម្រិតជាក់លាក់ក្នុងលក្ខខណ្ឌនៃការអប់រំផ្លូវការ និងក្រៅប្រព័ន្ធ៖ ការអប់រំកុមារតូច (កម្រិត 0), ការអប់រំបឋមសិក្សា (កម្រិតទី 1) មធ្យមសិក្សាទុតិយភូមិ (កម្រិតទី 2) ការអប់រំមធ្យមសិក្សាទុតិយភូមិ (កម្រិតទី 3) ការអប់រំក្រោយមធ្យមសិក្សាមិនមែនឧត្តមសិក្សា (កម្រិតទី 4) ការអប់រំកម្រិតឧត្តមសិក្សារយៈពេលខ្លី (កម្រិតទី 5) បរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (កម្រិត 6) អនុបណ្ឌិត ឬសមមូល (កម្រិតទី 7) បណ្ឌិត ឬសមមូល (កម្រិតទី 8) និងមិនត្រូវបានចាត់ថ្នាក់នៅកន្លែងផ្សេងទៀត (កម្រិតទី 9) ។  ការស្រាវជ្រាវនេះ យើងធ្វើការស្រាវជ្រាវជាពិសេសលើមនុស្សពេញវ័យដែលមានអាយុពី 18 ទៅ 29 ឆ្នាំ ដូច្នេះស្ថាប័ន និងស្ថាប័ន អប់រំផ្លូវការ និងក្រៅផ្លូវការដែលទាក់ទងនឹងក្រុមអាយុនេះភាគច្រើនស្ថិតនៅក្នុងកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា ព្រមទាំងកម្រិតអប់រំមនុស្សពេញវ័យផងដែរ។នេះ មានន័យថា កម្រិត ISCED កម្រិត 3, 4, 5 និង 9 មានចំណាប់អារម្មណ៍ជាពិសេសទាក់ទងនឹងការផ្លាស់ប្តូរពីសាលារៀនទៅកន្លែងធ្វើការ ឬការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬពីសាលារៀនទៅការអប់រំបន្ថែមរៀងៗខ្លួន ដោយហេតុនេះទាក់ទងនឹងចំណុចនៃការផ្លាស់ប្តូរទាំងនេះជាស្ថានភាពនៃភាពងាយរងគ្រោះផ្នែករចនា    សម្ព័ន្ធ។

        ដូច្នេះ គំនិតនៃប្រព័ន្ធអប់រំ ជាការរួមបញ្ចូលយ៉ាងពេញលេញ ដែលធ្វើឲ្យសិស្សឆ្លងកាត់ត្រូវបានចុះខ្សោយ។ ការបែងចែកប្រភេទនៃប្រព័ន្ធអប់រំដោយយោងទៅតាមការធ្វើមាត្រដ្ឋាន និងស្តង់ដារ។ ទោះជាយ៉ាងណាក៏ដោយ គុណលក្ខណៈទាំងនេះគួរតែត្រូវបានចាត់ទុកថាជាការវាយតម្លៃ។[6]

[1] https://www.psychologytoday.com

[2] civil service examination system

[3] ដកស្រង់និងកែសម្រួលពីអត្ថបទ «ការអប់រំ ជាកិច្ចការទាំងអស់គ្នា» ប៉ាន់ សំណាង ការផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២២

[4] ថ្មីៗនេះ ក្រសួងអប់រំ បានសរសេរសៀវភៅមួយ«ការអប់រំឌីជីថល៖បិវត្តកម្មឌីជីថលនៅក្នុងអេកូស៊ីស្ដែមនៃការអប់រំ» របស់ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា

[5] https://www.sutori.com

[6] https://www.young-adulllt.eu

.តម្លៃនៃការអប់រំបរិយាបន្ន

    ពេលដែលនិយាយពី«ការអប់រំបរិយាបន្ន»ហាក់ដូចជាថ្មី មិនធ្លាប់លឺ តែការអនុវត្តបានដើរមុនបាត់ទៅហើយ ដូចកូនសិស្សខ្លះមានឈ្មោះសុទ្ទតែប្រើភាសាបាលីសំស្ក្រឹត[1] តែខ្លួនមិនស្គាល់និងចេះពាក្យបាលីសំស្ក្រឹតនោះ    ដែរ។ តទៅនេះ  សូមអនុញ្ញាតិសិក្សាស្វែងយល់ពីការអប់រំបរិយាបន្នដូចខាងក្រោម៖

..បរិយាបន្ន

   តើបរិយាបន្ន ជាអ្វី?

   តាម ភិក្ខុហាក់ សៀងហៃ ព្រះអង្គមានសង្ឃដីកាបកស្រាយថា ពាក្យ«បរិយាបន្ន» បានមកពី «បរិ++ អា+ បទ+ ត» មានន័យថា រួមបញ្ចូលគ្នា  ហើយត្រូវនឹងពាក្យអង់គ្លេស(Inclusiveness)[2]បើតាមវចនានុក្រមOxfort គឺ បរិយាបន្ន ជាការអនុវត្តឬជាគោលនយោបាយក្នុងការផ្ដល់ជូននូវឱកាសនិងធនធានស្មើៗគ្នាសម្រាប់មនុស្សជាតិដែលគេមើលរំលងដោយការទាត់ចោលឬការកាត់បន្ថយដូចជាអ្នកដែលមានពិការភាពផ្លូវកាយឬផ្លូវចិត្តឬផ្ដោតលើជនជាតិភាគតិច។ (Inclusiveness: the practice or policy of providing equal access to opportunities and resources for people who might otherwise be excluded or marginalized, such as those having physical or mental disabilities or belonging to other minority groups.)

     ទស្សនមួយទៀតបានលើកឡើងថា«បរិយាបន្ន ជាការដាក់បញ្ចូលសមាសភាគផ្សេងៗក្នុងប្រព័ន្ធឬកន្លែងតែមួយ»។[3]

..ការអប់រំបរិយាបន្ន

     ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពត្រង់ចំណុចទី៤«ការអប់រំបរិយាបន្ន សមធម៌ គុណភាព និងការលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»  ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ ជាពិសេសបង្កើនអត្រាឡើងថ្នាក់ កាត់បន្ថយអត្រាបោះបង់ការសិក្សា ផ្ដោតសំខាន់លើការអនុវត្តសិទ្ធិកុមារជាមូលដ្ឋានដែលធានាសមធម៌នៃការចូលរៀនរបស់កុមារគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះ ក្រសួង ក៏បានរៀបចំគោលនយោបាយស្ដីពីការអប់រំបរិយាបន្នដែលមានចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ដ្រ  ផែនការសកម្មភាព និងការត្រួតពិនិត្យវាយតម្លៃច្បាស់លាស់និងត្រឹមត្រូវ។

 

.ការស្វែងយល់ពីការអប់រំបរិយាបន្ន

    អង្គការUNESCO្យនិយមន័យការអប់រំ    បរិយាបន្ន គឺជា «វិធីសាស្ដ្រសកម្មនៃការឆ្លើយតបដោយវិជ្ជមានទៅកាន់ភាពចម្រុះគ្នានៃសិស្ស និងការមើលឃើញនូវភាពខុសគ្នារបស់សិស្សមិនមែនជាបញ្ហា ប៉ុន្ដែជាកាសសម្រាប់ធ្វើ្យការសិក្សាប្រសើរឡើង»។

    ធាតុផ្សំដែលចាំបាច់នៅក្នុងការកំណត់និយមន័យការអប់រំបរិយាបន្ន៖

·       ការអប់រំបរិយាបន្ន ជាការស្វាគមន៍ភាពចម្រុះ

·       ជាការផ្ដល់អត្ថប្រយោជន៍ដល់សិស្សទាំងអស់មិនមែនផ្ដោតលើសិស្សដែលត្រូវផាត់ចេញ

·       ការដាក់បញ្ចូលកុមារដែលដែលមានអារម្មណ៍ថាត្រូវបានផាត់ចេញទៅក្នុងសាលារៀន

·       ការទទួលបានការអប់រំដោយស្មើភាព

·       ការផ្ដល់ដោយជាក់លាក់ដល់ក្រុមកុមារ​ដោយមិនផាត់ពួកគេចេញ។

ក្រៅពីនេះ នៅមានធាតុផ្សំសំខាន់៤ទៀតនៅក្នុងការកំណត់បញ្ញត្តិនៃការអប់រំបរិយាបន្ន។ ធាតុទាំង៤មានដូចខាងក្រោម៖

·       ការអប់រំបរិយាបន្ន គឺជាដំណើរការស្វែងរកមិនមានទីបញ្ចប់ ដើម្បីរុករកមធ្យោបាយកាន់តែប្រសើរនៃការឆ្លើយតបទៅនឹងភាពចម្រុះ។វាគឺជាការរៀនពីរបៀបរស់នៅជាមួយភាពខុសគ្នានិងរៀនពីភាពខុសគ្នា។ការធ្វើបែបនេះ ភាពខុសគ្នាត្រូវបានមើលឃើញថា​ កត្តាជំរុញកាន់តែវិជ្ជមានសម្រាប់ជំរុញការរៀននៅក្នុងចំណោមកុមារ និងមនុស្សពេញវ័យ។

·       ការអប់រំបរិយាបន្ន គឺជា ការកំណត់អត្តសញ្ញាណនិងលុបបំបាត់ឧបសគ្គ។ ដូច្នោះ វាទាក់ទងនឹងការប្រមូល រៀបចំ និងវាយតម្លៃព័ត៌មានពីធនធានច្រើនយ៉ាង ដើម្បីរៀបចំផែនការសម្រាប់ការធ្វើ្យប្រសើរនូវគោលនយោបាយនិងការអនុវត្ត។

·       ការអប់រំបរិយាបន្នទាក់ទងវត្តមាន  ការចូលរួម និងការសម្រេចរបស់សិស្សទាំងអស់។ «វត្តមាន»សម្ដៅដល់ទីកន្លែងដែលកុមារត្រូវបានអប់រំ និងការមករៀនទៀងទាត់។  «ចូលរួម»ទាក់ទងទៅនឹងគុណភាពបទពិសោធន៍របស់សិស្ស ដូច្នេះត្រូវរួមបញ្ចូលទស្សនរបស់ពួកគេ។ចំណែក«កាសម្រេច» គឺ សម្ដៅដល់លទ្ធផលនៃការសិក្សានៅក្នុងកម្មវិធីសិក្សាទាំងមូល មិនមែនគ្រាន់តែលទ្ធផលប្រឡងនោះទេ។

·       ការអប់រមបរិយាបន្ន ទាក់ទងនឹងការផ្ដោតជាពិសេសលើក្រុមសិស្សដែលងាយរងគ្រោះពីការបាត់បង់កាស ការផាត់ចេញ ឬបរាជ័យ។នេះបញ្ជាក់ពីការទទួលខុសត្រូវ សីលធម៌ ដើម្បីធានាថាក្រុមដែលងាយរងគ្រោះបំផុត ត្រូវបានត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់ និងនៅក្នុងករណីចាំបាច់ វិធានការត្រូវបានធ្វើឡើង ដើម្បីធានាវត្តមាន ការចូលរួម និងការសម្រេចរបស់ពួកគេនៅក្នុងប្រព័ន្ធអប់រំ។[4]

រូបភាពវេទិកាថ្នាក់ជាតិលើកទី៨ស្ដីពីការអប់រំបរិយាបន្ន៖ស្ដីពី«បង្កើនការវិនិយោគលើការកសាងសមត្ថភាពគ្រូបង្រៀននិងគណគ្រប់គ្រងសាលារៀនអំពីការអប់រំបរិយាបន្នសម្រាប់កុមារមានពិការភាព»រៀបចំនៅរាជធានីភ្នំពេញថ្ងៃ១១១២ ខែធ្នូ ឆ្នាំ២០១៩

 

 

.បរិយាកាសសាលារៀនបរិយាបន្ន

   រូបខាងក្រោមជាបរិយាកាសសាលារៀន     បរិយាបន្ន៖

 

.វិធីបង្រៀនអប់រំបរិយាបន្ន

..ការបង្ហាញវិធីបង្រៀន

វិធីបង្រៀនការអប់រំបរិយាបន្នមិនទទួលយក ឬបដិសេធ៖

·       ទស្សនដែលគិតថាកុមារមានសមត្ថភាពថេរតែមួយ

·       ការរៀនរបស់កុមារពេលបច្ចុប្បន្នអាចយកទៅព្យាករណ៍សក្ដានុពលនាពេលអនាគត

·       បញ្ញាអាចកំណត់តាមរយពេលធ្វើ តេស្ត​ផ្អែកលើជំនាញតក្កវិជ្ជា                គណិតវិទ្យា ទាញហេតុផល។ ផ្ទុយមកវិញ វិធីបង្រៀនការអប់រំបរិយាបន្នមានជំនឿថា៖

·       សមត្ថភាពកុមារគ្រប់គ្នាក្នុងការរៀនមានការផ្លាស់ប្ដូរ

·       អ្វីដែលគ្រូបង្រៀនជ្រើសរើសធ្វើ ឬមិនធ្វើនាពេលបច្ចុប្បន្នអាចផ្លាស់ប្ដូរសមត្ថភាពរៀនរបស់កុមារនាពេលអនាគត។

វិធីបង្រៀនការអប់រំបរិយាបន្នអាចត្រូវរៀបចំ និងអនុវត្តនៅក្នុងរបៀបដែលពាក់ព័ន្ធ មានន័យគ្រប់គ្រាន់និងអាចទទួលយកបានដោយកុមារទាំងអស់។ ដូច្នេះគរុសិស្ស ត្រូវយល់ដឹងពី៖

·       ចរិតលក្ខណនៃគ្រូបង្រៀន           បរិយាបន្ន

·       វិធីដែលគ្រូបង្រៀនអាចបំពេញសេចក្ដីត្រូវការផ្សេងៗនៅក្នុងថ្នាក់រៀន

·       ពហុបញ្ញា

·       របៀបរៀន

·       ការកំណត់ឧបសគ្គដែលកុមារអាចមាននៅក្នុងការរៀន

·       មូលហេតុការរៀនតាមរយការលេង និងសិល្បច្នៃប្រឌិតអាចលើកកម្ពស់ការរៀន

·       ការដាក់បញ្ចូលកុមារទាំងអស់នៅក្នុងការរៀន តាមរយការការប្រើប្រាស់ប្លង់សកលសម្រាប់ការរៀន

·       របៀបបង្កើតផែនការអប់រំសិស្សម្នាក់ៗមានប្រយោជន៍សម្រាប់គ្រូបង្រៀន ដើម្បីតាមដានសេចក្ដីត្រូវការរបស់កុមារម្នាក់ៗដែលត្រូវការគាំទ្របន្ថែម……។

..ការរៀនតាមរយៈការលេងកំសាន្ដ

      ការរៀនតាមរយៈការលេង និងបរិស្ថានបានក្លាយជាប្រធានបទថ្មីមួយសម្រាប់អប់រំកុមារកម្ពុជា។

ការលេងមានភាពសប្បាយរីករាយសម្រាប់កុមារ ប៉ុន្តែវាក៏អាចជួយពង្រឹងគោលគំនិតអប់រំ និងសម្រួលដល់ការរៀនសូត្រផងដែរ។ តាមរយៈការលេង និងហ្គេម កុមារមិនគ្រាន់តែនៅក្នុងមេរៀនប៉ុណ្ណោះទេ ថែមទាំងមានភាពសប្បាយរីករាយផងដែរ។ សាលាបញ្ចប់ការសិក្សារបស់ Harvard បានបោះពុម្ពផ្សាយរឿងមួយដែលមានចំណងជើងថា "ការលេងដើម្បីរៀន" ដែលរៀបរាប់លម្អិតអំពីរបៀបដែលការលេងគឺជាផ្នែកសំខាន់មួយនៃការរៀនសូត្រ និងរបៀបដែលប្រទេសដាណឺម៉ាក និងអាហ្វ្រិកខាងត្បូងរួមបញ្ចូលម៉ោងលេងទៅក្នុងម៉ោងសិក្សា។ការអប់រំកុមារតូចជាចំណុចយ៉ាងសំខាន់បំផុតក្នុងចំណោមដំណាក់កាលនានានៃការអប់រំ ព្រោះវ័យនេះជាវ័យដែលត្រូវការយកចិត្តទុកដាក់ ខ្ពស់ និងជាវ័យចាប់ផ្តើមកំណត់ពីដំណើរជីវិតរបស់កុមារ។

ដោយមើលឃើញពីសារៈសំខាន់នៃការអប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ជំរុញការអប់រំកុមារតូចដោយការបង្កើតកម្មវីធីអប់រំថ្មីៗ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសម្ពោធ អគារសិក្សានៃសាលាមត្តេយ្យសិក្សាធនធាន បាត់ដំបង និង សម្ពោធបើកដំណើរការ គម្រោងកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្តី “រៀនតាមរយៈ ការលេង និង បរិស្ថាន” ដើម្បីជំរុញការអប់រំកុមារតូចឱ្យកាន់តែមានសមត្ថភាពខ្លាំង។

        អ្នកស្រាវជ្រាវណែនាំថា ការលេងគឺជាធាតុផ្សំសំខាន់ក្នុងការរៀនសូត្រ អនុញ្ញាតឱ្យកុមារធ្វើត្រាប់តាមអាកប្បកិរិយារបស់មនុស្សពេញវ័យ អនុវត្តជំនាញសំខាន់ៗ ដែលមានដំណើរការប្រកបដោយចិត្តរំភើប និងរៀនច្រើនអំពីពិភពលោករបស់ពួកគេ។[5]

រូបភាពរបស់គេហទំព័រ bizkhmer៖ រៀនដោយស្នាមញញឹមរបស់កុមារមានពិការភាព

..ការអភិវឌ្ឍជំនាញប្រាស្រ័យទាក់ទងល្អ

      ឥទ្ធិពលនៃពាក្យសម្ដីរបស់អ្នក អាចបង្កើតនូវសម្ពន្ធភាពមួយដ៏ស្អិតរមួត ប្រកបដោយការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក ឬជាសម្ពន្ធភាពមួយដែលមានភាពល្អក់កករនឹងគ្នាកើតឡើងដោយសារការយល់ច្រឡំចំពោះគ្នាបាន។ ចំណុចនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពសំខាន់នៃការប្រាស្រ័យទាក់ទងទៅលើគុណភាពនៃសម្ពន្ធភាពក្នុងជីវិតអ្នក។ ការយល់ដឹងពីរបៀបនៃការប្រាស្រ័យទាក់ទងបែបណាទើបអាចបណ្ដុះបាននូវទំនាក់ទំនងរបស់អ្នក និងមនុស្សជុំវិញខ្លួនឲ្យប្រព្រឹត្តទៅដោយភាពវិជ្ជមាន នឹងបង្កើតបាននូវទំនុកចិត្តរវាងគ្នា ការយល់ចិត្តគ្នា និងឈានទៅដល់ការបំពេញប្រយោជន៍ឲ្យគ្នាទៅវិញទៅមកបានយ៉ាងគាប់ប្រសើរផងដែរ។ ខាងក្រោមនេះ គឺជាចំណុចទាំង៤ដែលនិយាយអំពីជំនាញក្នុងការប្រាស្រ័យទាក់ទងដែលមនុស្សគ្រប់រូបគួររៀនសូត្រ៖

      ១. កាយវិការ ទោះជាពាក្យសម្ដីរបស់អ្នកមានឥទ្ធិពលយ៉ាងណាក៏ដោយ ប្រសិនបើកាយវិការរបស់អ្នកមិនបង្ហាញពីជំនឿជាក់ និងភាពរួសរាយរាក់ទាក់របស់អ្នកទេនោះ អ្នកនឹងគ្មានឥទ្ធិពលអ្វីទៅលើពួកគេនោះឡើយ។

     ២. យកចិត្តទុកដាក់ស្ដាប់យ៉ាងសកម្ម ការប្រាស្រ័យទាក់ទងមួយដែលល្អ មិនមែនគ្រាន់តែជាការប្រើប្រាស់ពាក្យសម្ដី និងកាយវិការឲ្យបានសមរម្យនោះទេ អ្នកត្រូវបណ្ដុះទម្លាប់ក្នុងការស្ដាប់ដៃគូរបស់អ្នកដោយការយកចិត្តទុកដាក់ និងស្ដាប់ចេញពីចិត្ត ព្រមទាំងយល់បានច្បាស់ពីខ្លឹមសារដែលពួកគេកំពុងនិយាយផងដែរ។

៣. ការដោះស្រាយភាពមិនចុះសម្រុងគ្នា ថ្វីបើមនុស្សភាគច្រើនជ្រើសរើសចៀសវាងពីភាពទាស់ទែងគ្នា ក៏ព្រោះតែពួកគេរៀងខ្លួនមិនចង់ទទួលនូវអារម្មណ៍ល្អក់កករ និងការឈឺចាប់ តែការដោះស្រាយភាពមិនចុះសម្រុងគ្នាទាំងឡាយជាមួយដៃគូសន្ទនារបស់អ្នក គឺជារឿងមួយដ៏សំខាន់បំផុតក្នុងការរក្សាបាន និងពង្រឹងនូវសម្ពន្ធភាពរបស់អ្នកជាមួយពួកគេ។ កាលណាអ្នកបានគ្រប់គ្រងទៅលើអារម្មណ៍របស់អ្នកបាន ដោយឆ្លើយតបទៅកាន់ពួកគេវិញជាមួយការតាំងចិត្តឲ្យស្ងប់ មិនព្យាយាមនិយាយការពារខ្លួនឯង និងមានការគោរពចំពោះគ្នា នោះគំនិតរបស់អ្នកក៏នឹងទទួលបានការស្ដាប់ពីអ្នកដទៃ រហូតឈានដល់ការសម្របសម្រួលគ្នាមួយយ៉ាងពេញចិត្តពេញថ្លើម។

៤. ចោទសួរនូវសំណួរដ៏ល្អ សំណួរដែលមានលក្ខណៈបើកចំហ ដែលបំផុសពីអារម្មណ៍ដែលកប់ជ្រៅនៅក្នុងជម្រៅចិត្តរបស់ពួកគេទៅលើហេតុការណ៍សំខាន់ណាមួយ គឺជាសំណួរដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទៅលើពួកគេ និងចំណាប់អារម្មណ៍របស់អ្នកចំពោះការប្រាស្រ័យទាក់ទងនោះ ដែលវានឹងលើកទឹកចិត្តពួកគេឲ្យបើកចំហក្នុងការចែករំលែកពីខ្លួនពួកគេកាន់តែច្រើនជាង  មុន។ ម្យ៉ាងទៀត អ្នកមិនត្រូវចូលទៅនិយាយកាត់ពួកគេ នៅពេលភាពស្ងប់ស្ងាត់បានលេចមកនោះទេ ព្រោះថាអាចជាភាពស្ងប់ស្ងាត់មួយរំពេចនេះហើយ ដែលជាកាសឲ្យពួកគេនិយាយពីរឿងក្នុងចិត្តប្រាប់អ្នកច្រើនជាងមុននោះ។[6]

       ជាការពិតណាស់  ការលើកឡើងមកខាងលើ សុទ្ធជាមធ្យោបាយគន្លឹះល្អៗ ហើយវាក៏អាចជួយដល់កុមារឬសិស្សានុសិស្សកសាងជំនាញប្រាស្រ័យទាក់ទងបានល្អដែរ។ដើម្បី្យក្មេងទទួលបានលទ្ធផល គ្រូបង្រៀនត្រូវយល់ដឹងពីជំនាញចាំបាច់ដូចរៀបរាប់មកនិងចេះកំណត់ពីការពិបាកនៃការប្រាស្រ័យទាក់ទង ចេះបំពេញតម្រូវការគាំទ្រការប្រាស្រ័យទាក់ទងជាដើម។

..ការប្រើប្រាស់វិធីបង្រៀននិងរៀនសកម្ម

        ការបង្រៀន យើងត្រូវចេះកំណត់សកម្មភាពទាំងវិធីបង្រៀននិងរៀនសកម្ម  និងអកម្ម ហើយប្រើប្រាស់វិធីរៀនបែបសហការប្រកបដោយប្រសិទ្ធភាព។ការរៀនបែប    សហការ គឺផ្អែកលើទស្សនថា ចំណេះដឹងជាការបង្កើតសង្គម។សកម្មភាពសហការជាទូទៅមានមូលដ្ឋានលើគោលការណ៍៤៖

1.     អ្នករៀនគឺជាចំណុចផ្ដោតសំខាន់នៃការបង្រៀន

2.     ទំនាក់ទំនង និងការធ្វើសកម្មភាព គឺជាចំណុចសំខាន់បំផុត

3.     ការធ្វើការងារជាក្រុម គឺជារបៀបរៀនសំខាន់

4.     វិធីសាស្ដ្រជាប្រព័ន្ធ ដើម្បីបង្កើតដំណោះស្រាយចំពោះបញ្ហាជាក់ស្ដែងគួរដាក់បញ្ចូលក្នុងការរៀន។

..តម្លៃនៃការអប់រំបរិយាបន្ន

        ការអប់រំបរិយាបន្ន គឺជាតម្លៃនៃភាពចម្រុះ និងការរួមចំណែកតែមួយគត់ដែលសិស្សម្នាក់ៗនាំយកមកក្នុងថ្នាក់រៀន។ នៅក្នុងការកំណត់ដែលរួមបញ្ចូលយ៉ាងពិតប្រាកដ កុមារគ្រប់រូបមានអារម្មណ៍ថាមានសុវត្ថិភាព និងមានភាពជាម្ចាស់។ សិស្ស និងឪពុកម្តាយរបស់ពួកគេចូលរួមក្នុងការកំណត់គោលដៅសិក្សា និងចូលរួមក្នុងការសម្រេចចិត្តដែលប៉ះពាល់ដល់ពួកគេ។ ហើយបុគ្គលិកសាលាមានការបណ្តុះបណ្តាល ការគាំទ្រ ភាពបត់បែន និងធនធាន ដើម្បីចិញ្ចឹមបីបាច់ លើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សទាំងអស់។

      ប្រព័ន្ធអប់រំបរិយាបន្ន ផ្តល់នូវការអប់រំប្រកបដោយគុណភាពកាន់តែប្រសើរសម្រាប់កុមារទាំងអស់ និងជាឧបករណ៍សំខាន់ក្នុងការផ្លាស់ប្តូរអាកប្បកិរិយារើសអើង។ សាលារៀនផ្តល់បរិបទសម្រាប់ទំនាក់ទំនងដំបូងរបស់កុមារជាមួយពិភពលោកនៅខាងក្រៅគ្រួសាររបស់ពួកគេ ដោយអនុញ្ញាតឱ្យមានការអភិវឌ្ឍទំនាក់ទំនងសង្គម និងអន្តរកម្ម។ ការគោរព និងការយល់ដឹងកើនឡើងនៅពេលដែលសិស្សដែលមានសមត្ថភាព និងប្រវត្តិ ផ្សេងៗគ្នា លេង ធ្វើសង្គម និងរៀនជាមួយគ្នា។ ការអប់រំដែលមិនរាប់បញ្ចូលនិងបែងចែកដាច់ដោយឡែកបន្តការរើសអើង ប្រឆាំងនឹងក្រុមដែល មានលក្ខណៈតិចតួចតាមប្រពៃណី។ នៅពេលដែលការអប់រំមានលក្ខណៈរួមបញ្ចូលកាន់តែច្រើន គំនិតនៃការចូលរួមរបស់ប្រជាពលរដ្ឋ ការងារ និងជីវិតសហគមន៍។

[1] ឈ្មោះដូចជា«បុប្ផា វិចិត្រ រាជិនី   សុខា……»សុទ្ធតែជាពាក្យបាលីសំស្ក្រឹត

[2] ដកស្រង់ពីឆេណេលយូធូបHak Sienghai

[3] ស្រង់ពីគេហទំព័រwww.sangapac,com

[4] ក្រសួងអប់រំ យុវជន និងកីឡា ឯកសារស្ដីពីការអប់រំបរិយាបន្ន ទំព័រ១០ ឆ្នាំ២០១៧

[5] Researchers suggest that play is a central ingredient in learning, allowing children to imitate adult behaviors, practice motor skills, process emotional events, and learn much about their world.

[6] ដកស្រង់ពីគេហទំព័រwww.bizkhmer.com

.ការសន្និដ្ឋាន

   ​ការអប់រំបរិយាបន្ន  គឺជាការឆ្លើយតបទៅនឹងបរិបទថ្មីរបស់ពិភពលោក ក៏ដូចជាតំបន់ ដែលមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។ គ្រប់ស្ថាប័នពាក់ព័ន្ធក៏ដូចក្រសួងអប់រំ បានដាក់ចេញនូវផែនការអប់រំ យុទ្ធសាស្រ្ត ស្របតាមគោលនយោបាយការអប់រំបរិយាបន្នដោយលៃយ៉ាងណា្យប្រព័ន្ធអប់រំបរិយាបន្ន ផ្តល់នូវការអប់រំប្រកបដោយគុណភាពកាន់តែប្រសើរសម្រាប់កុមារ និងយុវជនទាំងអស់ ។

      ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបង្កើតការអប់រំបរិយាបន្នសម្រាប់កុមារពិការ ចាប់តាំងពីឆ្នាំ២០០៣ ជាមួយការបង្កើតកម្មវិធីសិក្សាអប់រំបរិយាបន្នសម្រាប់កុមារមានសេចក្តីត្រូវការអប់រំពិសេស។ ក្រោយមកទៀត សៀវភៅការអប់រំបញ្ចូលគ្នា ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១២។ បន្ទាប់មកសៀវភៅការបញ្ចូលគ្នាសម្រាប់ កុមារមានបញ្ហាបញ្ញាកុមារមាន         បណ្តាស្តាប់ និងកុមារមានបញ្ហាការមើលត្រូវបានបង្កើតឡើង។ ឯកសារទាំង នេះផ្តោតសំខាន់លើការសិក្សាប្រភេទពិការ និងផ្តល់គន្លឹះបង្រៀនមួយចំនួនសម្រាប់ប្រភេទពិការផ្សេងៗនៅក្នុងថ្នាករៀនបរិយាបន្ន។ ការអភិវឌ្ឍកាយសម្បទានិងបញ្ញាស្មារតីដល់ជនគ្រប់រូប ជាគន្លឹះចាំបាច់បំផុតក្នុងការអប់រំសម្រាប់ទាំងអស់គ្នា។

«កុមារដែលគ្មានការអប់រំ ប្រៀបដូចជាបក្សីគ្មានស្លាប»

ឯកសារពិគ្រោះ

   -ក្រសួងអប់រំ   គោលនយោបាយស្ដីពីការអប់រំបរិយាបន្ន   ២០១៨

  -ក្រសួងអប់រំ កសារការអប់រំបរិយាបន្ន ២០១៧

  -ជួន ណាត វចនានុក្រមខ្មែរ  ការផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ១៩៦៧

  -ប៉ាន់ សំណាង   ការអប់រំ ជាកិច្ចការទាំងអស់គ្នា  ផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា ២០២២

 

ប្រភពគេហទំព័រ៖

 -https://www.aii.edu.kh

 -https://www.bizkhmer.com

-https://dict.antkh.com

-https://m.postkhmer.com

-https://www.opensocietyfoundations.com

- https://www.psychologytoday.com

-https://www.unicef.org

-https://www.sangapac.com

-https://education.stateuniversity.com

-https://verywellmind.com

- https://www.sutori.com

- https://www.young-adulllt.eu

-Channel YouTube: Hak Sienghai