ដោយ : បណ្ឌិត សូ សុធីរ

មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ

                                           នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

                រាជបណ្ឌិត្យសភាកម្ពុជា

សេចក្តីផ្តើម

នៅក្នុងថ្នាក់រៀនមួយ និស្សិតទាំង ឡាយ កំពុងសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលគ្រូពេទ្យ។ គ្រូបង្រៀនម្នាក់ ទើបតែបានពន្យល់សិស្សក្នុងថ្នាក់រៀនថា សិស្សម្នាក់ៗត្រូវស្រាវជ្រាវរកសៀវភៅមួយគំនរដើម្បីស្រាវជ្រាវរករោគសញ្ញា រយៈពេលបង្ករោគ និងរយៈពេលជាសះស្បើយ សម្រាប់ជំងឺកុមារសាមញ្ញចំនួន៦មុខទៀត។ សិស្សម្នាក់ ខិតខំប្រឹងប្រែងរកក្នុងគំនរសៀវភៅ ដើម្បីរកសៀវភៅដែលល្អជាងគេ ហើយយកត្រឡប់ទៅតុវិញ។ សិស្សម្នាក់ផ្សេងទៀត នៅអង្គុយនៅស្ងៀម បែរមុខសម្លឹងសំដៅទៅក្រៅបង្អួច។

ចលករសិក្សា ត្រូវបានចាត់ទុកដោយគ្រូបង្រៀន ដែលមាន និងគ្មានបទពិសោធ      ដូចៗគ្នាថាជាអ្វីដែលត្រូវត្រៀមជាមុន សម្រាប់ការសិក្សាដ៏មានប្រសិទ្ធភាព ហើយការខិតខំបញ្ចេញអស់សមត្ថភាព ដែលគ្រូជាច្រើនត្រូវប្រឈមមុខនោះ គឺថា ដើម្បីធ្វើឱ្យសិស្សរបស់គាត់ខិតខំប្រឹងប្រែងសិក្សា។ ប្រសិនបើសិស្ស

មិនចង់សិក្សាទេ នោះប្រសិទ្ធភាពនៃការសិក្សារបស់គេ នឹងមានកម្រិតទាបបំផុតរហូតដល់គេ មិនអាចរៀនចេះអ្វីសោះ។ ប្រសិនបើគ្រូចេះពីរបៀបជំរុញសិស្ស គាត់អាចបង្កើនតម្លៃការសិក្សារបស់សិស្សយ៉ាងមានប្រសិទ្ធភាព។

តើគេអាចជំរុញឱ្យសិស្ស សិក្សាតាមរបៀបណា? ចូរក្រឡេកមើលហេតុផលសាមញ្ញបំផុត ដែលសិស្សចង់សិក្សា។

I-ហេតុផលដែលធ្វើឱ្យសិស្សចង់សិក្សា

១-ផលប្រយោជន៍ 

សិស្សមួយចំនួន ចង់ចេះហែលទឹកដូចមិត្ដភក្ដិគេ ឬចង់ចេះនិយាយភាសាបារាំង នៅថ្ងៃឈប់សម្រាក ឬក៏ចង់ចេះពីរបៀបថែរក្សា រថយន្ដ ប៉ុន្ដែ គេត្រូវតែទទួលស្គាល់ការពិត ដែលថា ការសិក្សានៅសា លា និងសាលាវិជ្ជាជីវៈជាច្រើន មានការអនុវត្ដប្រចាំថ្ងៃតិចតួចបំផុត សម្រាប់សិស្សភាគច្រើនបំផុត។

២-សមត្ថភាព និងសញ្ញាបត្រ

សិស្សមួយចំនួន ចង់បានគុណសម្បត្ដិនៃសញ្ញាបត្រ សម្រាប់មុខរបរមួយ ឬសម្រាប់ការអភិវឌ្ឍ ចំពោះវគ្គសិក្សា ឬសាលាវិជ្ជាជីវៈផ្សេងទៀត។ នេះជាគោលបំណងរយៈពេលវែង សម្រាប់សិស្សមួយចំនួន ប៉ុន្ដែ វាមិនមែនជាកត្តាជំរុញលើកទឹកចិត្ដរយៈពេលខ្លីប្រចាំថ្ងៃ សូម្បីតែសម្រាប់សិស្សតិចតួច ដែលដឹងអ្វីដែលគេចង់ធ្វើក៏ដោយ

៣-ភាពជោគជ័យ បង្កើនតម្លៃផ្ទាល់ខ្លួន

នេះគឺជាកត្តាជំរុញចម្បងមួយ សម្រាប់សិស្សភាគច្រើនបំផុត។ យើងទាំងអស់គ្នា មានការឱ្យ តម្លៃខ្លួនឯង ដែលបានបង្កើតការសិក្សាដោយជោគជ័យ។ វាផ្ដល់ឱ្យយើងនូវការគិតឃើញដ៏ត្រឹមត្រូវពី ការសម្រេចបានផល។ នេះជាមូលហេតុដែលសិស្សទាំងឡាយ ជួនកាលមានការប្រកួតប្រជែង អំពីការសិក្សារបស់គេយ៉ាងហោចណាស់ដោយបង្ហាញចំណូលចិត្ដយ៉ាងខ្លាំងខាងពិន្ទុមិត្ដភក្ដិរបស់គេដូចគ្នា ទៅនឹងពិន្ទុរបស់ខ្លួនឯង។ ពួកគេពេញចិត្ដនឹងសមត្ថភាព សម្រាប់ហេតុផលដូចគ្នា វាជារឿងសប្បាយរីករាយបំផុត ដើម្បីបានទទួលជោគជ័យ។ តើអ្នកនៅតែមានអារម្មណ៍ជំរុញចិត្ដ ក្នុងការប្រឈមមុខទៅ នឹងភាពបរាជ័យ ដែលចេះតែកើតមានឡើង?

ពេលដែលអ្នកដាក់កិច្ចការឱ្យសិស្សម្នាក់ អ្នកផ្ដោតលើគោលដៅមួយ។ ចូរពិចារណាទៅលើវដ្ដ ដូចតទៅ៖

គោលដៅ             ភាពជោគជ័យ

         ការជំរុញលើកទឹកចិត្ដ        គោលដៅថ្មី (។ល។)

វដ្ដនេះ ធ្វើសកម្មភាពកាន់តែរហ័ស ការជំរុញចិត្ដកាន់តែមានខ្លាំងឡើង។ ចរិតដែលញៀនវីដេអូ និងល្បែងកុំព្យូទ័រ ត្រូវបានគេគិតថា ដោយយោលទៅតាមភាពបន្ទាន់នៃភាពជោគជ័យ និងការជំរុញលើកទឹកចិត្ដ ដែលគេផ្ដល់ឱ្យ។ ប្រសិនបើអ្នកលេងល្បែង សិក្សាពីពិន្ទុរបស់គេមួយសប្ដាហ៍ ក្រោយពេលលេងល្បែង អញ្ចឹងល្បែងទាំងឡាយ នឹងមិនមានការនិយមខ្លាំងទៀតទេ។ រហូតមកដល់ពេលនេះ ជាញឹកញាប់ សិស្សរង់ចាំពេលរាប់សប្ដាណ៍ សម្រាប់ស្នាដៃពិន្ទុរបស់គេ។ តើអ្នកអាចបង្កើតការជំរុញលើកទឹកចិត្ដ ដែលសិស្សទទួលពីភាពជោគជ័យឱ្យបានភ្លាមៗទេ?

៤-ការទទួលស្គាល់ពីគ្រូ ហើយនិង/ឬមិត្ដភក្ដិ

រឿងនេះ មានការពាក់ព័ន្ធនឹងការឱ្យតម្លៃខ្លួនឯង។ ទោះណាជាសិស្សម្នាក់ មិនពេញចិត្ដនឹងការសិក្សា ជាញឹកញាប់ គេនឹងព្យាយាមប្រឹងប្រែងបន្ដការសិក្សាជាមួយសិស្សខ្លះ នៅក្នុងថ្នាក់សម្រាប់ជាប្រយោជន៍ពីការទទួលស្គាល់ពីគ្រូ ហើយនិង/ឬសិស្សផ្សេងទៀត និងសមាជិកគ្រួសារពួកគេ។ មនុស្សតិចតួចណាស់ ពេញចិត្ដនឹងធ្វើសិស្សរៀនខ្សោយនៅក្នុងថ្នាក់រៀន។ ទោះជាយ៉ាងណាក៏ដោយ សិស្សមួយចំនួនទទួលបាននូវជំនឿពីមិត្ដភក្ដិរបស់គេដោយបដិសេធការសិក្សារបស់គេ និងតម្លៃវាផង។

៥-ផលលំបាកដែលមិនបានសិក្សា នឹងមិនមែនជារឿង គួរជាទីរីករាយទេ

ប្រសិនបើគេបរាជ័យនាសប្ដាហ៍ក្រោយនេះ ប៉ា នឹងខឹងជាខ្លាំង ហើយខ្ញុំនឹងត្រូវតែប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ ម្ដាយគេនឹងស្តីបន្ទោស ប្រសិនបើគេទទួលបានពិន្ទុមិនល្អ។

៦-អ្វីដែលកំពុងសិក្សាគឺគួរឱ្យចាប់អារម្មណ៍ ហើយទាក់ទាញដល់ភាពចង់ចេះដឹង

ការសិក្សា អាចបំពេញការចង់ចេះដឹងពីធម្មជាតិដែលយើងមានពីមុខវិជ្ជាជាច្រើន ហើយកាន់តែទាក់ទាញការគិតឃើញត្រឹមត្រូវរបស់យើងពីចម្ងល់ទៅលើពិភពលោក។

៧-សកម្មភាពសិក្សា គឺផ្ដល់នូវភាពរីករាយជាខ្លាំង

ទោះណាជាយើងគ្មានចំណូលចិត្ដខ្លាំងទៅលើមុខវិជ្ជាសិក្សារបស់យើង យើងអាចពេញចិត្ដ នឹងសកម្មភាព ដែលគ្រូបានត្រៀមរៀបចំ។ វាអាចជារឿងប្រលោម លោក រឿងវិលមុខបន្ដិចបន្ដួច រឿងរីក រាយ ឬអាចពាក់ព័ន្ធដល់យើងខាងភាពប្រឌិត។

កត្តាជំរុញទឹកចិត្ដ អាចមានរយៈពេលខ្លី និងវែង។ ក្នុងបញ្ជីខាងលើលេខ១ និង២ គឺលក្ខខណ្ឌវែង ផ្ទុយទៅវិញផ្នែកផ្សេងទៀត ជាទូទៅមានលក្ខខណ្ឌខ្លី។ ជារួមទៅ កត្តាជំរុញចិត្ដរយៈពេលខ្លី មានថាមពលខ្លាំងជាង ជាពិសេសសិស្សវ័យ ក្មេង។ មនុស្សចាស់ រីករាយនឹងការដាំដើមឈើ ប៉ុន្ដែ មនុស្ស ដែលមានអាយុ១៦ឆ្នាំ មិនមានចិត្ដអំណត់រង់ចាំសម្រាប់ពេលបរិភោគ។

II-ការបង្កើនចលករសិក្សា

ចូរយើងពិនិត្យកត្ដាជំរុញចិត្ដទាំង៧ តាមផ្នែកនីមួយៗ ដើម្បីរិះរកមធ្យោបាយបង្កើនចំណង់សិក្សាដល់សិស្ស។ ផ្នែកដំបូងគឺ៖

១-ប្រយោជន៍ចំពោះខ្លួនឯង

គ្រូបង្រៀនភាគច្រើន មិនបានបង្រៀនមុខវិជ្ជាមួយ ដែលសិស្សរបស់គេមើលឃើញថាជាការ ប្រើប្រាស់ជាក់ស្ដែងចំពោះគេ។ ទោះជាយ៉ាងនេះក្ដី ប្រសិនបើអ្នកកំពុងបង្រៀន ពីរបៀបរៀបឥដ្ឋ ចំពោះអ្នកណាម្នាក់ដែលចង់សាងសង់របងសួនច្បារ ឬតារាសាស្ដ្រដល់អ្នកណាម្នាក់ ដែលចង់ប្រើកែវយឹតតារាសាស្ដ្រថ្មី បញ្ហាចលករសិក្សានឹងកើតមានឡើង។ អញ្ចឹង ហើយ យើងត្រូវការព្យាយាមបង្កើតទំនាក់ទំនងដល់ចំណូលចិត្ដរបស់គេ។

២-សមត្ថភាព និងសញ្ញាបត្រ

ជាទូទៅគេទទួលស្គាល់ថា សាលារៀនដែលស្ថិតនៅតំបន់ ដែលគេមិនអាចរកការងារធ្វើបានច្រើន មានបញ្ហាជាច្រើន ដើម្បីជំរុញទឹកចិត្ដសិស្សរបស់គេ។ ជាញឹកញាប់យុវវ័យ មិនបានមើលឃើញពីចំណុចសំខាន់នៃការងារ សម្រាប់សញ្ញាបត្រដែលគេជឿជាក់ថានឹងគ្មានប្រយោជន៍ចំពោះគេ ពេលដែលគេចាកចេញពីសាលា។ ដោយគ្មានគោលដៅវែងឆ្ងាយ សម្រាប់ការសិក្សារបស់គេ សិស្សអាចបាក់ទឹកចិត្ដ។

ដើម្បីចៀសវាងការបាក់ទឹកចិត្ដ ដែលអាចកើតមានឡើង ក្នុងស្ថានភាពសិក្សាភាគច្រើន វាជារឿងសំខាន់ ដែលគ្រូត្រូវកត់ចំណាំពីគោលបំណងនៃការសិក្សា អ្វីដែលកំពុងបង្រៀនគេ។ រឿងគួរជាទីពេញចិត្ដនោះ គោលបំណងទាំងនេះ នឹងមានរយៈពេលវែង និងខ្លីផង។ ឧទាហរណ៍ ចូរពិចារណា ទៅលើសិស្សដែលកំពុងសិក្សាពីការស្ទង់មតិ ទៅលើវគ្គសិក្សាពីការសាងសង់។ ពួកគេគួរយល់ដឹងពីចំណុច គោលដៅរយៈពេលវែង ដែលវាមិនគ្រាន់តែអ្នកមិនស្ទង់មតិ ដែលត្រូវការយល់ដឹងការស្ទង់មតិនោះទេ។ មនុស្សគ្រប់គ្នា ដែលរកស៊ីសាងសង់គួរតែយល់ដឹងនូវផែនការស្ទង់     មតិ។ សិស្សគួរតែយល់ដឹងច្បាស់លាស់ពីផលប្រយោន៍រយៈពេលវែងនៃគុណសម្បត្ដិការសិក្សា ដែលគេកំពុងសិក្សា ដែលជាផ្នែកមួយនៃឱកាស ដែលផ្ដល់ឱ្យនូវមុខរបរ។

សិស្សដែលជាអ្នកស្ទង់មតិ គួរតែត្រូវបានគេប្រាប់ផងដែរ តាមគោលដៅដែលជាចំណុចរយៈ ពេលខ្លីនៃការសិក្សាពីភាពទេរ។ គេគួរតែត្រូវបានប្រាប់ថា អ្នកនឹងមិនដែលយល់ដឹងពីប្រព័ន្ធបង្ហូរទឹក ដោយមិនបានយល់ដឹងពីភាពទេរហើយប្រាប់ថាមានការធ្វើតេស្ត ទៅលើភាពទេរជាដើម។ វាអាចជារឿងច្បាស់លាស់ចំពោះគ្រូ ពីមូលហេតុដែលភាពទេរ ត្រូវបានគេបង្រៀន ប៉ុន្ដែរឿងសំខាន់នៃប្រធានបទ ត្រូវតែមានភាពច្បាស់លាស់ ចំពោះសិស្ស។

កត្ដាជំរុញចិត្ដរយៈពេលវែង អាចក្លាយជាកត្ដាជំរុញចិត្ដរយៈពេលខ្លីដ៏រឹងមាំ ប្រសិន​បើវគ្គសិក្សា បង្កើតផ្នែកមួយនៃការវាយតម្លៃ សម្រាប់វគ្គសិក្សាមួយ។ សិស្សនឹងប្រឹងសិក្សា ទៅលើគម្រោងការមួយជាង ប្រសិនបើពិន្ទុរួមចំណែកដល់ការធ្វើចំណាត់ថ្នាក់ចុងក្រោយ។

ដើម្បីធ្វើឱ្យមានការជឿជាក់ដល់គោលបំណងនៃការសិក្សា សិស្សត្រូវតែក្រឡេកមើលពិភព ខាងក្រៅសាលារៀនរបស់គេ។ បទពិសោធ ការងារ ការធ្វើដំណើរ ការធ្វើទស្សនកិច្ច ហើយអ្នកធ្វើទស្សនកិច្ច អាចជួយដល់ការសិក្សា មានភាពពាក់ព័ន្ធ និងមានគោលបំណងច្បាស់លាស់។ សិស្ស ត្រូវការអ្នករំឭកជាញឹកញាប់ពីចំណុចសំខាន់នៃការសិក្សារយៈពេលវែង និងរយៈពេលខ្លីនូវអ្វីដែលផ្ដល់ឱ្យគេ។ អ្នកត្រូវការធ្វើឱ្យមានភាពជឿជាក់នូវអ្វីដែលអ្នកកំពុងបង្រៀន។

៣-ភាពជោគជ័យនេះ បង្កើនតម្លៃផ្ទាល់ខ្លួន

កត្ដាជំរុញទឹកចិត្ដនេះ មានឥទ្ធិពលបំផុត។ វាមានឥទ្ធិពលខ្លាំង សូម្បីតែពេលដែលកត្ដាជំរុញចិត្ដផ្សេងទៀត មានការពាក់ព័ន្ធ។ វាឧបករណ៍ដែលជួយជំរុញលំនាំនៃការសិក្សា។ ប៉ុន្ដែ វាអាចដំណើរ ការ បានទាំងពីររបៀប។

វាជាចរឹតរបស់មនុស្ស ដើម្បីធ្វើអ្វីមួយដែលគេអាចធ្វើបាន និងមិនពេញចិត្ដធ្វើអ្វី ដែលគេមិនអាចធ្វើបាន។ ប្រសិនបើអ្នកណាម្នាក់ចេះធ្វើម្ហូបប្រាំមុខដ៏ឆ្ងាញ់ ពេលដែលលគេព្យាយាមជាលើកដំបូង គេមានការជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេ ពួកគេរីករាយនឹងល្បិចធ្វើម្ហូប ហើយមុនពេលដែលអ្នកដឹងរឿងនេះ ពួកគេកំពុងព្យាយាមសាកល្បងរូបមន្ដធ្វើម្ហូប កាន់តែជឿនលឿនថែមទៀត។ ស្វ័យជំនឿរបស់គេផ្ដល់ឱ្យគេនូវការតស៊ូ និងការសម្រេចចិត្ដ ដែលភាពជោគជ័យតម្រូវឱ្យ ហើយ និងផ្ដល់ឱ្យគេនូវភាពបាត់ទំនុកចិត្ដ និងព្រងើយ​ កន្ដើយ នៅពេលដែលមានភាពបរាជ័យ។ គ្មានអ្វីដែលធ្វើបានសម្រេច ដូចជាភាពជោគជ័យឡើយ។

            ផ្ទុយមកវិញ អ្នកណាម្នាក់ ដែលប៉ុនប៉ងដាំស្ល ដោយរលាកដៃនឹងឆ្នាំង និងអាហារ ដែលមិនអាចហូបកើតដដែលៗ នឹងមានបំណងចៀសវាងការដាំស្ល ប្រសិនបើអាចធ្វើទៅកើត។ ភាពស្រេកឃ្លាន ជំរុញឱ្យគេទៅផ្ទះបាយ គេនឹងបើកសៀវ ភៅធ្វើម្ហូប ដោយមានកង្វល់ជាខ្លាំង។ ដោយរំពឹងពីភាពបរាជ័យ ជាទូទៅ គេនឹងរកឃើញថា ភាពខ្វះការតស៊ូប្រឹងប្រែង និងការសម្រេចចិត្ដ នឹងបញ្ជាក់ថា គេនឹងងាយបរាជ័យ ដោយមានភាពលំបាកបន្ដិចបន្ដួច។ ចុងបញ្ចប់ គេនិយាយដោយងាយថា ខ្ញុំមិនអាចដាំស្លបានទេ។

            តាមរបៀបដូចគ្នានេះ ប្រសិនបើសិស្ស បានបញ្ចប់ការសិក្សា ក្នុងមេរៀនរបស់អ្នកគួរជាទីពេញចិត្ដ ហើយនិងត្រូវបានគ្រូសរសើរ ឬទទួលស្គាល់ ចំពោះរឿងនេះ ជោគជ័យនឹងធ្វើឱ្យគេឈានទៅដល់ការរៀនក្រោយៗរបស់អ្នកជាវិជ្ជមានជាងមុន។ ជាទូទៅ ប្រសិនបើគេទទួលបានជោគជ័យក្នុងការសិក្សា គេនឹងអភិវឌ្ឍជំនឿជាវិជ្ជមានខាងសមត្ថភាពរបស់គេ ដើម្បីសិក្សាក្នុងថ្នាក់រៀនរបស់អ្នក។ ជំនឿទាំងឡាយ ជាការអនុញ្ញាត ដើម្បីបើកភ្លើងខៀវ ទៅលើសមត្ថភាពរបស់យើង។ គេមានរបៀបមួយនៃការធ្វើឱ្យខ្លួនគេក្លាយ ជាការពិត។ មានពាក្យចាស់មួយពោលថា អ្នកមានជំនឿថា អ្នកអាច ឬមិនអាច ធ្វើអ្វីមួយបាន អ្នកពិតជាយល់បានត្រឹមត្រូវទាំងអស់

វដ្ដប្រកបដោយគុណធម៌ និងអគុណធម៌

ភាពជោគជ័យ បណ្ដាលឱ្យមានភាពជោគជ័យទៀត តាមវដ្តគុណធម៌ ដូចដែលបានបង្ហាញខាងក្រោម។ ជាលទ្ធផលផលនៃភាពជោគជ័យ និងការលើកទឹកចិត្ដ មានទំហំធំជាងគ្រូជាច្រើនបានដឹងទៅទៀត។

-ភាពជោគជ័យ ត្រូវទទួលបទពិសោធតាមសិស្ស។

-ការជំរុញលើកទឹកចិត្ដ កើតមានឡើង ដោយរាប់បញ្ចូលទាំងការសរសើរ ស្វ័យ​សរសើរ និងការយល់ព្រមពីមិត្ដភក្ដិ។

-ចលករសិក្សា កើនឡើងដូចការតស៊ូ និងការប្រឹងប្រែង។ ដូច្នេះហើយ ការសិក្សាបាន កែលម្អឡើង។

-ស្វ័យជំនឿ សិស្សជឿជាក់ថាខ្ញុំអាចធ្វើវាបានស្វ័យទំនុកចិត្ដ និងការឱ្យតម្លៃលើខ្លួនឯង បានកែលម្អឡើង។

ឧបករណ៍ដែលនាំដល់ការសិក្សា

នេះ ជាឧបករណ៍ ដែលជំរុញទៅដល់ការសិក្សាទាំងអស់។ ទោះណាជាកត្ដាជំរុញចិត្ដផ្សេងទៀត កំពុងដំណើរការកាន់តែឆាប់កាន់តែល្អ ភាពបរាជ័យ ដើម្បីទទួលបានឧបករណ៍នេះ នឹងមាន ន័យថាសិស្ស នឹងមិនដឹងកន្លែងណាត្រូវទៅទេ។ យ៉ាងណាក៏ដោយ ឧបករណ៍ទាំងឡាយ អាចដំណើរ ការបានតាមភាពផ្ទុយមកវិញ ដោយបង្កើតបានវដ្តអគុណធម៌៖     

-ភាពបរាជ័យ ត្រូវទទួលបទពិសោធ តាមសិស្ស។

-ការរិះគន់ឬខ្វះការលើកទឹកចិត្ដកើតឡើង រាប់បញ្ចូលទាំងកង្វះការពេញចិត្ដបុគ្គល។

-ចលករសិក្សាបរាជ័យ ដូចជាការតស៊ូ និងការខិតខំប្រឹងប្រែង។ ហេតុដូច្នេះហើយការសិក្សាកាន់តែចុះខ្សោយឡើងៗ។

-ចលករសិក្សាបរាជ័យ ដូចជាការតស៊ូ និងការខិតខំប្រឹងប្រែង។ ហេតុដូច្នេះហើយការសិក្សា កាន់តែចុះខ្សោយឡើងៗ។

សិស្សភាគច្រើន នឹងអភិវឌ្ឍវដ្ដអរគុណធម៌ ដោយសារតែមិនបានសរសើរ ឬការលើកទឹកចិត្ដផ្សេងទៀត។ គ្រូបង្រៀនភាគច្រើន នឹងតស៊ូប្រឈមមុខនឹងបរាជ័យដដែលៗ។ ការសរសើរ ឬការលើកទឹកចិត្ដ ដែលទទួលបានជោគជ័យ គឺជាឧបករណ៍ ដែលជំរុញដល់លំនាំការសិក្សា។ មេរៀនសម្រាប់គ្រូទាំងឡាយគឺ៖

-ធ្វើឱ្យជឿជាក់ថា សិស្សដឹងពិតប្រាកដ នូវអ្វីដែលគេរំពឹងនឹងធ្វើ និងរបៀបធ្វើវា និងធ្វើឱ្យជឿជាក់ថា ជំនួយអាចធ្វើទៅបាន ពេលដែលគេត្រូវការវា។

-កិច្ចការមួយចំនួន ប្រាកដជាសាមញ្ញ និងអាចទទួលផលរហ័ស ជាមួយការប្រតិបត្ដិកែតម្រូវដ៏សមរម្យ ដើម្បីឱ្យសិស្សទាំងអស់ ទទួលបានបទពិសោធនៅក្នុងនោះ។ កិច្ចការផ្សេងទៀត អាចពិបាក យល់បន្ថែមទៀត។

-ផ្ដល់ការសរសើរឱ្យបានច្រើន និងទម្រង់ផ្សេងទៀត នៃការទទួលស្គាល់ ស ម្រាប់ភាពជោគ ជ័យណាមួយក្នុងការសិក្សា និងផ្ដល់រឿងនេះ ឱ្យបានទៀងទាត់ សម្រាប់ភាពជោគជ័យដដែលៗ។ ឧទាហរណ៍ ដូចជា សម្រាប់ការបញ្ចប់កិច្ចការតិច ឬច្រើនទទួលបានជោគជ័យ។ ការលើកទឹកចិត្ដនេះ នឹងមានកាន់តែឆាប់កាន់តែល្អ ក្រោយពេលបញ្ចប់សកម្មភាពមួយ។

ចំណុចសំខាន់ទាំងបីខាងលើនេះ មានសារៈសំខាន់ណាស់ ចំពោះចលករ សិក្សា ក្នុងស្ថានភាពបង្រៀនភាគច្រើន។ ពួកគេចាំបាច់ ពិចារណាឱ្យបានល្អិតល្អន់តាមពិតទៅ។ ចូរប្រយ័ត្នពីចំណាប់អារម្មណ៍ ដែលគួរជាទីពេញចិត្ដ ប្រសិនបើអ្នកផ្ដល់ភាពជោគជ័យដល់សិស្សភាគច្រើន ភាពជោគជ័យ នឹងមានភាព ដដែលៗ សម្រាប់សិស្សទាំងអស់គ្នា បើមិនដូច្នេះទេ សិស្សខ្លះនឹងបាត់បង់នូវស្វ័យទំនុកចិត្ដ ដែលអាចកើតមាននៅក្នុងការសិក្សា។ សិស្សដែលប្រឹងប្រែងក្នុងការសិក្សា គឺសិស្ស ដែលជឿជាក់លើខ្លួនឯង។ សិស្ស ដែលជឿជាក់លើខ្លួនឯង គឺសិស្សដែលឆ្លងកាត់បទពិសោធជោគជ័យ។

តើសិស្សខ្សោយ អាចឆ្លងកាត់បទពិសោធជោគជ័យ និងការលើកទឹកចិត្ដដែរឬទេ? ឱកាសនៃភាពជោគជ័យ ត្រូវបានបង្កើនឡើងយ៉ាងខ្លាំង ប្រសិនបើកិច្ចការសិក្សាមួយចំនួនមានភាពជាក់លាក់ និងកំណត់ន័យយ៉ាងប្រុងប្រយ័ត្ន ដើម្បីឱ្យសិស្ស និងគ្រូបានយល់ដឹងពេលគេបានជួបគ្នា។ កិច្ចការដែលដាក់ឱ្យសិស្ស ធ្វើតាមរបៀបមួយដែលប្រតិបត្ដិតាមការកែតម្រូវនឹងនាំទៅដល់ភាពជោគជ័យ ហើយនិងការលើកទឹកចិត្ដ សម្រាប់សិស្សទាំងអស់គ្នា។ ចំពោះការសិក្សាដដែលៗភាគច្រើន ភាពជោគជ័យគឺជាបញ្ហានៃពេលវេលា និងការខិតខំប្រឹងប្រែង។

សិស្សរបស់អ្នក ត្រូវតែយល់ពីកិច្ចការដែលអ្នកដាក់ឱ្យ ថានឹងទទួលបានផល និងមានខ្លឹមសារសំខាន់។ នេះជាតុល្យការដ៏លំបាក ដែលតែងជួបប្រទះ និងខុសគ្នាពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ អ្នកត្រូវតែគិតយ៉ាងប្រុងប្រយ័ត្នអំពីស្ដង់ដា ដែលអ្នកដាក់ឱ្យសិស្សធ្វើ។ សិស្សនឹងមិនឱ្យតម្លៃដល់ការលើកទឹកចិត្ដ ឬគំនិតគិតឃើញត្រឹមត្រូវពីស្វ័យជំនឿ ដោយការបញ្ចប់កិច្ចការ ដែលគេយល់ថាវាមិនមានសារៈសំខាន់។

គ្រូថ្មីៗភាគច្រើន ចូលចិត្ដដាក់កិច្ចការដែលលំបាកខ្លាំង។ ចូរព្យាយាមសង្កេតមើលសិស្ស ដែលអ្នកបង្រៀន មើលការសិក្សា និងការនិយាយស្ដី ទៅកាន់គ្រូរបស់គេ។ ចូរចាំថា វាជាប្រត្យក្សារម្មណ៍ សិស្សពីភាពលំបាកនៃកិច្ចការ ដែលបានរាប់បញ្ចូល។

គ្រូ អាចចងចាំផងដែរថា សិស្សដែលរៀនខ្សោយ មិនវាងវៃធ្វើកិច្ចការសាលាទេ ផ្ទុយទៅវិញ សិស្សពូកែតែងតែប្រឹងប្រែងធ្វើកិច្ចការ សូម្បីតែកិច្ចការផ្ទះក៏ដោយ។ សិស្សដែលបានទទួលជោគជ័យ ក្នុងការសិក្សាក្នុងពេលអតីកាល គឺតែងតែជាសិស្សដែលមានចលករសិក្សា។ ចូរនឹកស្រមៃដល់សារមួយ ដែលសាក់ជាប្រចាំ នៅលើថ្ងាសរបស់សិស្សអ្នកថា សូមផ្ដល់ឱ្យខ្ញុំនូវភាព ដែលទទួលបានជោគជ័យ និងការលើកទឹកចិត្ដជាទៀងទាត់។

៤-ការទទួលស្គាល់ អំពីគ្រូ ហើយនិង/ឬមិត្ដភក្ដិ

ម៉ៃខឺល អាហ្គីល នៅក្នុងសៀវភៅ ចិត្ដវិទ្យានៃអាកប្បកិរិយាអន្ដរបុគ្គល បានគូសបញ្ជាក់ថា សិស្សមួយចំនួនត្រូវបានជំរុញលើកទឹកចិត្ដដោយតម្រូវការ ដែលនឹងត្រូវធ្វើឱ្យប្រសើរដោយគ្រូ។ រឿងនេះ ទំនងជានឹងកើតឡើង ប្រសិនបើគ្រូ មានទំនាក់ទំនងល្អជាមួយសិស្ស។

សិស្សក៏ចង់បានការយល់ស្របជាមួយមិត្ដភក្ដិគេផងដែរ ឬយ៉ាងហោចណាស់ ពេញចិត្ដនឹងភាពជោគជ័យ ក្នុងការប្រជែងខ្លួនគេ ទៅនឹងមិត្ដភក្ដិគេ។ នេះជាមូលហេតុ ដែលការប្រកួតប្រជែង ឬការបញ្ចេញស្នាដៃ ជាញឹកញាប់ អាចបង្កើតចលករសិក្សាយ៉ាងរឹងមាំក្នុងថ្នាក់រៀនមួយ សូម្បីតែក្នុងល្បែង ដែលមានភាពងាយស្រួលក៏ដោយ។ យ៉ាងណាក៏ដោយការប្រកួតប្រជែង ពិតជាត្រូវធ្វើដោយយកចិត្ដទុកដាក់ ឬការទទួលបានចលករសិក្សា និងការឱ្យតម្លៃខ្លួនឯងពីអ្នកឈ្នះ អាចយកមក​ទូទាត់ ច្រើនជាងតាមការបន្ទាបចលករសិក្សា និងការឱ្យតម្លៃខ្លួនឯងពីអ្នកចាញ់។

បញ្ហាមួយទៀតជាមួយការប្រកួតប្រជែង គឺថាសិស្សមួយចំនួនរីករាយក្នុងការចង្អុលប្រាប់កំហុស ដែលបានបង្កើតឡើងដោយមិត្ដភក្ដិគេ ជាញឹកញាប់ ចំអកគ្នាគេដោយមិនអាណិតអាសូរ។ រឿងនេះ អាចជារង្វាស់មួយនៃការអន្ទះសា អំពីភាពមិនបានជោគជ័យនៅក្នុងការសិក្សា ហើយប្រហែលមកពីហេតុផលនេះ ដែលវាមានលក្ខណៈពិសេសសម្រាប់អ្នករៀនខ្សោយ ជាងអ្នករៀនពូកែ។ គ្រូមិនត្រូវទុកឱ្យអាកប្បកិរិយាអភិវឌ្ឍឡើងទេ ព្រោះវាបង្កើតនូវស្វ័យស្រមោលអវិជ្ជមាន នៅក្នុងខ្លួនសិស្សដែលត្រូវបានគេរិះគន់។ យើងត្រូវតែអភិវឌ្ឍឥរិយាបថ ដែលអាចធ្វើបាន ចំពោះការសិក្សា នៅក្នុងខ្លួនសិស្សយើង។ វា អាចធ្វើទៅបានដោយមិនចាំបាច់និយាយថា គ្រូម្នាក់មិនដែលចំអកសិស្ស ឬកិច្ចការសិស្សទេ សូម្បីតែក្នុងភាពរីករាយក៏ដោយ។

៥-ផលលំបាកដែលមិនបានសិក្សា នឹងមិនមែនជារឿងគួរជាទីរីករាយទេ

នៅពេលដែលយើងស្អប់ការសិក្សាមុខវិជ្ជាណាមួយ ប៉ុន្ដែ អ្វីដែលសិស្សខ្លាចជាងនេះទៅទៀតគឺគ្រូមុខវិជ្ជានោះ។ សិស្សដឹងយ៉ាងច្បាស់ពីអ្វីដែលគ្រូស្តីបន្ទោស ប្រសិនបើខ្ញុំមិនចាំមេរៀននៅក្នុងមួយស ប្ដាហ៍។ ដូច្នេះ គេត្រូវតែរៀនវាឱ្យចាំ។

សិស្សបានសិក្សារបៀបធ្វើតេស្ត និងត្រួតពិនិត្យដ៏សំខាន់ គឺដើម្បីធានាថា ការសិក្សា ពិតជាត្រូវបានប្រព្រឹត្ដឡើង។ យ៉ាងណាក៏ដោយ វាក៏មានសារៈសំខាន់ផងដែរ ថាជាកត្ដាជំរុញចិត្ដ។

ពិតហើយ គ្រូមិនគួរតែបន្លាចសិស្សរបស់ខ្លួនឱ្យសិក្សា តាមការគំរាមកំហែងនោះទេ ប៉ុន្ដែ ចូរកុំមើលងាយផលជំរុញចិត្ដពីតេស្ត ដែលបានចូលរួមនោះ។ ទោះណាជាសិស្សទាំងអស់ប្រកាសថា គេមិនបានរំឭកវាឡើងវិញ ក៏ដោយ ក៏ការពិតដែលថា អ្នកធ្វើតេស្តយ៉ាងទៀងទាត់ នឹងលើកទឹកចិត្ដគេ ឱ្យព្យាយាមសិក្សាមេរៀនគេ។ ការបរាជ័យក្នុងការធ្វើតេស្ត អាចជំរុញទឹកចិត្ដឡើងថែមទៀត ប៉ុន្ដែ មានតែសិស្សដែលជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនគេ ដើម្បីបានទទួលជោគជ័យពិតប្រាកដនោះទេ។ ភាពបរាជ័យដដែលៗ គឺជាកត្ដាបំបាក់ទឹកចិត្ដដ៏ធំមួយ។

៦-អ្វីដែលសិស្សកំពុងសិក្សា គឺគួរឱ្យចាប់អារម្មណ៍ ហើយទាក់ទាញដល់ភាពចង់ចេះដឹង

៧-សកម្មភាពសិក្សា គឺផ្ដល់នូវភាពរីករាយជាខ្លាំង

វាជាចំណុចជាក់ស្ដែងល្មមគ្រប់គ្រាន់ហើយដែលថា សិស្សនឹងត្រូវបានជំរុញចិត្ដសិក្សា ប្រសិនបើការសិក្សានោះ វាទាក់ទាញអារម្មណ៍ ទាក់ទាញដល់ការចង់ចេះដឹង ឬភាពរីករាយជាខ្លាំង។ ប៉ុន្ដែ តើយើងអាចបង្កើតការសិក្សាដូចនេះ បានយ៉ាងដូចម្ដេចទៅ? គ្រូមួយចំនួន ហាក់ដូចជាមានកោសល្យពីធម្មជាតិ ដើម្បីធ្វើឱ្យការសិក្សា គួរជាទីរីករាយ ប៉ុន្ដែ យើងភាគច្រើន ត្រូវតែរៀនតាមរបៀបនេះ។

នៅពេលមួយ គេបានទៅសង្កេតគរុសិស្សម្នាក់ ដែលកំពុងធ្វើកម្មសិក្សាប្រតិបត្ដិ។ គេបាននិយាយទៅកាន់គ្រូទទួលបន្ទុកថ្នាក់ជាលើកដំបូង។ គាត់និយាយថា វាជាថ្នាក់រៀនមួយដែលលំបាកពីព្រោះសិស្ស មានអាយុ១៦ឆ្នាំ មិនចេះពីជគណិត។ ទំនងជាគេមានភាពអផ្សុក និងមានការលើកទឹកចិត្ដតិចតួចក្នុងពេលសិក្សា។

គេបានដើរចូលក្នុងថ្នាក់ ក្រោយពេលដែលថ្នាក់រៀននោះ បានចាប់ផ្ដើម ហើយបន្ដចូលទៅផ្នែកខាងក្រោយ។ គ្មានសិស្សណាម្នាក់ បានចាប់អារម្មណ៍ខ្លាំងលើអ្នកចំណូលថ្មីនេះឡើយ។ គេកំពុងសិក្សាយ៉ាងយកចិត្ដទុកដាក់ពីកិច្ចការដែលគ្រូចែកឱ្យ។ ម្ដងម្កាល សិស្សនឹងបញ្ចប់ការងាររបស់ខ្លួន រត់ទៅរកមិត្ដរួមថ្នាក់ ដើម្បីប្រៀបធៀបចម្លើយគ្នា បន្ទាប់មករត់សំដៅទៅតុរបស់គេវិញ។ គរុសិស្សម្នាក់នោះ ត្រូវបានឡោមព័ទ្ធសុំជំនួយពីសិស្ស ដែលពិតជាមិនមានចិត្ដអត់ធ្មត់ ដើម្បីចង់ដឹងពីភាពជោគជ័យក្នុងលទ្ធផលគណនារបស់គេ។ គេក៏បានសុំកិច្ចតែងការបង្រៀនគរុសិស្សម្នាក់នោះមើល។ នៅផ្នែកខាងលើ មានចំណងជើងថា ភាគរយ។ សិស្សទាំងនេះ បានរៀនមេរៀនភាគរយរៀងរាល់ឆ្នាំ តាំងតែពីពេលចូលរៀន នៅឆ្នាំដំបូង។ តាមពិតទៅសិស្សទាំងនេះ គួរតែមានភាពធុញទ្រាន់នឹងមេរៀននេះណាស់។

តើអ្វីទៅដែលជំរុញទឹកចិត្ដសិស្ស ឱ្យចង់សិក្សាខ្លាំងនោះ? ដូចដែលគេបានសង្ស័យពីពេលដំបូងនោះ វាមិនមែនជាការបញ្ចេញសមត្ថភាពឬការប្រកួតប្រជែងនោះទេ វាជារឿងដែលពាក់ព័ន្ធដល់សិស្ស។

ចូរព្យាយាមចាប់ផ្ដើមអភិវឌ្ឍនូវទម្លាប់នៃការគិត ដែលជាផ្នែកមួយនៃការពាក់ព័ន្ធដល់សិស្ស។ ចូរផ្ដល់ឧទាហរណ៍ ដែលទាក់ទងដល់បទពិសោធផ្ទាល់របស់សិស្ស។ ចូរអ្នកកុំសួរសិស្សថា ហេតុអ្វីបានជាការរីកសរសៃឈាម ធ្វើឱ្យផ្ទៃមុខឡើងក្រហម? ចូរសួរហេតុអ្វីបានជាផ្ទៃមុខអ្នកឡើងពណ៌ក្រហម នៅពេលដែលអ្នកអៀន?” ប្រសិនបើមានអ្វីមួយ តាមទូរទស្សន៍កាលពីយប់មិញ ទាក់ទងដល់អ្វីដែលអ្នកកំពុងបង្រៀន សួរសិស្សថា តើគេបានឃើញវាឬទេ ហើយឱ្យគេនិយាយអំពីរឿងនោះ។ ប្រសិនបើអ្នកកំពុងបង្រៀនអំពីសាច់ដុំ និងសរសៃពួរ ចូរនិយាយអំពីរបួសពេលលេងកីឡា ដែលសិស្សធ្លាប់ជួបប្រទះ និងកីឡាករ កីឡាការិនីល្បីៗ។ ចូរព្យាយាមបង្កើតអ្វី ដែលអ្នកកំពុងបង្រៀន ទាក់ទងដល់ជីវិតរបស់សិស្ស។ ប្រធានបទផ្ទាល់ខ្លួន ឬដែលទាក់ទងនឹង សីលធម៌ គឺជាការជំរុញទឹកចិត្ដជាពិសេស។ រឿងនេះ មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែ ពេលណាដែលវាបានទទួលជោគជ័យ វានឹងផ្ដល់រង្វាន់ប្រសើរ។

ទាំងនេះ ជាមធ្យោបាយមួយចំនួន ក្នុងការបង្កើនចំណូលចិត្ដរបស់សិស្ស៖

-បង្ហាញចំណូលចិត្ដដោយខ្លួនឯង ចូរមានចិត្ដសាទរ។

-ផ្ដោតអារម្មណ៍លើបញ្ហាដែលបណ្ដាលឱ្យមានញាណិច្ឆតាជាជាងរបៀបនិយាយពីហេតុការណ៍ ឬ ការពិតផ្សេងៗ។

-បង្ហាញភាពទាក់ទងពីអ្វីដែលកំពុងបង្រៀន ទៅនឹងពិភពពិត។ នាំយកមកនូវវត្ថុពិត បង្ហាញតាមវីដេអូពីការអនុវត្ដ ធ្វើទស្សនកិច្ច អញ្ជើញភ្ញៀវមកធ្វើបទឧទ្ទេស។ល។

-ប្រើប្រាស់ប្រយោជន៍ពីការច្នៃប្រ ឌិត និងការបង្ហាញអារម្មណ៍ខ្លួនរបស់សិស្ស។

-ធ្វើឱ្យជឿជាក់ថា សិស្សមានភាពសកម្ម។

-ផ្លាស់ប្ដូរសកម្មភាពសិស្សឱ្យបានទៀងទាត់។

-ទាញយកប្រយោជន៍ពីភាពភ្ញាក់ផ្អើល និងសកម្មភាពថ្មីៗ។

-ប្រើប្រាស់ការប្រកួតប្រជែង និងការបញ្ចេញអស់សមត្ថភាពក្នុងក្រុម។

-ធ្វើឱ្យការសិក្សាមានការពាក់ព័ន្ធផ្ទាល់ នឹងជីវភាពផ្ទាល់របស់សិស្ស។

-ផ្ដល់ចំណូលចិត្ដមនុស្សតាមប្រធានបទ។

ចំណូលចិត្ដមនុស្ស ឬករណីសិក្សា

វិធីដ៏ប៉ិនប្រសប់ ប៉ុន្ដែមានសារៈសំខាន់ សម្រាប់បង្កើតប្រធានបទមួយ ឱ្យមានការចាប់អារម្មណ៍ គឺត្រូវចាប់ផ្ដើមដោះស្រាយវាពីចំណូលចិត្ដបស់មនុស្ស។ អ្នកពិនិត្យសារព័ត៌មាន និងអ្នកផលិតកម្មវិធីទូរទស្សន៍ ត្រូវដឹងរឿងនេះ ហើយគ្រូបង្រៀនចាំបាច់ត្រូវដឹងរឿងនេះផងដែរ។

គោលការណ៍ និងគំនិតសិក្សាណាមួយ នឹងធ្វើឱ្យមានការចាប់អារម្មណ៍ថែមទៀត ប្រសិនបើគេ មើលឃើញពីចំណុចនៃទស្សនៈបុគ្គល ដែលវាមានឥទ្ធិពលដល់។ ឧបមាថាអ្នកផលិតកម្មវិធីទូរទស្សន៍នឹងផលិតកម្មវិធីមួយលើរោគសញ្ញា និងការព្យាបាលជំងឺផ្លូវចិត្ដ។ អ្នកផលិតកម្មវិធីដែលមិនមានជំនាញអាចចាប់​ ដោះស្រាយប្រធានបទនេះបាន ដោយសួរគ្រូពេទ្យចិត្ដសាស្ដ្រ វេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិកា ដើម្បីពន្យល់បញ្ហាប្រធានបទដោយផ្ទាល់។ ប្រសិនបើអ្នកកំពុងបង្រៀនប្រធានបទតែមួយ អ្នកអាចធ្វើដូច្នេះដែរ។ ប៉ុន្ដែ អ្នកផលិតកម្មវិធី ដែលមានអាជីព ត្រូវបានហ្វឹកហាត់ ដើម្បីដោះស្រាយ ប្រធានបទពីចំណូលចិត្ដមនុស្ស។ គេនឹងស្វែងរកអ្នកជំងឺទៅតាមប្រភេទ សម្រាប់លក្ខខណ្ឌនីមួយៗ ហើយអាចសម្ភាសន៍គេតាមកញ្ចក់ទូរទស្សន៍ ដើម្បីរកឱ្យឃើញពីករណីប្រវត្ដិជំងឺ ការព្យាបាល ។ល។

            ល្បិចនេះ គឺត្រូវមើលឱ្យឃើញបាតុភូត តាមឥទ្ធិពលរបស់វា ទៅលើបុគ្គល។ ចូរប្រៀបធៀបកាសែត ដែលមានគុណភាពជាមួយនឹងកាសែតតូចៗ។ អ្នកជំនាញអាជីពខាងប្រព័ន្ធផ្សព្វផ្សាយ ដឹងពីឥទ្ធិពល ចំណូលចិត្ដមនុស្ស។ ប៉ុន្ដែ គ្រូបង្រៀនក៏ជាអ្នកដែលមានទំនាក់ទំនងអាជីពផងដែរ។ អា! ខ្ញុំឮអ្នកនិយាយ ថាប៉ុន្ដែ វាមិនអាចធ្វើទៅបានទេ ដើម្បីបង្រៀនមុខវិជ្ជាខ្ញុំពីចំណូលចិត្ដរបស់មនុស្ស។ ខ្ញុំបង្រៀនរូបវិទ្យា ច្បាប់ ការរៀនវាយអក្សរ...

            ប៉ុន្ដែ គ្រូបង្រៀនច្បាប់ម្នាក់ ដែលមានបំណងរាយការណ៍ពីទម្រង់ការនៃការឃាត់ខ្លួន ការវិនិច្ឆ័យទោស ការដាក់ទណ្ឌកម្ម មិនតម្រូវឱ្យបង្រៀនវាតែពីទស្សនៈទូទៅ។ ចំណូលចិត្ដមនុស្ស ត្រូវបានផ្ដល់ឱ្យ ពេលសិស្សយល់ប្រធានបទ ពីទស្សនៈមនុស្សម្នាក់ជាជាងភាពទូទៅ។ ដូច្នេះ ហេតុអ្វីបានជាមិនជ្រើសរើស ប្រហែលជាមនុស្សល្បីម្នាក់នាពេលថ្មីៗ ដែលចាប់ខ្លួនពីបទបើកបរលឿនពេក ហើយចូរតាមដានការឃាត់ ខ្លួនការវិនិច្ឆ័យទោស និងការដាក់ទណ្ឌកម្ម តាមកាសែតដោយនាំមុខដោយគោលការណ៍ តាមរយៈឧទាហរណ៍ពិសេសនេះ?

ដែនកំណត់នៃការប្រើប្រាស់ចំណូលចិត្ដមនុស្ស មិនមែនជាប្រធានបទនោះទេ ប៉ុន្ដែវាជារូបារម្មណ៍អ្នកទេ។ ប៉ុន្ដែ ចូរថែរក្សាកាសែតផ្សេងៗ ប្រមូលរឿងនិទានខ្លីៗ ព្យាយាមពិនិត្យមើលប្រធានបទពីទស្សនៈមនុស្ស ដែលប្រតិបត្ដិវា ឬដែលមានឥទ្ធិពល ឬក៏ត្រូវបានពិពណ៌នាអំពីវា។

ករណីសិក្សា មិនគ្រាន់តែធ្វើឱ្យប្រធានបទ មានការចាប់អារម្មណ៍ជាងមុន វាក៏បំភ្លឺឱ្យច្បាស់នូវ គោលការណ៍ជាទូទៅដ៏មានប្រសិទ្ធភាព។ ដូចដែលយើងនឹងឃើញនៅពេលបន្ទាប់មកទៀត សិស្សសិក្សា គំនិតទូទៅ ឬអរូបី បានប្រសើរ តាមការពិនិត្យមើលឧទាហរណ៍ត្រឹមត្រូវ។

ល្បែងល្បងប្រាជ្ញា និងវិវាទ

ប្រសិនបើគ្រូ អាចរៀបចំគម្រោងបង្រៀនរបស់ខ្លួន នៅជុំវិញសំណួរល្បែងល្បងប្រាជ្ញា ជាជាងរបៀបនិយាយការពិត រឿងនេះ បង្កើតការចង់ចេះចង់ដឹង និងចំណូលចិត្ដខាងក្នុង នៅក្នុងប្រធានបទរបស់អ្នក។

III-ឋានានុក្រមនៃតម្រូវការរបស់ម៉ាស្លូ

ម៉ាស្លូ ជាចិត្ដវិទូមនុស្សនិយម និងជាអ្នកផ្ដល់គំនិតម្នាក់ដ៏សំខាន់បំផុត នៅសតវត្សរ៍ទី២០ បានពន្យល់ចរិតមនុស្សតាមគំរូសាមញ្ញមួយ។ គាត់បានផ្ដល់យោ បល់ថា មានតម្រូវការដូចសភាវគតិជាសកល ដែលគ្រប់សត្វខំប្រឹងដើម្បីបំពេញ។ ស្ទើរតែគ្រប់សកម្មភាពមនុស្សទាំងអស់ អាចត្រូវបានមើលឃើញ តាមតម្រូវការទាំងនេះ។

ម៉ាស្លូ ផ្ដល់ឱ្យតម្រូវការតាមឋានានុក្រម។ តម្រូវការ ដែលនៅផ្នែកខាងក្រោមនៃដ្យាក្រាម មានសារៈសំខាន់បំផុត។ តម្រូវការមួយ ដែលឆ្ពោះទៅផ្នែកខាងលើ នឹងមានសារៈសំខាន់ ចំពោះអ្នកណាម្នាក់ ប្រសិនបើតម្រូវការនៅផ្នែកខាងក្រោមៗ បានបំពេញរួចហើយ។

ទោះបីជាយើងមិនបានដឹងច្បាស់ លាស់ ពីតម្រូវការទាំងនេះក៏ដោយ ក៏វាប្រៀបបានទៅនឹងជីវជាតិសម្រាប់ជំនួយស្មារតី។ ប្រសិនបើយើងមិនទទួលយកវា យើងមិនអាចមានសុខភាពផ្លូវចិត្ដល្អឡើយ។ ម៉ាស្លូ សង្កេតឃើញថា ប្រសិនបើយើងមានអារម្មណ៍មិនគ្រប់គ្រាន់ក្នុងតម្រូវការណាមួយក្នុងចំណោម តម្រូវការទាំងនេះ អញ្ចឹងបញ្ហាអាកប្បកិរិយា នឹងទទួលបានលទ្ធផលបែបនោះ។ ប្រសិនបើតម្រូវការ ត្រូវបានឆ្លើយតបអាកប្បកិរិយាសុខភាពផ្នែកផ្លូវចិត្ដ ដូចដែលបានបង្ហាញ នៅផ្នែកខាងក្រោម។

តម្រូវការតាមម៉ាស្លូ មាន៥គឺ៖

-តម្រូវការជីវសាស្ដ្រ អាហារ ទឹក ខ្យល់អាកាស

-តម្រូវការសុវត្ថិភាព ការរួចផុតពីឈឺចាប់ និងរបួស សន្ដិសុខ ស្ថិរភាព។ល។

-តម្រូវការកម្មសិទ្ធិ និងក្ដីស្រឡាញ់ តម្រូវការដើម្បីផ្ដល់ និងទទួលការស្រឡាញ់ ដើម្បីមានកម្មសិទ្ធិមានចំណងគ្រួសារ។

-តម្រូវការសេចក្ដីគោរព៖

.ស្វ័យគោរពៈ ចំណង់ដើម្បីសម្រេចផល កម្លាំង និងទំនុកចិត្ដ ភាពគ្រប់គ្រាន់ អាចដោះស្រាយដោយខ្លួនឯង

.ការគោរពៈ ចំណង់ការទទួលស្គាល់ កេរ្ដិ៍ឈ្មោះ កិត្យានុភាព ឋានៈ និងភាពថ្លៃថ្នូរ

-តម្រូវការស្វ័យសច្ចភាពនីយកម្ម ដើម្បីបង្កើតឱ្យពិតនូវអ្វី ដែលជនម្នាក់មានសក្ដានុពល ការលូតលាស់ និងការអភិវឌ្ឍដោយធ្វើតាមចំណូលចិត្ដ និងចំណង់ផ្ទាល់ខ្លួន អារម្មណ៍ផ្ទាល់ខ្លួន សកម្មភាពប្រឌិត តម្រូវការ ដើម្បីស្វែងរកអត្ដសញ្ញាណ និងអត្ថន័យក្នុងជីវិត។

ប្រសិនបើតម្រូវការមិនត្រូវបានឆ្លើយតបទេ សិស្សមានអារម្មណ៍

-តម្រូវការជីវសាស្ដ្រ៖ មានចំណង់ហូបអាហារ ទឹកជាខ្លាំង។ល។

-តម្រូវការសុវត្ថិភាព៖  អន្ទះសា និងការភ័យខ្លាច អាកប្បកិរិយាប្រឆាំង

-តម្រូវការកម្មសិទ្ធិ និងសេចក្ដីស្រ ឡាញ់៖ ឯកោ បដិសេធ គ្មានចំណងគ្រួសារ មានភាពដូចគ្នាខ្លាំងចំពោះនិយាម ក្រុម មិនចូលចិត្ដឬអមិត្ដចំពោះក្រុមក្រៅខកចិត្ដនឹងការតស៊ូ ដែលនាំដល់វិកលចរិតដូចជាការមិនចុះសម្រុង និងអមិត្ដដកខ្លួនថយ។

-តម្រូវការសេចក្ដីគោរព៖ ភ័យខ្លាចការរិះគន់ ភ័យខាចការបរាជ័យ និងការប្រថុយ (ស្ថានភាពថ្មី ឬសកម្មភាពសិក្សា។ល។) ភ័យខ្លាច រសាយចិត្ដ ឬខឹងអ្នក ដែលមិនគោរព ដូចជាគ្រូ សាលា ច្រណែន និងឈឺចាប់ខកចិត្ដនឹងការតស៊ូ ដែលនាំដល់វិកលចរិតដូចជាការបង្ហាញជានិច្ច ស្វែងរការយកចិត្ដទុកដាក់ ភាពអំណួត ភាពខ្មាសអៀននិងដកខ្លួន

-តម្រូវការស្វ័យសច្ចភាពនីយកម្ម       អសកម្មនិងធុញទ្រាន់ដោយខ្វះសេចក្ដីសាទរក្នុងជីវិត។ ជីវិតគ្មានន័យ អផ្សុក និងគ្មានគោលបំណងជាក់លាក់។

 

ប្រសិនបើតម្រូវការត្រូវបានឆ្លើយតប សិស្សមានអារម្មណ៍

-តម្រូវការជីវសាស្ដ្រ៖ គ្មានចំណង់ខាងជីវសាស្ដ្រ និងតម្រូវការទាំងនេះ លែងមាន និងតម្រូវការខ្ពស់ជាងនេះ កើតមានឡើង។

-តម្រូវការសុវត្ថិភាព៖ សន្ដិសុខខាងរាងកាយ និងតម្រូវការសុវត្ថិភាពថយចុះ និង តម្រូវការខ្ពស់ជាងកើតឡើង។

 -តម្រូវការកម្មសិទ្ធិ និងក្ដីស្រឡាញ់៖  

-តម្រូវការសេចក្ដីគោរព៖ គេអាចស្រឡាញ់ខ្លួនគេ និងអ្នកផ្សេង។ គេអាចទុកចិត្ដមិត្ដភក្ដិនិងស្រឡាញ់ មិត្ដភក្ដិនិងផ្ដល់ឱ្យគេនូវសេរីភាព និងតម្រូវការទាំងនេះថយចុះ និងតម្រូវការខ្ពស់ជាងកើតឡើង។

 

-តម្រូវការស្វ័យសច្ចភាពនីយកម្ម៖

ចំណង់ដើម្បីលូតលាស់និងអភិវឌ្ឍតាមតម្លៃខ្ពស់ជាង។ ច្នៃប្រឌិត វិជ្ជមាន និងមានឋាមពល ចំណង់មិនអាត្មានិយម ដើម្បីបង្កើតការរួមចំណែកដ៏មានប្រយោជន៍។ ចំណង់ចេះដឹងនិងបើកទូលាយដល់បទពិសោធថ្មី។ ចំណង់ ដើម្បីគិតដល់ខ្លួនគេគំនិតពីអត្ដសញ្ញាណលូតលាស់ ស្វ័យទំនុកចិត្ដ រីករាយ ស្វ័យជំនឿ និងស្វ័យគោរព ត្រៀមប្រថុយ និងព្យាយាមធ្វើអ្វី ដែលថ្មី ដូចជាសិក្សា សហប្រតិបត្ដិការ ឧស្សាហ៍ និងចិត្ដល្អ។ តម្រូវការគោរពថយចុះ និងតម្រូវការខ្ពស់ជាងកើតឡើង។

វាជារឿងសំខាន់ ដើម្បីដឹងថា មិនមានរបស់ជំនួសសម្រាប់តម្រូវការទាំងនេះទេ ហើយមានតែការពេញចិត្ដពីតម្រូវការទាំងនេះទេ ទើបអាចបង្ការអាកប្បកិរិយាទន់ខ្សោយ។

ប្រសិនបើតម្រូវការកម្រិតទាបជាងទាំងពីរខាងក្រោម ឆ្លើយតបមួយភាគធំដល់សិស្សរបស់អ្នក ដូច្នោះអ្នកអាចបន្ដឹងតម្រូវការរបស់ម៉ាស្លូ តាមការធ្វើឱ្យប្រាកដថា៖

            -សិស្សទាំងអស់ មានអារម្មណ៍មានតម្លៃ ទទួលយកបាន និងរាប់បញ្ចូលយ៉ាងហោចណាស់តាមគ្រូរបស់អ្នក ហើយមានអារម្មណ៍ថា វប្បធម៌ក្រុមត្រូវបានអភិវឌ្ឍ។ វាក៏មានឱកាសសម្រាប់ការងារក្រុម ផងដែរ(តម្រូវការកម្មសិទ្ធិ)។

            -សិស្សទាំងអស់ឆ្លងកាត់បទពិសោធជោគជ័យ និងការសរសើរ និងការលើកទឹកចិត្ដផ្សេងទៀត (តម្រូវការការគោរព)។

            -ជួនកាលកិច្ចការដដែលៗ បង្កើតមធ្យោបាយសម្រាប់ការជ្រើសរើស កិច្ចការប្រកបដោយការច្នៃប្រឌិត និងឱកាសផ្សេងទៀត សម្រាប់សិស្ស ដើម្បីបង្ហាញបុគ្គលភាពរបស់គេ និងស្រាវជ្រាវរកចំណូល ចិត្ដផ្ទាល់ខ្លួនរបស់គេ។ គ្រូត្រូវជំរុញការចង់ចេះដឹង និងឱកាសសម្រាប់សិស្ស ដើម្បីគិតដល់ខ្លួនគេ​(តម្រូវការស្វ័យភាពពិតនីយកម្ម)។

            ម៉ាស្លូបានបង្ហាញថា មានតែរបៀបម្យ៉ាងតែប៉ុណ្ណោះ នៃការជំរុញលើកទឹកចិត្ដសិស្ស។ រឿងនោះ គឺដើម្បីធានាថា តម្រូវការស្វ័យសច្ចភាពនីយកម្ម ការគោរព កម្មសិទ្ធិភាពរបស់សិស្ស ត្រូវបានឆ្លើយតបនឹងសកម្មភាពសិក្សាដែលអ្នកប្រឌិតឡើង។

 

IV- សិស្សសកម្ម និងអកម្ម សិស្សដែលទទួលខុសត្រូវដល់ការសិក្សា

យើងបានឃើញហើយថា ការសិក្សាមិនមែនជាអ្វីដែលត្រូវផ្តោតទៅសិស្សទេ ប៉ុន្ដែ ជាអ្វីមួយដែលសិស្ស ត្រូវធ្វើដោយខ្លួនឯង។ ប៉ុន្ដែ សិស្សភាគច្រើន ជាពិសេសសិស្សខ្សោយ ហាក់ដូចជាជឿថា ដើម្បីសិក្សាអ្វីទាំងអស់ ដែលគេត្រូវការគឺទៅរៀនក្នុងថ្នាក់រៀន ហើយអនុវត្ដសកម្មភាពតិច ឬច្រើនដោយចេតនា។ បន្ទាប់មក គេរំពឹងថា ការសិក្សានឹងធ្វើតាមដោយស្វ័យ ប្រវត្ដិ។ គោលការណ៍សិស្សអកម្មនេះ ត្រូវបានរៀបរាប់ដោយពិស្ដារ តាមរូបខាងក្រោម៖

សិស្សសកម្ម

សិស្សអកម្ម

ការសិក្សាគឺជាអ្វីដែលខ្ញុំធ្វើដោយខ្លួនឯង....

 

ដូច្នេះជោគជ័យឬបរាជ័យអាស្រ័យដោយខ្ញុំ៖

-ខ្ញុំចាំបាច់រកឱ្យឃើញប្រភពត្រឹមត្រូវ

-ខ្ញុំចាំបាច់ត្រួតពិនិត្យការយល់ដឹងរបស់ខ្ញុំ

-ខ្ញុំចាំបាច់រកឱ្យឃើញនូវបញ្ហាសិក្សារបស់ខ្ញុំ

-ខ្ញុំចាំបាច់ដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ

-និយាយឱ្យខ្លីខ្ញុំចាំបាច់ធ្វើការត្រួតពិនិត្យនិងទទួល ខុសត្រូវ។

....ដូច្នេះប្រសិនបើខ្ញុំមិនរៀន...

-ខ្ញុំចាំបាច់ព្យា យាមខ្លាំងជាងមុន

-ឬផ្លាស់ប្ដូរយុទ្ធសាស្ដ្រការសិក្សារបស់ខ្ញុំ

-សាកល្បងសៀវភៅមួយផ្សេងទៀត

-រំឭកមេរៀនពីពេល  មុនៗ។ល។

តាមរបៀបផ្សេងទៀតប្រសិនបើខ្ញុំត្រួតពិនិត្យទទួលខុសត្រូវពេញលេញ ខ្ញុំទំនងជាទទួលបានជោគជ័យ

ការរៀបចំផ្លូវចិត្ដ៖ ផ្ដល់អំណាចឱ្យប្រព្រឹត្ដ

ខ្ញុំអាចបង្កើតនូវភាពខុសគ្នា

គ្រាន់តែព្យាយាមឱ្យអស់សមត្ថភាព

ដោយផ្ដោតអារម្មណ៍លើ៖

-លំនាំៈខ្ញុំគួរតែធ្វើអ្វីនាពេលក្រោយ?”

-ការកែលម្អ(ជាជាងភាពល្អឥតខ្ចោះ)

-វិជ្ជមាន(ជៀសវាងអវិជ្ជមាន)

សម្របសម្រួល ឆ្លើយតប ស្វ័យជឿជាក់

 

ការសិក្សាគឺជាអ្វីដែលត្រូវបានអនុវត្ដដល់ខ្ញុំដោយអ្នកជំនាញ...។

ដូច្នេះជោគជ័យឬបរាជ័យអាស្រ័យដោយកត្ដាហួសពីការត្រួតពិនិត្យរបស់ខ្ញុំ៖

-តើគ្រូល្អប៉ុណា្ណ

-ធនធានទាំងឡាយ

-បញ្ញារបស់ខ្ញុំ

-កោសល្យរបស់ខ្ញុំសម្រាប់ប្រធានបទ

។ល។

...ដូច្នេះប្រសិនបើខ្ញុំមិនរៀន...

តាមរបៀបណាមួយ៖

-គ្រូទទួលខុសត្រូវចំពោះកំហុស

-ធនធានផ្សេងៗជាអ្នកមានកំហុសឬជាងនេះទៀត

-ខ្ញុំជាមនុស្សមានបញ្ញាស្ទក់ តាមរបៀបផ្សេងទៀតវគ្គសិក្សាប្រកបដោយញាណតែម្យ៉ាងគឺត្រូវលះ បង់ចោល

ការរៀបចំផ្លូវចិត្ដ៖ មិនផ្ដល់អំណាចឱ្យប្រព្រឹត្ដ

រឿងទាំងអស់ឃ្លាតចាកពីការត្រួតពិនិត្យរបស់ខ្ញុំ

ខ្ញុំនឹងមិនទទួលជោគជ័យ ដូច្នេះខ្ញុំនឹងលះបង់ចោល

ដោយផ្ដោតអារម្មណ៍លើ៖

-ទំនងជាលទ្ធផលអវិជ្ជមាន

-អលទ្ធភាពពីការធ្វើឱ្យមានភាពប្រសើរ

-អវិជ្ជមាន

បរាជ័យ ជឿតាមព្រេងវាសនា អស់សង្ឃឹម

 

ចូរក្រឡេកមើលតារាង ដែលរៀបរាប់ពីសិស្សសកម្ម និងអកម្ម។ តើយើងអាចធ្វើឱ្យសិស្សយើង សកម្មបានយ៉ាងដូចម្ដេចទៅ? អ្នកត្រូវតែលើកទឹកចិត្ដសិស្សឱ្យទទួលស្គាល់ថា គេត្រូវតែរៀនសូត្រដោយខ្លួនឯង ដោយមានជំនួយរបស់អ្នក។ ជាញឹកញាប់ វាជារឿងមានតម្លៃណាស់ ដើម្បីនិយាយជាមួយសិស្ស អកម្មម្ដងម្នាក់ៗ ដើម្បីឱ្យគេមានការទទួលខុសត្រូវថែមទៀត ចំពោះការសិក្សារបស់គេ។

អ្នកអាចលើកទឹកចិត្ដ ដើម្បីឱ្យគេក្លាយជាសិស្សសកម្មតាម៖

-ការពិភាក្សាគោលវិធីការសិក្សាសកម្ម និងអកម្មជាមួយសិស្សរបស់អ្នក។

-លើកទឹកចិត្ដសិស្សអ្នក ឱ្យវាយតម្លៃការងារផ្ទាល់ខ្លួន និងការសិក្សារបស់គេផ្ទាល់ខ្លួនរបសស់គេ

-សួរសិស្សឱ្យកំណត់គោលដៅដោយខ្លួនគេ។

-ធ្វើឱ្យសិស្សបង្កើតការយល់ដឹងផ្ទាល់ខ្លួន តាមការប្រើប្រាស់វិធីបង្រៀនឱ្យចេះសួរ។

-ធ្វើឱ្យសិស្សគិតដោយខ្លួនគេ ដូចជាការងារ ការពិភាក្សាជាក្រុម និងដោយប្រើប្រាស់វិធីរបកគំហើញតាមការណែនាំ។

ហើយប្រហែលជាតាមប្រព័ន្ធកម្មបំផុតនោះគឺតាម៖

-ការសិក្សាដោយភាពម្ចាស់ការ ដែលសិស្សត្រូវទទួលខុសត្រូវពេញលេញ ដើម្បីសិក្សាផ្នែកបន្ទាប់បន្សំនៃមុខវិជ្ជាសិក្សា។

-ការសិក្សាដែលប្រកបដោយចំណេះចំណាន ដែលសិស្សត្រូវតែធ្វើតេស្តឱ្យបានជាប់ស្ទើរតែគ្រប់ ពេល ឬធ្វើតេស្តឡើងវិញ។

-ការសិក្សាតាមបែបស្វ័យដឹកនាំ ដែលសិស្សត្រូវតែត្រួតពិនិត្យ និងទទួលខុសត្រូវ តាមការវាយតម្លៃការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន ហើយបន្ទាប់មកខិតខំកែលម្អវា ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្ទាល់។

-ចាប់ប្រើគោលវិធីសម្របសម្រួល។

            ប្រហែលជាវាជាឥរិយាបថ និងគោលវិធីរបស់អ្នក ដែលមានសារៈសំខាន់បំផុត។ អ្នកត្រូវយល់ដោយខ្លួនឯងថា ជាអ្នកគ្រប់គ្រងដល់ការសិក្សា ហើយលើកទឹកចិត្ដសិស្ស ឱ្យទទួលខុសត្រូវដល់ការសិក្សាផ្ទាល់ខ្លួនរបស់គេ។ រឿងនេះបង្ហាញនូវការគោរពដល់សិស្ស និងអភិវឌ្ឍស្វ័យជំនឿ ស្វ័យភាព និភាពពោរពេញទៅដោយធនធាន។ ផ្ទុយទៅវិញ ប្រសិនបើគ្រូ តែងតែទទួលខុសត្រូវ រឿងនេះ អាចអភិវឌ្ឍអារម្មណ៍សិស្សភាពម្ចាស់ការ និងភាពមិនអាចជួយបាន និងលើកទឹកចិត្ដគេ ដើម្បីជៀសវាងការស្ដីបន្ទោស សម្រាប់ការសិក្សាខ្សោយរបស់គេ។

វាជារឿងកម្រ សម្រាប់គ្រូ និងសិស្សដែលត្រូវផ្ដល់ឱ្យសេរីភាពពេញលេញ ដើម្បីថ្លែងបញ្ជាក់ពីតម្រូវការសិស្ស។ ប៉ុន្ដែ សិស្សអាចត្រូវបានគេផ្ដល់ឱ្យយ៉ាងហោចណាស់ ការត្រួតពិនិត្យមួយចំនួន លើការសិក្សារបស់គេមុខវិជ្ជាសិក្សា។

 

V-កត្ដាធ្វើឱ្យបាក់ទឹកចិត្ដ

កត្ដាមួយចំនួន ទំនងជាធ្វើឱ្យសិស្សបាក់ទឹកចិត្ដ។ កត្ដាចិត្ដរំភើបផ្សេងទៀតដូចជាការតានតឹងផ្នែកអារម្មណ៍ ឬភាពអន្ទះសា ដោយសារតែបរាជ័យពីពេលមុន អាចធ្វើឱ្យសិស្សបាក់ទឹកចិត្ដដែរ។ វាក៏អាចបណ្ដាលមកពីកត្ដាសរីរៈ និងកត្ដាបរិស្ថាន ដូចជាភាពត្រជាក់ ភាពក្តៅ សម្លេងអ៊ូអរ ភាពស្រេកឃ្លាន។ល។ វាអាចធ្វើទៅបានផងដែរ ដើម្បីឱ្យសិស្ស មានការជំរុញទឹកចិត្ដខ្លាំង។

ឧទាហរណ៍ ប្រសិនបើសិស្ស មានចិត្ដអន្ទះសាជាខ្លាំងអំពីការប្រឡង ពួកគេប្រើពេលហួសប្រមាណ និងធ្វើឱ្យគេអស់កម្លាំង ឬក្លាយជាអន្ទះសាខ្លាំងរហូតដល់ប្រសិទ្ធភាពនៃការសិក្សារបស់គេធ្លាក់ចុះ។

សន្និដ្ឋាន

ជារួមមក ការយល់ដឹងចិត្តចលករ របស់សិស្ស ធ្វើឱ្យគ្រូបង្រៀន អាចសម្រេចបានវត្ថុបំណងក្នុងការបង្រៀន និងអប់រំសិស្សឱ្យទទួលបានលទ្ធផលល្អប្រសើរ ហើយសិស្សខិត ខំប្រឹងប្រែងរៀនសូត្រដោយស្មារតីភ្ញាក់រលឹកដោយមិនចាំបាច់មានការបង្ខិតបង្ខំឡើយ។ បើគ្រូបង្រៀន មិនយល់ដឹងលើចិត្តចលកររបស់សិស្សទេ នោះភាពបរាជ័យនឹងកើតមានចំពោះខ្លួន និងចំពោះសិស្សផងដែរ។

ឯកសារយោង

1-John W. Santrock, Psychology, Mc Graw Hill, United States of America, 2011

2-Stephen M. Kosslyn & Robin S. Rosenberg, Psychology, Pearson Education, 2004

3-John W. Santrock, Educational psychology, Mc Graw Hill, United States of America, 2018.

4-John W. Santrock and Alysia D. Roehrig, Educational psychology, McGraw Hill, United States of America, 2024.

5- Killen, Roy. (2003). Effective teaching strategies: Lessons from research and practice. Social science press.

6-Geoffrey Petty (2011), Teaching Today, a course book for Cert Ed, B Ed, etc., Spain.