ដោយ : លោក ប៉ាន់ សំណាង

មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ

វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

                                                                                                          រាជបណ្ឌិត្យសភាកម្ពុជា

.សេចក្ដីផ្ដើម

        ឪពុកម្ដាយគ្រប់រូប មានកាតព្វកិច្ចបញ្ជូនកូនទៅសាលា ព្រោះការយកចិត្តទុកដាក់ដល់ការសិក្សារបស់កូន គឺជាកត្ដាមួយសំខាន់នៅក្នុងសង្គមគ្រួសារ (ហៃយ ចម្លង,២០១៩)។ ចំពោះការសិក្សាមធ្យមសិក្សា គឺផ្ដោតលើការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សានុសិស្សឱ្យប្រកបដោយ ចំណេះដឹង បំណិន និងជំនាញសតវត្សទី២១ និងមានសីលធម៌ ឥរិយាបថល្អ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បន្ដការសិក្សាទៅកម្រិតឧត្ដមសិក្សា(ក្រសួងអប់រំ យុវជន និងកីឡា,២០២៤)។ ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សនេះ ទាម

ទារនូវកត្ដាជាច្រើន ដើម្បីបំពេញឱ្យបាន។

 

កម្មវិធីសិក្សា ត្រូវរៀបចំឱ្យឆ្លើយតបនឹងគោលបំណងនៃការបណ្ដុះបណ្ដាល។ ចំណុចនេះសម្រេចបាន អាស្រ័យលើការពេញចិត្តរបស់សិស្សានុសិស្សទៀតក្នុងការសិក្សា ព្រោះការពេញចិត្ត គឺជាគំនិតស្មុគ្រស្មាញដែលមាន អត្ថន័យ និងការអនុវត្ដច្រើន (Elegba et al.,2017)។ ពាក្យ«ពេញចិត្ត»មានន័យថា គាប់ចិត្ត, ស្ម័គ្រចិត្ត ​(ក្រុមប្រឹក្សាជាតិភាសាខ្មែរ, ២០២២)។ ការណ៍នេះ ត្រូវបង្ហាញការបញ្ចេញមតិ និងការអនុវត្តយ៉ាងទូលំទូលាយទៅលើវិញ្ញាសាប្រឡង ដូចជា សង្គមវិទ្យា សេដ្ឋកិច្ច សាសនា ច្បាប់ ចិត្តវិទ្យា ការរៀបចំផែនការទីក្រុងនិងតំបន់ ទីផ្សារ តន្ត្រី និងការកម្សាន្តក្នុងចំណោមមុខវិជ្ជាដទៃទៀត។ ជាទូទៅ ការពេញចិត្តក្នុងការយល់ឃើញចំពោះអ្វីមួយ គឺមានលក្ខណៈជាប្រធានវិស័យភាព និងគុណតម្លៃ ព្រោះវាផ្អែកលើស្ដង់ដារដែលបានកំណត់ (Sirgy,ឆ្នាំ២០១២)។ការពេញចិត្តក្នុងការសិក្សា អាស្រ័យលើកត្ដានានាដែលជះ   ឥទ្ធិពលដល់។ ការណ៍នេះ ក្នុងបរិបទនៅកម្ពុជា ក៏មានការសិក្សាមួយធ្វើឡើងដើម្បីកំណត់នូវកត្ដាជះឥទ្ធិពលដែលនាំឱ្យសិស្សថ្នាក់ទី១០រៀនយឺតលើមុខវិជ្ជាវិទ្យាសាស្ដ្រដែរ (សូរ ម៉ាយូណែត និងក្រុម, ២០២២)។ តែការសិក្សានេះ ផ្ដោតតែលើសិស្សសិក្សានៅថ្នាក់ទី១០ប៉ុណ្ណោះ។

       ក្នុងការសិក្សា«ការប្រៀបធៀបកម្រិតនៃការពេញចិត្តចំពោះមុខវិជ្ជាសិក្សារបស់សិស្សមធ្យមសិក្សា៖ ការស្រាវជ្រាបឋម»នេះ អ្នកស្រាវជ្រាវ មានគោលបំណងប្រៀបធៀបកម្រិតនៃកត្ដាការពេញចិត្តមុខវិជ្ជាសិក្សារបស់សិស្សមធ្យមសិក្សា រវាងមុខវិជ្ជាសង្គម និងវិទ្យាសាស្ដ្រ។

២.កត្ដាជះឥទ្ធិពលដល់ការសិក្សារបស់សិស្សានុសិស្ស

    ការសិក្សាដែលទទួលបានជោគជ័យ គឺអាស្រ័យលើកត្ដាផ្សេងៗ។ សិស្សដែលពូកែក្នុងការសិក្សា តែងតែរៀបចំផែនការ ឬគោលដៅ​សម្រាប់អនាគតរបស់ពួកគេ។ ដើម្បីកំណត់គោលដៅ អ្នកសិក្សា​ចាំបាច់ត្រូវពិចារណាលើអ្វីដែលចង់សម្រេចបាន កន្លែងដែលត្រូវស្វែងរក និងលក្ខខណ្ឌដែល ​ត្រូវ​ធ្វើ ដើម្បីបន្តក្តីសុបិន និង​គោល​ដៅ​ទាំងនោះ។ យោងតាម អេលិន ជោច និងក្រុម(២០២៤) បានសរសេរកំណត់គោលដៅដោយមានធាតុក្នុងការកំណត់គោលដៅជាក់លាក់។ ពិតណាស់ ធនធានមនុស្ស ជាកម្លាំងយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមជាតិឱ្យបានជោគជ័យ។ គោលដៅចម្បងផែនការអភិវឌ្ឍសង្គមសេដ្ឋកិច្ច គឺរៀបចំប្រជាជនយើងឱ្យក្លាយទៅជាពលរដ្ឋពេញលេញ (ក្រសួងអប់រំ យុវជននិងកីឡា,២០១៨)។ ការណ៍នេះ មានន័យថា ក្រសួង បានកំណត់គោលដៅច្បាស់លាស់។ តែបើយោងតាមNguyen (២០២២) បានសិក្សាពីកត្ដាជះឥទ្ធិពលដល់ការពេញចិត្តរបស់និស្សិតនៅសាកលវិទ្យាល័យដោយផ្ដោតលើ គុណភាពនៃការបង្រៀន រចនាសម្ព័ន្ធវគ្គសិក្សា បរិស្ថាន សិក្សា ការឆ្លើយតបរបស់គ្រូបង្រៀន និងការរំពឹងទុករបស់និស្សិត។ ទាក់ទងនឹងចំណុចនេះ ការពេញចិត្តរបស់សិស្សក៏ផ្ដោតលើកត្ដាផ្សេងទៀតដែរ ដូចជា ទីតាំង  ពាក្យសម្ដី គន្លងអាជីព បរិក្ខារសិក្សា កេរ្ដិ៍ឈ្មោះ ការផ្ដល់ការអប់រំ និងភក្ដីភាព(P.Venkateswarlu et al.,២០២០) ដូចមានក្នុងរូបភាពទី១ខាងក្រោម៖

 

ការពេញចិត្តរបស់សិស្ស

ទីតាំង

ពាក្យសម្ដី

គន្លងអាជីព

បរិក្ខារសិក្សា

ការផ្ដល់

ការអប់រំ

ភក្ដីភាព

កេរ្តិ៍ឈ្មោះ

 

រូបភាពទី១៖ គំរូក្របខណ្ឌបញ្ញត្ដិនៃការពេញចិត្តរបស់សិស្ស (P.Venkateswarlu et al.,២០២០)

 

         បើយោងតាម Roselainy (២០១២) បានធ្វើការកំណត់កត្តាជះឥទ្ធិពលដល់ឥរិយាបថសិក្សារបស់សិស្ស ចំនួន៤ផ្នែក៖ ).ចំណេះដឹងពីមុន ២).ការលើកទឹកចិត្ត ៣).ឱកាសដើម្បីរៀន និង៤).ឧបសគ្គចំពោះការផ្លាស់ប្តូរសិស្ស។ តែបើតាមការសិក្សាមួយទៀតបង្ហាញថា កត្ដាជះឥទ្ធិពលដល់ដំណើរការនៃការសិក្សា រួមមាន៨ផ្នែក៖ ១).ការលើកទឹកចិត្ត ២).សមត្ថភាពយល់ដឹង ៣).អារម្មណ៍ ៤).បរិយាកាស ៥).រចនាប័ទ្មសិក្សា ៦).ចំណេះដឹងពីមុន ៧).សុខភាពរាងកាយ និង៨).ឥទ្ធិពលសង្គម ឬវប្បធម៌(ដកស្រង់ចេញពីគេហទំព័រ៖https://www.rawatpublicschool.com/blog/essential-factors-affecting-the-learning-process)។ តែបើយោងតាម Xiaowei (២០២១) បានសិក្សាវប្បធម៌ថ្នាក់រៀននិងការតភ្ជាប់របស់សិស្សក្នុងការសិក្សា ដោយផ្ដោតលើ៦ផ្នែក៖ ១).អាកប្បកិរិយា ២).សង្គម ៣).ការសិក្សា ៤).ចិត្តរំភើប ៥).ការយល់ដឹង និង៦).ភ្នាក់ងារអប់រំដូចមានក្នុងរូបភាពទី២ខាងក្រោម៖

  

រូបភាពទី២៖ តំណភ្ជាប់របស់សិស្ស ( Xiaowei ,២០២១)

 

 

 

 

 

 

 

៣.កត្ដាចម្បងជះឥទ្ធិពលដល់ការពេញចិត្តក្នុងការសិក្សារបស់សិស្សានុសិស្ស

        យោងតាមការលើកឡើងខាងលើ ឃើញមានកត្ដាជាច្រើនជះឥទ្ធិពលដល់ការពេញចិត្តក្នុងការសិក្សារបស់សិស្ស និស្សិត។ ប៉ុន្ដែនៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ បានសំយោគជា៥ផ្នែកសំខាន់គឺ

១).ផ្នែករចនាសម្ព័ន្ធសាលា ២).ផ្នែកអន្ដរកម្ម របស់អ្នកសិក្សា ៣).ផ្នែកការចូលរួមរបស់សិស្ស ៤).ផ្នែកការពេញចិត្តរបស់សិស្ស និង៥).ផ្នែកការយល់ដឹងមេរៀនរបស់សិស្ស។ ការណ៍នេះ ការស្រាវជ្រាវ បឋមផ្ដោតតែលើកត្ដានៃការពេញចិត្តមុខវិជ្ជាសិក្សាតែប៉ុណ្ណោះ ហើយមានគោលបំណងប្រៀបធៀបពីកម្រិតនៃការពេញចិត្តលើមុខវិជ្ជាសិក្សាផ្នែកសង្គម និងផ្នែកវិទ្យាសាស្ដ្ររបស់សិស្សមធ្យមសិក្សា។

       ចំពោះការសិក្សានេះ អ្នកស្រាវជ្រាវបានកំណត់ឧបករណ៍ស្រាវជ្រាវជាកម្រងសំណួរចំនួន២ផ្នែក៖ ១).ផ្នែកស្ថានភាពប្រជាសាស្ដ្ររបស់សិស្ស និង២).ផ្នែកការយល់ដឹងលើការពេញចិត្តក្នុងការសិក្សារបស់សិស្ស។ ស្ថានភាពប្រជាសាស្ដ្ររបស់សិស្ស បានបង្ហាញដូចខាងក្រោម៖

៣.១-ព័ត៌មានទូទៅ

ក្រាបទី១.ភេទរបស់អ្នកឆ្លើយសំណួរ

តាមក្រាបទី១ បង្ហាញថា អ្នកចូលរួមឆ្លើយសំណួរ មានចំនួនN=១០៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន៦១នាក់ ស្មើនឹង៥៨,១០% និងសិស្សប្រុសចំនួន៤៤នាក់ ស្មើនឹង៤១,៩០%។

ក្រាបទី២៖ អាយុនៃអ្នកឆ្លើយសំណួរ

      តាមក្រាបទី២ បង្ហាញថា អ្នកចូលរួមឆ្លើយសំណួរ មានចំនួនN=១០៥នាក់ ក្នុងនោះសិស្សចន្លោះអាយុ១២-១៤ មាន១៩នាក់ ស្មើនឹង១៨,១០% ហើយសិស្សចន្លោះអាយុ១៥-១៨ មាន៧៩នាក់ ស្មើនឹង៧៥,២០% និងសិស្សមានអាយុចាប់ពី១៩ឆ្នាំឡើងមាន៧នាក់ ស្មើនឹង៦,៧០%។

ក្រាបទី៣៖ កម្រិតថ្នាក់នៃអ្នកឆ្លើយសំណួរ

      តាមក្រាបទី៣ បង្ហាញថា អ្នកចូលរួមឆ្លើយសំណួរ មានចំនួនN=១០៥នាក់ ក្នុងនោះសិស្សរៀនថ្នាក់ទី៧-៩ មានចំនួន២១នាក់ស្មើនឹង២០% ហើយសិស្សរៀនថ្នាក់ទី១០-១១មានចំនួន៦៩នាក់ ស្មើនឹង៦៥,៧០% និងសិស្សរៀនទី១២មានចំនួន

១៥នាក់ ស្មើនឹង១៤,៣០%។

៣.២-លទ្ធផលស្រាវជ្រាវ

        លទ្ធផលនៃការសិក្សានេះ ជារួមមានកម្រិតខ្ពស់គ្រប់ផ្នែកទាំងអស់។ ការពេញចិត្ត ជាផ្នែកដែលមានកម្រិតខ្ពស់ជាងគេដូចខាងក្រោម៖

    ៣.២.១-ការពេញចិត្តលើមុខវិជ្ជា

 

ក្រាបទី៤៖ ការពេញចិត្តមុខវិជ្ជាផ្នែកសង្គម

     តាមក្រាបទី៤ខាងលើ បង្ហាញថា សិស្សភាគច្រើន ពេញចិត្តខ្លាំងបំផុតក្នុងការសិក្សាមុខវិជ្ជាសង្គមដោយមានសិស្ស

ចំនួន៣២នាក់ ស្មើនឹង៣០,៥០% ក្នុងចំណោមសិស្សបានចូលរួមឆ្លើយមានចំនួន N=១០៥ ។

 

ក្រាបទី៥៖ ការពេញចិត្តមុខវិជ្ជាផ្នែកវិទ្យាសាស្រ្ដ

 

       តាមក្រាបទី៥ខាងលើនេះ បង្ហាញថា សិស្សដែលបានចូលរួមឆ្លើយសំណួរមានចំនួន N=១០៥នាក់ ដោយក្នុងនោះសិស្សពេញចិត្តខ្លាំងបំផុតលើមុខវិជ្ជាវិទ្យាសាស្ដ្រមានចំនួន២២នាក់ ស្មើនឹង២១%។

     ៣.២.២-ប្រៀបធៀបភាពពេញចិត្តក្នុងការសិក្សារបស់សិស្សតាមមុខវិជ្ជា

      បើយោងតាមក្រាបទី៤ និងក្រាបទី៥ខាងលើ អាចកំណត់បានថា សិស្សមានការពេញចិត្តខ្លាំងលើមុខវិជ្ជាសង្គមស្មើ៣០,៥០%  ច្រើនជាងមុខវិជ្ជាវិទ្យាសាស្ដ្រ

ស្មើ២១%។

 

-សេចក្ដីសន្និដ្ឋាន

     ឆ្លងតាមការសិក្សាមកខាងលើ បង្ហាញថា ការសិក្សារបស់សិស្សមធ្យមសិក្សា មានសារៈសំខាន់ណាស់ ហើយមានកត្ដាជាច្រើនជះឥទ្ធិពលដល់ការសិក្សារបស់ពួកគេ។ ការពេញចិត្តលើមុខវិជ្ជាណាមួយ ជាកត្ដាគន្លឹះមួយ ដើម្បីសម្រេចបានលទ្ធផលដែលជាគោលដៅនៃការអប់រំដែលបានកំណត់ដោយរដ្ឋាភិបាល។ លទ្ធផលនៃការសិក្សារបស់សិស្សមធ្យមសិក្សា ជាជំហានចាំបាច់ក្នុងការឈានទៅកាន់ការសិក្សានៅឧត្ដមសិក្សាតាមជំនាញនីមួយៗដែលកើតពីការពេញចិត្ត លទ្ធភាព និងសមត្ថភាពរបស់សិស្សានុសិស្ស។

ឯកសារយោង

ភាសាខ្មែរ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ .(២០២២).វចនានុក្រមខ្មែរ។ ការផ្សាយរបស់រាជបណ្ឌិត្យ

                   សភាកម្ពុជា។

ហៃយ ចម្លង.(២០១៩).ទស្សនៈយល់ឃើញរបស់មាតាបិតាក្នុងការបញ្ជូនកូនទៅរៀននៅសាលា

                     មត្ដេយ្យសិក្សាអាយុបី បួន និងប្រាំឆ្នាំ(ករណីសិក្សា៖សាលាមត្ដេយ្យ៨មីនានៅរាជធានី 

                     ភ្នំពេញ)។និក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់។ ការផ្សាយរបស់វិទ្យាស្ថានជាតិអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា .(២០២៤).មធ្យមសិក្សាចំណេះទូទៅ។ ស្រង់ពីគេហទំព័រ៖  

                            https://moeys.gov.kh/kh/general-secondary-education

ក្រសួងអប់រំ យុវជន និងកីឡា .(២០១៨).សៀវភៅវិធីសាស្ដ្របង្រៀនសម្រាប់អនុវត្ដគ្រប់មុខវិជ្ជា

                      កទេស។

សូរ ម៉ាយូណែត ,គុជ សំអ៊ែល, កឹម មង្គល,ប៉ែនវន្ថា ,កូវ ធារី,និងឥន រិទ្ធី(២០២២)កត្តាជះឥទ្ធិពលឱ្យ

                     សិស្សថ្នាក់ទី១០រៀនយឺតលើមុខវិជ្ជាវិទ្យាសាស្ដ្រ។អត្ថបទស្រាវជ្រាវប្រតិបត្ដិ។ ការ

                     ផ្សាយកាលិកបត្រអប់រំកម្ពុជា។

ភាសាអង់គ្លេស

Elehba, Emmanuel. O. Folorunso &DAH, Paul D.(2017).SATISFACTION. Department of Urban         
                      and Regional Planning School of Environmental Planning The Federal     

                      Polytechnic, P.M.B. 1037Idah, Kogi State.

Nguyen N. N.(2022). Factors Affecting Student Satisfaction When Studying At A    

                    University In Vietnam. Journal of Positive School Psychology, 2022, Vol. 6,   

                    No. 7, 2349-2355

Roselainy A. R., John H. M., Yudariah M. Y. (2012).Factors Affecting Students’ Change   

                     of Learning Behaviour,Procedia - Social and Behavioral Sciences  

                    56 ( 2012 ) 213 – 222

P. Venkateswarlu, S. Malaviya, M. Vinay.(2020). Determinants of the Satisfaction of     

                    Students Studying in Private Universities—Application of Kano Model

Sirgy, M. J. (2012). The Psychology of Quality of life: Hedonic Well-Being, Life   

                   Satisfaction and Eudaimonia. Second Edition. Social Indicator Research  

                   Series 50. Springer.

 

Xiaowei Tu .(2021). The Role of Classroom Culture and Psychological Safety in EFL  

                   Students’ Engagement. Published: 29 September 2021, doi:   

                   10.3389/fpsyg.2021.760903