ការប្រៀបធៀបកម្រិតនៃការពេញចិត្តចំពោះមុខវិជ្ជាសិក្សា

របស់សិស្សមធ្យមសិក្សា៖ ការស្រាវជ្រាវបឋម

Comparing Levels of Subjects Satisfaction of High School Students: A Preliminary Study

 

                                   ដោយ : លោក ប៉ាន់ សំណាង

មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ

វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

                                                                                                          រាជបណ្ឌិត្យសភាកម្ពុជា

.សេចក្ដីផ្ដើម

        ឪពុកម្ដាយគ្រប់រូប មានកាតព្វកិច្ចបញ្ជូនកូនទៅសាលា ព្រោះការយកចិត្តទុកដាក់ដល់ការសិក្សារបស់កូន គឺជាកត្ដាមួយសំខាន់នៅក្នុងសង្គមគ្រួសារ (ហៃយ ចម្លង,២០១៩)។ ចំពោះការសិក្សាមធ្យមសិក្សា គឺផ្ដោតលើការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សានុសិស្សឱ្យប្រកបដោយ ចំណេះដឹង បំណិន និងជំនាញសតវត្សទី២១ និងមានសីលធម៌ ឥរិយាបថល្អ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បន្ដការសិក្សាទៅកម្រិតឧត្ដមសិក្សា(ក្រសួងអប់រំ យុវជន និងកីឡា,២០២៤)។ ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សនេះ ទាម

ទារនូវកត្ដាជាច្រើន ដើម្បីបំពេញឱ្យបាន។

 

កម្មវិធីសិក្សា ត្រូវរៀបចំឱ្យឆ្លើយតបនឹងគោលបំណងនៃការបណ្ដុះបណ្ដាល។ ចំណុចនេះសម្រេចបាន អាស្រ័យលើការពេញចិត្តរបស់សិស្សានុសិស្សទៀតក្នុងការសិក្សា ព្រោះការពេញចិត្ត គឺជាគំនិតស្មុគ្រស្មាញដែលមាន អត្ថន័យ និងការអនុវត្ដច្រើន (Elegba et al.,2017)។ ពាក្យ«ពេញចិត្ត»មានន័យថា គាប់ចិត្ត, ស្ម័គ្រចិត្ត ​(ក្រុមប្រឹក្សាជាតិភាសាខ្មែរ, ២០២២)។ ការណ៍នេះ ត្រូវបង្ហាញការបញ្ចេញមតិ និងការអនុវត្តយ៉ាងទូលំទូលាយទៅលើវិញ្ញាសាប្រឡង ដូចជា សង្គមវិទ្យា សេដ្ឋកិច្ច សាសនា ច្បាប់ ចិត្តវិទ្យា ការរៀបចំផែនការទីក្រុងនិងតំបន់ ទីផ្សារ តន្ត្រី និងការកម្សាន្តក្នុងចំណោមមុខវិជ្ជាដទៃទៀត។ ជាទូទៅ ការពេញចិត្តក្នុងការយល់ឃើញចំពោះអ្វីមួយ គឺមានលក្ខណៈជាប្រធានវិស័យភាព និងគុណតម្លៃ ព្រោះវាផ្អែកលើស្ដង់ដារដែលបានកំណត់ (Sirgy,ឆ្នាំ២០១២)។ការពេញចិត្តក្នុងការសិក្សា អាស្រ័យលើកត្ដានានាដែលជះ   ឥទ្ធិពលដល់។ ការណ៍នេះ ក្នុងបរិបទនៅកម្ពុជា ក៏មានការសិក្សាមួយធ្វើឡើងដើម្បីកំណត់នូវកត្ដាជះឥទ្ធិពលដែលនាំឱ្យសិស្សថ្នាក់ទី១០រៀនយឺតលើមុខវិជ្ជាវិទ្យាសាស្ដ្រដែរ (សូរ ម៉ាយូណែត និងក្រុម, ២០២២)។ តែការសិក្សានេះ ផ្ដោតតែលើសិស្សសិក្សានៅថ្នាក់ទី១០ប៉ុណ្ណោះ។

       ក្នុងការសិក្សា«ការប្រៀបធៀបកម្រិតនៃការពេញចិត្តចំពោះមុខវិជ្ជាសិក្សារបស់សិស្សមធ្យមសិក្សា៖ ការស្រាវជ្រាបឋម»នេះ អ្នកស្រាវជ្រាវ មានគោលបំណងប្រៀបធៀបកម្រិតនៃកត្ដាការពេញចិត្តមុខវិជ្ជាសិក្សារបស់សិស្សមធ្យមសិក្សា រវាងមុខវិជ្ជាសង្គម និងវិទ្យាសាស្ដ្រ។

២.កត្ដាជះឥទ្ធិពលដល់ការសិក្សារបស់សិស្សានុសិស្ស

    ការសិក្សាដែលទទួលបានជោគជ័យ គឺអាស្រ័យលើកត្ដាផ្សេងៗ។ សិស្សដែលពូកែក្នុងការសិក្សា តែងតែរៀបចំផែនការ ឬគោលដៅ​សម្រាប់អនាគតរបស់ពួកគេ។ ដើម្បីកំណត់គោលដៅ អ្នកសិក្សា​ចាំបាច់ត្រូវពិចារណាលើអ្វីដែលចង់សម្រេចបាន កន្លែងដែលត្រូវស្វែងរក និងលក្ខខណ្ឌដែល ​ត្រូវ​ធ្វើ ដើម្បីបន្តក្តីសុបិន និង​គោល​ដៅ​ទាំងនោះ។ យោងតាម អេលិន ជោច និងក្រុម(២០២៤) បានសរសេរកំណត់គោលដៅដោយមានធាតុក្នុងការកំណត់គោលដៅជាក់លាក់។ ពិតណាស់ ធនធានមនុស្ស ជាកម្លាំងយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមជាតិឱ្យបានជោគជ័យ។ គោលដៅចម្បងផែនការអភិវឌ្ឍសង្គមសេដ្ឋកិច្ច គឺរៀបចំប្រជាជនយើងឱ្យក្លាយទៅជាពលរដ្ឋពេញលេញ (ក្រសួងអប់រំ យុវជននិងកីឡា,២០១៨)។ ការណ៍នេះ មានន័យថា ក្រសួង បានកំណត់គោលដៅច្បាស់លាស់។ តែបើយោងតាមNguyen (២០២២) បានសិក្សាពីកត្ដាជះឥទ្ធិពលដល់ការពេញចិត្តរបស់និស្សិតនៅសាកលវិទ្យាល័យដោយផ្ដោតលើ គុណភាពនៃការបង្រៀន រចនាសម្ព័ន្ធវគ្គសិក្សា បរិស្ថាន សិក្សា ការឆ្លើយតបរបស់គ្រូបង្រៀន និងការរំពឹងទុករបស់និស្សិត។ ទាក់ទងនឹងចំណុចនេះ ការពេញចិត្តរបស់សិស្សក៏ផ្ដោតលើកត្ដាផ្សេងទៀតដែរ ដូចជា ទីតាំង  ពាក្យសម្ដី គន្លងអាជីព បរិក្ខារសិក្សា កេរ្ដិ៍ឈ្មោះ ការផ្ដល់ការអប់រំ និងភក្ដីភាព(P.Venkateswarlu et al.,២០២០) .

         បើយោងតាម Roselainy (២០១២) បានធ្វើការកំណត់កត្តាជះឥទ្ធិពលដល់ឥរិយាបថសិក្សារបស់សិស្ស ចំនួន៤ផ្នែក៖ ).ចំណេះដឹងពីមុន ២).ការលើកទឹកចិត្ត ៣).ឱកាសដើម្បីរៀន និង៤).ឧបសគ្គចំពោះការផ្លាស់ប្តូរសិស្ស។ តែបើតាមការសិក្សាមួយទៀតបង្ហាញថា កត្ដាជះឥទ្ធិពលដល់ដំណើរការនៃការសិក្សា រួមមាន៨ផ្នែក៖ ១).ការលើកទឹកចិត្ត ២).សមត្ថភាពយល់ដឹង ៣).អារម្មណ៍ ៤).បរិយាកាស ៥).រចនាប័ទ្មសិក្សា ៦).ចំណេះដឹងពីមុន ៧).សុខភាពរាងកាយ និង៨).ឥទ្ធិពលសង្គម ឬវប្បធម៌(ដកស្រង់ចេញពីគេហទំព័រ៖https://www.rawatpublicschool.com/blog/essential-factors-affecting-the-learning-process)។ តែបើយោងតាម Xiaowei (២០២១) បានសិក្សាវប្បធម៌ថ្នាក់រៀននិងការតភ្ជាប់របស់សិស្សក្នុងការសិក្សា ដោយផ្ដោតលើ៦ផ្នែក៖ ១).អាកប្បកិរិយា ២).សង្គម ៣).ការសិក្សា ៤).ចិត្តរំភើប ៥).ការយល់ដឹង និង៦).

៣.កត្ដាចម្បងជះឥទ្ធិពលដល់ការពេញចិត្តក្នុងការសិក្សារបស់សិស្សានុសិស្ស

        យោងតាមការលើកឡើងខាងលើ ឃើញមានកត្ដាជាច្រើនជះឥទ្ធិពលដល់ការពេញចិត្តក្នុងការសិក្សារបស់សិស្ស និស្សិត។ ប៉ុន្ដែនៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ បានសំយោគជា៥ផ្នែកសំខាន់គឺ

១).ផ្នែករចនាសម្ព័ន្ធសាលា ២).ផ្នែកអន្ដរកម្ម របស់អ្នកសិក្សា ៣).ផ្នែកការចូលរួមរបស់សិស្ស ៤).ផ្នែកការពេញចិត្តរបស់សិស្ស និង៥).ផ្នែកការយល់ដឹងមេរៀនរបស់សិស្ស។ ការណ៍នេះ ការស្រាវជ្រាវ បឋមផ្ដោតតែលើកត្ដានៃការពេញចិត្តមុខវិជ្ជាសិក្សាតែប៉ុណ្ណោះ ហើយមានគោលបំណងប្រៀបធៀបពីកម្រិតនៃការពេញចិត្តលើមុខវិជ្ជាសិក្សាផ្នែកសង្គម និងផ្នែកវិទ្យាសាស្ដ្ររបស់សិស្សមធ្យមសិក្សា។

       ចំពោះការសិក្សានេះ អ្នកស្រាវជ្រាវបានកំណត់ឧបករណ៍ស្រាវជ្រាវជាកម្រងសំណួរចំនួន២ផ្នែក៖ ១).ផ្នែកស្ថានភាពប្រជាសាស្ដ្ររបស់សិស្ស និង២).ផ្នែកការយល់ដឹងលើការពេញចិត្តក្នុងការសិក្សារបស់សិស្ស។ ស្ថានភាពប្រជាសាស្ដ្ររបស់សិស្ស បានបង្ហាញដូចខាងក្រោម៖

៣.១-ព័ត៌មានទូទៅ

 

 

ក្រាបទី១.ភេទរបស់អ្នកឆ្លើយសំណួរ

 

តាមក្រាបទី១ បង្ហាញថា អ្នកចូលរួមឆ្លើយសំណួរ មានចំនួនN=១០៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន៦១នាក់ ស្មើនឹង៥៨,១០% និងសិស្សប្រុសចំនួន៤៤នាក់ ស្មើនឹង៤១,៩០%។

 

ក្រាបទី២៖ អាយុនៃអ្នកឆ្លើយសំណួរ

 

 

 

      តាមក្រាបទី២ បង្ហាញថា អ្នកចូលរួមឆ្លើយសំណួរ មានចំនួនN=១០៥នាក់ ក្នុងនោះសិស្សចន្លោះអាយុ១២-១៤ មាន១៩នាក់ ស្មើនឹង១៨,១០% ហើយសិស្សចន្លោះអាយុ១៥-១៨ មាន៧៩នាក់ ស្មើនឹង៧៥,២០% និងសិស្សមានអាយុចាប់ពី១៩ឆ្នាំឡើងមាន៧នាក់ ស្មើនឹង៦,៧០%។

 

 

ក្រាបទី៣៖ កម្រិតថ្នាក់នៃអ្នកឆ្លើយសំណួរ

 

       តាមក្រាបទី៣ បង្ហាញថា អ្នកចូលរួមឆ្លើយសំណួរ មានចំនួនN=១០៥នាក់ ក្នុងនោះសិស្សរៀនថ្នាក់ទី៧-៩ មានចំនួន២១នាក់ស្មើនឹង២០% ហើយសិស្សរៀនថ្នាក់ទី១០-១១មានចំនួន៦៩នាក់ ស្មើនឹង៦៥,៧០% និងសិស្សរៀនទី១២មានចំនួន

១៥នាក់ ស្មើនឹង១៤,៣០%។

៣.២-លទ្ធផលស្រាវជ្រាវ

        លទ្ធផលនៃការសិក្សានេះ ជារួមមានកម្រិតខ្ពស់គ្រប់ផ្នែកទាំងអស់។ ការពេញចិត្ត ជាផ្នែកដែលមានកម្រិតខ្ពស់ជាងគេដូចខាងក្រោម៖

    ៣.២.១-ការពេញចិត្តលើមុខវិជ្ជា

 

ក្រាបទី៤៖ ការពេញចិត្តមុខវិជ្ជាផ្នែកសង្គម

 

 

     តាមក្រាបទី៤ខាងលើ បង្ហាញថា សិស្សភាគច្រើន ពេញចិត្តខ្លាំងបំផុតក្នុងការសិក្សាមុខវិជ្ជាសង្គមដោយមានសិស្ស

 

ចំនួន៣២នាក់ ស្មើនឹង៣០,៥០% ក្នុងចំណោមសិស្សបានចូលរួមឆ្លើយមានចំនួន N=១០៥ ។

 

ក្រាបទី៥៖ ការពេញចិត្តមុខវិជ្ជាផ្នែកវិទ្យាសាស្រ្ដ

 

 

       តាមក្រាបទី៥ខាងលើនេះ បង្ហាញថា សិស្សដែលបានចូលរួមឆ្លើយសំណួរមានចំនួន N=១០៥នាក់ ដោយក្នុងនោះសិស្សពេញចិត្តខ្លាំងបំផុតលើមុខវិជ្ជាវិទ្យាសាស្ដ្រមានចំនួន២២នាក់ ស្មើនឹង២១%។

     ៣.២.២-ប្រៀបធៀបភាពពេញចិត្តក្នុងការសិក្សារបស់សិស្សតាមមុខវិជ្ជា

      បើយោងតាមក្រាបទី៤ និងក្រាបទី៥ខាងលើ អាចកំណត់បានថា សិស្សមានការពេញចិត្តខ្លាំងលើមុខវិជ្ជាសង្គមស្មើ៣០,៥០%  ច្រើនជាងមុខវិជ្ជាវិទ្យាសាស្ដ្រ

ស្មើ២១%។

-សេចក្ដីសន្និដ្ឋាន

     ឆ្លងតាមការសិក្សាមកខាងលើ បង្ហាញថា ការសិក្សារបស់សិស្សមធ្យមសិក្សា មានសារៈសំខាន់ណាស់ ហើយមានកត្ដាជាច្រើនជះឥទ្ធិពលដល់ការសិក្សារបស់ពួកគេ។ ការពេញចិត្តលើមុខវិជ្ជាណាមួយ ជាកត្ដាគន្លឹះមួយ ដើម្បីសម្រេចបានលទ្ធផលដែលជាគោលដៅនៃការអប់រំដែលបានកំណត់ដោយរដ្ឋាភិបាល។ លទ្ធផលនៃការសិក្សារបស់សិស្សមធ្យមសិក្សា ជាជំហានចាំបាច់ក្នុងការឈានទៅកាន់ការសិក្សានៅឧត្ដមសិក្សាតាមជំនាញនីមួយៗដែលកើតពីការពេញចិត្ត លទ្ធភាព និងសមត្ថភាពរបស់សិស្សានុសិស្ស។

ឯកសារយោង

ភាសាខ្មែរ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ .(២០២២).វចនានុក្រមខ្មែរ។ ការផ្សាយរបស់រាជបណ្ឌិត្យ

                   សភាកម្ពុជា។

ហៃយ ចម្លង.(២០១៩).ទស្សនៈយល់ឃើញរបស់មាតាបិតាក្នុងការបញ្ជូនកូនទៅរៀននៅសាលា

                     មត្ដេយ្យសិក្សាអាយុបី បួន និងប្រាំឆ្នាំ(ករណីសិក្សា៖សាលាមត្ដេយ្យ៨មីនានៅរាជធានី 

                     ភ្នំពេញ)។និក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់។ ការផ្សាយរបស់វិទ្យាស្ថានជាតិអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា .(២០២៤).មធ្យមសិក្សាចំណេះទូទៅ។ ស្រង់ពីគេហទំព័រ៖  

                            https://moeys.gov.kh/kh/general-secondary-education

ក្រសួងអប់រំ យុវជន និងកីឡា .(២០១៨).សៀវភៅវិធីសាស្ដ្របង្រៀនសម្រាប់អនុវត្ដគ្រប់មុខវិជ្ជា

                      កទេស។

សូរ ម៉ាយូណែត ,គុជ សំអ៊ែល, កឹម មង្គល,ប៉ែនវន្ថា ,កូវ ធារី,និងឥន រិទ្ធី(២០២២)កត្តាជះឥទ្ធិពលឱ្យ

                     សិស្សថ្នាក់ទី១០រៀនយឺតលើមុខវិជ្ជាវិទ្យាសាស្ដ្រ។អត្ថបទស្រាវជ្រាវប្រតិបត្ដិ។ ការ

                     ផ្សាយកាលិកបត្រអប់រំកម្ពុជា។

ភាសាអង់គ្លេស

Elehba, Emmanuel. O. Folorunso &DAH, Paul D.(2017).SATISFACTION. Department of Urban         
                      and Regional Planning School of Environmental Planning The Federal     

                      Polytechnic, P.M.B. 1037Idah, Kogi State.

Nguyen N. N.(2022). Factors Affecting Student Satisfaction When Studying At A    

                    University In Vietnam. Journal of Positive School Psychology, 2022, Vol. 6,   

                    No. 7, 2349-2355

Roselainy A. R., John H. M., Yudariah M. Y. (2012).Factors Affecting Students’ Change   

                     of Learning Behaviour,Procedia - Social and Behavioral Sciences  

                    56 ( 2012 ) 213 – 222

P. Venkateswarlu, S. Malaviya, M. Vinay.(2020). Determinants of the Satisfaction of     

                    Students Studying in Private Universities—Application of Kano Model

Sirgy, M. J. (2012). The Psychology of Quality of life: Hedonic Well-Being, Life   

                   Satisfaction and Eudaimonia. Second Edition. Social Indicator Research  

                   Series 50. Springer.

 

Xiaowei Tu .(2021). The Role of Classroom Culture and Psychological Safety in EFL  

                   Students’ Engagement. Published: 29 September 2021, doi:   

                   10.3389/fpsyg.2021.760903