ដោយ : បណ្ឌិត សូ សុធីរ

                                                                  មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ

                    វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

               រាជបណ្ឌិត្យសភាកម្ពុជា

សេចក្តីផ្តើម

នៅពេលដែលអ្នកណាម្នាក់ទៅសម្ភាស ក្នុងគោលបំណង ដើម្បីធ្វើអ្វីមួយ គេរៀបចំតុបតែងខ្លួនឱ្យបានសមរម្យ និងពាក់ខោអាវថ្មីៗ។ និយោជក មានការចាប់អារម្មណ៍ទៅលើរឿងនេះ ជាលើកដំបូង។ បើអ្នកជាគ្រូវិញ ក៏ដូច្នេះដែរ។ ចិត្ដវិទូសង្គម ជឿជាក់ថានៅពេលដែលអ្នកណាម្នាក់ ជួបគ្នាជាលើកដំបូង យើងធ្វើជម្រើសព័ត៌មានពីអ្វីដែលយើងមើលឃើញប្រត្យក្ស និងធ្វើដំណើរការវា ដើម្បីប៉ុនប៉ងអភិវឌ្ឍការរៀបរាប់ពី      តួអង្គយ៉ាងរហ័សពីមនុស្សម្នាក់នោះ។ យើងអនុវត្ដបែបនេះ ពីព្រោះយើងចង់ដឹងពីវិធីប្រព្រឹត្ដ ចំពោះមនុស្សម្នាក់ និងពីរបៀបដែលយើងរំពឹងថា គេនឹងប្រព្រឹត្ដ ចំពោះយើងដូចម្ដេច។ ពិតហើយ វាមានភាពសមរម្យជាង ដើម្បីធ្វើការវិនិច្ឆ័យ ប៉ុន្ដែ ពួកយើងតិចតួចទេ ដែលសម្រេចរឿងនេះ តាមប្រតិបត្ដិ។

-ចំណាប់អារម្មណ៍ដំបូង

បុគ្គលម្នាក់ៗ ទទួលបានព័ត៌មាន    ផ្សេងៗគ្នា ដែលគេប្រើប្រាស់ ដើម្បីបង្កើតការរៀបរាប់ពីតួអង្គជាលើកដំបូង។ ជាតួយ៉ាង ចំណាប់អារម្មណ៍ កើតចេញពីកត្ដាផ្សេងៗដូចជាសម្លៀកបំពាក់ ម៉ូតសក់ ទឹកមុខ របៀបឈរ ឬអង្គុយ កាយវិការ អាយុ ប្រភពជនជាតិ ភេទ ព្រមទាំងអ្វីដែលមនុស្សម្នាក់និយាយ ឬរបៀបដែលគេនិយាយវា។ គ្រូ ក៏អាចមាន  ឥទ្ធិពលផងដែរ តាមការសរសេរអក្សរ មិត្ដភាពជាក្រុម ការសម្រេចបានពីពេលមុន កិត្ដិសព្ទ។ល។

នៅពេលដែលការរៀបរាប់ពីតួអង្គទាំងនេះ ត្រូវបានបង្កើតឡើង វាត្រូវបានប្រើដើម្បីបង្កើតការវិនិច្ឆ័យអំពីគំនិត អារម្មណ៍ ឥរិយាបថ គោលដៅ និងលក្ខណៈនៃបុគ្គលដែលពាក់ព័ន្ធ។ តារាងខាងក្រោម នឹងបង្ហាញពីការរៀបរាប់ពីតួអង្គជាលើកដំបូងនៃសិស្សពីរនាក់ គឺសុខា និងចិន្តា។ ទាំងពីរនាក់ ស្ថិតក្នុងថ្នាក់តែមួយ។

ពិតហើយ ការរៀបរាប់ពីតួអង្គជាលើកដំបូង នឹងមានឥទ្ធិពលដល់អាកប្ប

កិរិយាគ្រូ ចំពោះ៖

ឈ្មោះ

កំណត់ចំ ណាំរបស់គ្រូ

ទ្រឹស្ដីបុគ្គលិកលក្ខណៈរបស់គ្រូនាំឱ្យគាត់សន្និដ្ឋាន

សុខា

នាងស្ងប់ស្ងាត់ សុភាព ស   ម្លៀកបំពាក់ល្អ ទាក់ទាញ និងវណ្ណៈម ធ្យម។

នាងនឹងចាប់អា រម្មណ៍ក្នុងការសិ ក្សា ប្រាជ្ញាវាង វៃ ប្រឹងប្រែងរៀនសូត្រ និងរីក      រាយ។

ចិន្តា

គាត់មានមាឌធំ ឆ្គង មានសម្លៀកបំពាក់ មិនសមរម្យ មានទំនាក់ទំ  នងល្អ សំឡេងឮ។

វាធាត់ ខ្ជិលរៀន ទំនងជាអ្នកស្រែ អាចជាមនុស្សបង្កបញ្ហា។

 

ផ្នែកចាប់អាប់អារម្មណ៍ដំបូង

បញ្ហាគួរឱ្យចាប់អារម្មណ៍ដំបូង ឬការរៀបរាប់ពីតួអង្គជាលើកដំបូង គឺថាវាកម្រនឹងមានការផ្លាស់ប្ដូរ សនិទានកម្ម រក្សាវាពីភស្ដុតាងដែលផ្ទុ្ទយគ្នា។ ជាឧទាហរណ៍ សុខា តាមតារាងខាងលើ ត្រូវបានគេមើលឃើញថាជាសិស្ស ដែលយកចិត្ដទុកដាក់។ ឧបមាថានាងមានភាពញញឹមក្នុងពេលរៀនមេរៀន បន្ទាប់មកគ្រូ អាចនឹងគិតឃើញថានាងពេញចិត្ដរៀនមេរៀន។ ខ្ញុំដឹងថា នាងជាសិស្សល្អម្នាក់។ ទោះ ជាយ៉ាងណាក៏ដោយ ចិន្តា ចាប់ផ្ដើម  ញញឹមដាក់គ្រូ ទំនងជាគិតថា តើគាត់បន្សល់ទុកនូវភាពរប៉ិល រប៉ូច? ភស្ដុតាងដែលបានឃើញតែមួយ ត្រូវបានគេប្រើ ដើម្បីទាក់ទាញសេចក្ដីសន្និដ្ឋានផ្ទុយគ្នា។ ភស្ដុតាងនីមួយៗ បញ្ជាក់ដល់ការរៀបរាប់ពីតួអង្គជាលើកដំបូង។

ប្រសិនបើសុខា បែរជាទទួលបានស្នាដៃខ្សោយ។ មែនហើយ នាងពិតជាមានភាពជិនណាយ។ ប្រសិនបើចិន្តា ទ ទួលបានស្នាដៃល្អ៖ តើនាងចម្លងតាមអ្នកណា? ប្រសិនបើសុខា មានអារម្មណ៍មិនល្អក្នុងរយៈពេលខ្លី៖ គួរអាណិតនាងណាស់ នាងប្រាកដជាពិបាកចិត្ដអំពីអ្វីមួយ។ ប្រសិនបើចិន្តា សុភាពរាបសា និងរីករាយ៖ ហេតុអ្វីបានជានាងព្យាយាមបញ្ជោរខ្ញុំ។ ខ្ញុំ និយាយពន្លើសអំពីផលទាំងនេះ ប៉ុន្ដែ នាងជារឿងគ្រោះថ្នាក់ ដើម្បីជឿរឿងមួយ នៅខាងលើនូវទំនាក់ទំនងបែបនេះ។ ខ្ញុំពិតជាដឹងពីភាពទទួលរងគ្រោះដល់ពួកគេ។

សិស្សទាំងពីរនាក់ នឹងពិតជាបានដឹងពីការវាយតម្លៃរបស់គ្រូដល់ពួកគេ។ សុខា នឹងទទួលបានទំនាក់ទំនងតាមកែវភ្នែក ភាពញញឹមនិងភាពស្និទ្ធស្នាល និងចិន្តា នឹងកត់សម្គាល់បាន អំពីអវត្ដមានទាំងនេះ។ រឿងនេះ នឹងមានឥទ្ធិពលដល់អាកប្បកិរិយាសិស្ស។ គេទាំងពីរនាក់នឹងទំនងជាប្រកាន់ចរិតល្អជាង ការរៀបរាប់ពីតួអង្គរបស់គ្រូ ទៅលើពួកគេ។

I-ការកំណត់ផ្នត់គំនិត

យើងទាំងអស់គ្នា មានគំនិតបុរេវិនិច្ឆ័យ និងផ្នត់គំនិត។ នេះ ជាការលើកឡើងខ្លះៗ ទោះបីជាគេមិនបានដឹងរឿងផ្សេងៗទៀតក៏ដោយ។ សិស្សដែលសរសេរអក្សរបានល្អ និងសិស្សមានសណ្ដាប់ធ្នាប់ល្អ ជាអ្នកមានមនសិការ ផ្ទុយទៅវិញ សិស្សផ្សេងទៀតដែលគ្មានលក្ខណៈទាំងនេះ ជាអ្នក ដែលមិនយកចិត្ដទុកដាក់។ សិស្សដែលមានទំនាក់ទំនងរួសរាយ ចាប់អារម្មណ៍នឹងមេរៀន ចំណែកឯសិស្សដែលស្ងប់ស្ងាត់ និងទុយមុយ មិនចាប់អា   រម្មណ៍នឹងមេរៀនទេ។

ការចាត់ទុកផ្នត់គំនិត គឺជាទំនោរដល់ការសន្មត ចំពោះបុគ្គលនូវលក្ខណៈពិសេសនៃវប្បធម៌របស់ជនមួយក្រុម ដែលយើងស្មានថាជាលក្ខណៈពិសេសនៃក្រុម ដែលយើងជឿជាក់ថា គេស្ថិតនៅក្នុងក្រុមនោះ។ ពិតហើយរឿងនេះ មានទំនោរទៅរករនាំងអ្នកទទួលប្រត្យក្សារម្មណ៍ ចំពោះភាពខុសគ្នា រវាងសមាជិកក្រុម។ យើងទាំងអស់គ្នាមានការសន្មត ប៉ុន្ដែ យើងកម្រនឹងឃើញភាពខុសគ្នាទាំងនោះណាស់ ពី ព្រោះជួនកាល វាពិតមួយផ្នែក ហើយជាលទ្ធផល វាងាយទទួលរងគ្រោះដល់សនិទានកម្ម និងជម្រើសលំនឹក។ ការស្រាវ ជ្រាវបង្ហាញឱ្យឃើញថា គ្រូមានការសន្មត ចំពោះសិស្សមកពីជនបទ មិនមានចំណង់សិក្សាខ្លាំងទេ។ សិស្សស្រីខ្សោយខាងគណិតវិទ្យា។ ប្រសិនបើយើងនិយាយឱ្យត្រង់ទៅមនុស្សជាច្រើនមានការសន្មត ដោយផ្អែកទៅលើវណ្ណៈ ភេទ ដើមកំណើតជនជាតិ អាយុ ភាពលំបាកក្នុងការសិក្សា។ ការស្រាវជ្រាវបង្ហាញឱ្យឃើញថា សិស្សដែល  សរសេរអក្សរបានល្អ ទទួលបានពិន្ទុច្រើនជាងសិស្សដែលសរសេរអក្សរមិនល្អ និងគ្មានរបៀបរៀបរយ។

-ព្យាករណ៍ស្វ័យបំពេញ

ការចូលចិត្ដ ការមិនចូលចិត្ដ បុរេវិនិច្ឆ័យ ការសន្មតផ្នត់គំនិត នឹងមានសារៈសំខាន់   តិចតួច ប្រសិនបើវាមិនមែនជាផលសម្រាប់ការរំពឹងទុករបស់គ្រូ ទៅលើការសិក្សារបស់សិស្សទេ។ លោក រ៉ូបឺត រ៉ូសិនថាល និងលោកលេន័រ ហ្សាកុបសុន បានរៀបរាប់ក្នុងការស្រាវជ្រាវ ដែលក្នុងនោះ គេផ្ដល់ក្ដីសង្ឃឹមមិនពិតរបស់គ្រូដល់សិស្ស។ ពួកគេ បានធ្វើតេស្តសិស្សក្នុងសាលារៀន ហើយទាមទារឱ្យគ្រូ ដែលគេមិនអាចរកឃើញសិស្ស ដែលការសម្រេចបានរបស់ពួកគេ ជិតបានកែលម្អផ្នែកៗសំខាន់ៗទាំងឡាយ។ តាមពិតទៅ ឈ្មោះសិស្សដែលបានកែលម្អ ត្រូវបានឆ្លងកាត់ទៅដល់គ្រូគេ ត្រូវបានជ្រើសរើសដោយព្រាវៗ។

នៅពេលដែលពួកគេបានត្រឡប់ទៅវិញនៅឆ្នាំក្រោយ កម្មវត្ថុតែសបង្ហាញថា សិស្សដែលបានរាយការណ៍ថា សិស្សដែលបានកែលម្អឱ្យភាពប្រសើរនោះ ពិតជាបានកែលម្អមែន។ អ្នកនិពន្ធបង្ហាញថា អាយឃ្យូ (IQ)នៃសិស្សដែលប្រឹងប្រែងរៀនសូត្របន្ថែមនោះ បានកើនឡើងជាខ្លាំង បើប្រៀបធៀបជាមួយសិស្ស ដែលមិនបានប្រឹងប្រែងរៀនសូត្របន្ថែម។ ដូច្នោះការព្យាករ ទោះបីជាគ្មានមូលដ្ឋានពិតប្រាកដក៏ដោយ ក៏ជារឿងស្វ័យបំពេញដែរ។

បន្ទាប់មក រ៉ូសិនថាល និងហ្សាកុបសុន ដែលគ្រូរំពឹងថា មានឥទ្ធិពលដល់ការបញ្ចេញស្នាដៃរបស់សិស្ស តាមទិសដៅនៃការសង្ឃឹមនោះ។ តាមរបៀបផ្សេងទៀត ប្រសិនបើគ្រូម្នាក់គិតថា សិស្សម្នាក់ជាសិស្សល្អ ពួកគេនឹងមានភាពកាន់តែប្រសើរឡើង ហើយផ្ទុយមកវិញ ប្រសិនបើគ្រូគិតថា សិស្សម្នាក់ជាសិស្សអាក្រក់ ពួកគេនឹងកាន់តែអាក្រក់ឡើង។ អ្នកស្រាវជ្រាវផ្សេងទៀត បានបង្ហាញព្យាករណ៍ស្វ័យបំពេញនៅពេលកំពុងសិក្សា ក្នុងស្ទើរគ្រប់ស្ថានភាពបង្រៀនដែលចាប់ផ្ដើម តាំងពីការបង្រៀននៅមត្ដេយ្យ រហូតដល់ការបង្រៀនវិជ្ជាជីវៈមនុស្សចាស់។

តើគេអាចបំពេញក្ដីសង្ឃឹមទាបដែរឬទេ? ពិតហើយគេពិតជាអាច។ ការស្រាវជ្រាវ​ បានបង្ហាញថាសិស្សរៀនខ្សោយ ត្រូវបានគេផ្ដល់ពេលតិចជាង និងជួយឱ្យឆ្លើយសំណួរបានតិចតួចជាង ហើយគេទទួលបានការសរសើរតិចតួច និងការរិះគន់ច្រើនជាង។

ព្យាករណ៍ស្វ័យបំពេញនេះ មិនមែនមិនអាចជៀសវាងបានទេ។ គ្រូល្អម្នាក់ នឹងត្រូវបង្កើតភាពជឿជាក់ថា ក្ដីសង្ឃឹមទាបរបស់សិស្សខ្សោយ មិនត្រូវបានបង្ហាញឱ្យឃើញ ចំពោះសិស្សនោះទេ។ ប្រសិនបើគេ ទទួលបានជោគជ័យក្នុងរឿងនេះ ដូច្នោះដំណើរការនឹងមិនកើតមានឡើងទេ។

ព្យាករណ៍ស្វ័យបំពេញ ដាក់ការទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរ ទៅលើគ្រូ។ វាមិនមែនជារឿងងាយស្រួលទេ ដើម្បីបែងចែកពេលវេលា ការលើកទឹកចិត្ដ ភាពញញឹម និងរឿងកំប្លែង ឱ្យបានស្មើគ្នា អ្នកមិនមានអារម្មណ៍លើកទឹកចិត្ដបុគ្គលម្នាក់ដែលមានទុក្ខព្រួយ រមិលគុណ និងដែលមានម៉ូតសក់គួរឱ្យចង់សើចទេ។ គ្រូបង្រៀនមនុស្សពេញវ័យ អាចជួបភាពលំបាកក្នុងការលើកទឹកចិត្ដដល់សិស្ស ដែលគិតថា គេចេះសព្វគ្រប់ទាំងអស់។ រហូតមកដល់ពេលនេះ យើងមានកាតព្វកិច្ចវិជ្ជាជីវៈ ដើម្បីអនុវត្ដឱ្យបានប្រសើរបំផុតដល់គ្រប់សិស្ស។ មនុស្សគ្រប់គ្នា ត្រូវការការគិតឃើញត្រឹមត្រូវពីភាពថ្លៃថ្នូរ គោលបំណង និងស្វ័យវាយតម្លៃ។ ប្រសិនបើអ្នកអាចជួយផ្ដល់រឿងនេះដល់សិស្សអ្នក អ្នកនឹងទទួលបានភាពប្រសើរបំផុតពីពួកគេ។ ប្រសិនបើអ្នកមិនបានផ្ដល់វាទេ អ្នកអាចទទួលបានភាពអាក្រក់បំផុត។

មនុស្សចូលចិត្ដមនុស្ស ដែលមានលក្ខណៈ ដូចគ្នានឹងពួកគេ គឺមនុស្សដែលចេះបែងចែកតម្លៃ និងការសន្មតជាមូលដ្ឋានរបស់ពួកគេ។ គ្រូបង្រៀន មិនមានការលើកលែងទេ ពួកគេចូលចិត្ដសិស្សដែលប្រឹងប្រែងរៀនសូត្រ យកចិត្ដទុកដាក់ មានសណ្ដាប់ធ្នាប់ សុភាពរាបសា និងគួរឱ្យចូលចិត្ដ។ អ្វីក៏ដោយដែលអ្នកចូលចិត្ដ និងមិនចូលចិត្ដ អ្នកមិនគួរបង្ហាញសិស្សទេ ប្រសិនបើមិនមានហេតុផលសុវត្ថិភាព វិជ្ជាជីវៈ សីលធម៌ និងអប់រំត្រឹមត្រូវទេ។ ជាឧទាហរណ៍ អ្នកអាចមានហេតុផលត្រឹមត្រូវ សម្រាប់ការតម្រូវឱ្យសិស្ស កែលម្អការសិក្សារបស់គេ។ ប៉ុន្ដែ រឿងនេះ មិនផ្ដល់ឱ្យអ្នកនូវហេតុផលធ្វើប្រតិកម្ម ចំពោះសិស្សនោះ ជាមួយភាពក្ដៅក្រហាយ ឬភាពមិនចូលចិត្ដមិនសមហេតុផលដែរ។ ចូរប្រយ័ត្ន ពិន្ទុ១ ឬ៥ ក្នុងចំណោមពិន្ទុរបស់អ្នកក្នុងកម្រងសំណួរខាងក្រោម៖

នៅពេលដែលមានការសន្មត និងបុរេនិច្ឆ័យ វាជារឿងសំខាន់សម្រាប់គ្រូ ដើម្បីយល់ដឹងភាពចូលចិត្ដ និងមិនចូលចិត្ដរបស់គេ។ តើអ្នកចូលចិត្ដសិស្សអ្នក មានលក្ខណៈពិសេសបែបណា? ចូរដាក់ពិន្ទុដល់បញ្ហាទាំងនេះពី១-៥ ពិន្ទុមធ្យម៣ អ្នកនឹងមានភាពដោយឡែក។

ល.រ.

ខ្លឹមសារ

ចូលចិត្តខ្លាំង

មធ្យម

មិនចូលចិត្តខ្លាំង

សុភាពរាបសា

 

 

 

 

 

ចូលចិត្ដក្នុងមេរៀនអ្នក

 

 

 

 

 

សរសេរច្បាស់លាស់ និងការបង្ហាញមានរបៀបរៀបរយ

 

 

 

 

 

សក់ និងខោអាវយ៉ាងសមរម្យ

 

 

 

 

 

ភាពទាក់ទាញអារម្ម ណ៍ និងភាពស្និទ្ធស្នាល

 

 

 

 

 

បុគ្គលិកលក្ខណៈរីក រាយរាក់ទាក់

 

 

 

 

 

ភាពស្ងប់សាត់ និងស្រ គត់ស្រគំ

 

 

 

 

 

អនាម័យផ្ទាល់ខ្លួនល្អ

 

 

 

 

 

សិស្សចេះដឹងសព្វគ្រប់

 

 

 

 

 

១០

សិស្សដែលមានភេទផ្ទុយគ្នា

 

 

 

 

 

១១

មិនសូវចេះភាសាអង់គ្លេស

 

 

 

 

 

១២

សិស្សដែលមានវប្បធម៌ខុសគ្នាពីអ្នក

 

 

 

 

 

 

ទំនាក់ទំនងនេះ តម្រូវឱ្យគ្រូអភិវឌ្ឍការគោរពដល់សិស្ស។ គ្រូនឹងសម្រេចបានរឿងនេះ តាមវិជ្ជាជីវៈ អំពីការត្រៀមរៀបចំ ការរក្សាពេលវេលា សម្លៀកបំពាក់ ។ល។ ហើយតាមការបង្ហាញថា អ្នកគោរពសិស្សរបស់ខ្លួនជាបុគ្គលទាំងឡាយ។

-ការសង្កេតរបស់គ្រូ

-ទ្រឹស្ដីបុគ្គលិកលក្ខណៈរបស់គ្រូ និងការសន្មត។

ឧ. ក្មេងស្រី មិនអាចសិក្សាគណិតវិទ្យា។

-ការសង្កេតអត្ដចរិតរបស់គ្រូលើសិស្ស

-អាកប្បកិរិយារបស់គ្រូ ចំពោះសិស្ស

-អាកប្បកិរិយារបស់សិស្ស ចំពោះគ្រូ អត្រាសិក្សា។ល។

-ប្រត្យក្សារម្មណ៍របស់សិស្សពីអ្វីដែលគ្រូនឹកគិតដល់ខ្ញុំ

-គ្រូគ្រាន់តែជ្រើសរើសភស្ដុតាង ដែលគាំទ្រដល់ការសង្កេតអត្ដចរិតរបស់ខ្លួន។

-ការសិក្សា ឆ្ពោះទៅរកសមភាពឱកាស នៅក្នុងថ្នាក់រៀន

សិស្សទាំងអស់ត្រូវតែមានអារម្មណ៍ថា ពួកត្រូវបានគេផ្ដល់ឱ្យនូវតម្លៃ និងទទួលស្គាល់ជាវិជ្ជមាន និងស្មើៗគ្នាហើយការប្រឹងប្រែងរបស់គេ ដើម្បីសិក្សាត្រូវបានទទួលស្គាល់ វិនិច្ឆ័យដោយគ្មានលំអៀង។ វាជារឿងមិនគ្រប់គ្រាន់ទេ ដែលពួកគេមិនត្រូវបានគេអនុគ្រោះនោះ។ ពួកគេត្រូវតែមានអារម្មណ៍ថា គេ និងក្រុមដែលគេស្ថិតនៅ(ឧ.ក្រុមជនជាតិ ភេទ វណ្ណៈសង្គម និងការសម្រេចបាន) ត្រូវបានទទួលស្គាល់និងឱ្យតម្លៃស្មើគ្នា និងពេញលេញ និងត្រូវបានវាយតម្លៃដោយអ្នក និងតាមការស្ថាបនា ដែលអ្នកធ្វើកិច្ចការ។

គ្រូបង្រៀនមួយចំនួន មានបំណងផ្ដល់ឱកាសមិនស្មើគ្នា តែគ្រូភាគច្រើនបានដឹងរឿងនេះ។ជាឧទាហរណ៍ ការស្រាវជ្រាវ បានបង្ហាញភាពមិនផ្លាស់ប្ដូរថា សិស្សស្រីយកចិត្ដទុកដាក់រៀនសូត្រតិចជាង ក្មេងប្រុសបានចូលរៀនកុំព្យូទ័រ ឬសម្ភារៈជំនាញផ្សេងទៀត ហើយនិងមិនសូវមានតម្លៃ ប្រសិនបើគេអាច មានលទ្ធភាព ហើយគ្រូដែលមិនសូវមានទំនុកចិត្ដ មិនបានដឹងពីភាពមិនស្មើគ្នានេះទេ។ ការស្រាវជ្រាវក៏បានបង្ហាញថា សិស្សអាហ្វ្រ៊ិកដើមកំណើតការ៉ាអ៊ីប សិស្សអាស៊ី និងសិស្សជនជាតិភាគតិចផ្សេងទៀត និង សិស្សពិការ ឬសិស្សដែលរៀនខ្សោយ តែងទទួលបានដំណោះស្រាយមិនសមរម្យ នៅក្នុងថ្នាក់រៀនពីគ្រូភាគច្រើន។

គ្រូមួយចំនួន មានបុរេវិនិច្ឆ័យដោយអចេតនា ការរើសអើងភាគច្រើន គឺដោយ    អចេតនា។ ឧទាហរណ៍គ្រូភាគច្រើន ប្រព្រឹត្ដជាវិជ្ជមានចំពោះសិស្ស ដែលមានលទ្ធភាព គួររីករាយ ឬដែលប្រឹងប្រែងរៀនសូត្រ។

គ្រូភាគច្រើន សន្មតថា ប្រសិនបើគេរៀបចំសកម្មភាពសិក្សាតែមួយ សម្រាប់សិស្សក្នុងថ្នាក់រៀនទាំងមូល ហើយជួយសិស្សណាដែលសួរគេ នឹងផ្ដល់ឱកាសស្មើគ្នា។ នេះមិនមែនជាករណីទាំងមូលទេ។  សិស្សមានការអៀនប្រៀន ត្រូវការជំនួយបន្ថែមទៀតច្រើនជាងអ្វីដែលគេអាចសួរ     បាន។ គ្រប់សិស្ស សមនឹងទទួលបានភាគមួយត្រឹមត្រូវពីការប្រឹងប្រែងរបស់ខ្លួន ប៉ុន្ដែដោយសារតែសិស្សមានតម្រូវការផ្សេងគ្នា អ្នកនឹងដឹងថា អ្នកត្រូវតែប្រព្រឹត្ដដោយឡែកពីគ្នាចំពោះសិស្ស។

ត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវសំណួរដែលអ្នកសួរគេ ប្រើទំនាក់ទំនងតាមកែវភ្នែក និងភាពញញឹម ភាពកំប្លែង ផ្ដល់ការគាំទ្រផ្នែកចិត្ដរំភើប ដើម្បីមើលឱ្យឃើញថា តើអ្នកបានប្រព្រឹត្ដខុសគ្នា ចំពោះសិស្សផ្សេងគ្នាដែរឬទេ? វាជារឿងគួរឱ្យភ្ញាក់ផ្អើល ប្រសិន បើអ្នករកឃើញថា ជាធម្មតាអ្នកប្រព្រឹត្ដដូចៗគ្នា ចំពោះគ្រប់សិស្ស។

ហេតុផលដើម្បីព្យាយាមឱ្យទទួលបានឱកាសស្មើគ្នា គឺទាក់ទិននឹងសីលធម៌ និងវិជ្ជាជីវៈដ៏សំខាន់ យើងចង់ឱ្យសិស្សយើង ទទួលបានផលប្រយោជន៍ពីការបង្រៀនរបស់យើង។ ប៉ុន្ដែ វាមានហេតុផលសេដ្ឋកិច្ច និងច្បាប់៖ សេដ្ឋកិច្ចយើង នឹងមិនចម្រើនទេ ប្រសិនបើរបាំងឱកាស បង្ការយើងពីភាពប្រសើរបំផុត នៃធនធានមនុស្សរបស់យើង។

ក-សមធម៌ភេទ

ការស្រាវជ្រាវ បង្ហាញឱ្យឃើញថា គ្រូជាច្រើន មានភាពសង្ឃឹមផ្សេងគ្នាពីបុរស និងនារី និងបង្ហាញថា មនុស្សប្រុសជាទូទៅ យកចិត្ដទុកដាក់ស្ដាប់គ្រូជាង ហើយនិងមនុស្សប្រុសគ្រប់គ្រងបានពីការប្រើប្រាស់ឧបករណ៍ខាងវិទ្យាសាស្ដ្រ គូសប្លង់ បច្ចេកវិជ្ជា និងការសិក្សាកុំព្យូទ័រ។ មនុស្សប្រុស និងស្រី ចេញពីសាលាទៅដោយមានជំនាញ និងក្ដីសង្ឃឹមផ្សេងគ្នា នៅក្នុងជីវិតអនាគតកាល ស្ដ្រីសម្លឹងមើលទាបជាងបុរស។ គេដឹងច្បាស់ណាស់ថា ទទួលបានពិន្ទុទាប (ជាពិសេសក្រោយអាយុ១៦ឆ្នាំ ) ខាងគណិតវិទ្យា រូបវិទ្យា និងបច្ចេកវិទ្យា។

វាជារឿងសំខាន់ ដែលមិនមែនជារឿងដែលជឿតាមព្រេងវាសនា អំពីឧបសគ្គដល់ឱកាសបែបនោះទេ។ តើគ្រូ អាចបង្ការវា ឬធ្វើឱ្យវាមានកម្រិតអប្បបរមាដល់ផលរបស់វា យ៉ាងដូចម្ដេចកើតទៅ?

-ជៀសវាងកំណត់ការវាយតម្លៃអត្ដចរិតនូវប្រធានបទរបស់អ្នក ថាជាមនុស្សប្រុសឬស្រី។ ព្យាយាមផ្ដោតអារម្មណ៍ លើការសម្មតភេទថាជារឿងហួសសម័យ។

-បង្កើតចំណុចមួយនៃការស្រាវជ្រាវ និងការនិយាយអំពីតួនាទីបុរស និងនារី នៅក្នុងផ្នែកប្រធានរបស់អ្នក។ លើកឡើងពីគំរូ   តួនាទីវិជ្ជមាន។

-ជៀសវាងការប៉ាន់ស្មានពីតួនាទីតាមប្រពៃណី។ ឧទាហរណ៍ ប្រសិនបើកិច្ចការស្រាវជ្រាវរបស់អ្នកមួយ និយាយពីអធិការរោងចក្រប្រឌិតមួយដោយប្រាប់តែឈ្មោះ ហេតុអ្វីក៏មិនធ្វើឱ្យអធិការនោះ ជាមនុស្សស្រីទៅ? ប្រសិនបើសិស្សក្នុងថ្នាក់របស់អ្នកម្នាក់ ត្រូវបើកវីដេអូ ឬរំកិលតុ កុំនឹកស្មានថា អ្នករំកិលនោះ សុទ្ធតែជាមនុស្សប្រុសនោះ។

-ធានាថា ការដាក់ពាក្យក្នុងកិច្ចការដែលអ្នកចែកឱ្យ និងកិច្ចការផ្សេងៗ មិនទាក់ទងរឿងភេទ។

-បង្រៀនសិស្សទាំងអស់នូវបំណិនសិក្សាដ៏មានប្រសិទ្ធភាព និងពិភាក្សាពីឥរិយាបថដែលត្រូវសិក្សា។

ខ-ការសរសេរដែលមិនទាក់ទងដល់ភេទសម្រាប់គ្រូ

ការបង្កើនចំនួនបុរស និងស្ដ្រី គឺមានភាពក្ដៅក្រហាយ និងការអាក់អន់ចិត្ដ ដោយភាសាដែល ទាក់ទងនឹងភេទ ដូច្នេះ វាជាបញ្ហាមួយនៃភាពគួរសម ដើម្បីចៀសវាងរឿងនេះ។

ចូរប្រើស្ដ្រីជាជាង កុមារីសុភាព  ស្ដ្រីចៀសវាងការនិយាយទាក់ទងដល់ភេទចំៗ និង អាកប្បកិរិយាចំអកឡកឡឺយ ដែលនាំឱ្យស្ដ្រីក្ដៅក្រហាយខ្លាំង។

គ-ចៀសវាងបញ្ហាសព្វនាម

ចៀសវាងការប្រើសព្វនាម គាត់  ដែលមានន័យដល់គាត់ឬនាងការប្រើពហុវចនៈ អ្នក និងជនម្នាក់។ល។

ឃ-ភាពទាក់ទងដល់ជនជាតិ

គេបាននិយាយថា នៅពេលដែលលោកស្រីម៉ាហ្ការេត ថាច់ឈ័រ កំពុងធ្វើ           ទស្សកិច្ចក្នុងសាលារៀនមួយ នៅក្នុងទីក្រុង  គាត់បានធ្វើការសន្ទនា ជាមួយសិស្សប្រុសជនជាតិស្បែកស ដែលស្ថិតនៅក្នុងវណ្ណៈកម្មករដែលក្នុងនោះ វាបានត្អូញត្អែរពីរឿងមិនមានលុយចាយគ្រប់គ្រាន់។ លោកស្រី ថាច់ឈ័រ បានគិតថា គេគួរតែផ្ដល់ការរកប្រាក់នៅឯផ្ទះ ហើយបានផ្ដល់យោបល់ថា ហេតុអ្វីក៏មិនសម្អាតគ្រឿងប្រាក់ ដែលមាននៅក្នុងគ្រួសារទៅ? យើងទាំងអស់គ្នាត្រូវតែដឹងយ៉ាងច្បាស់ពីការប៉ាន់ស្មានដោយផ្អែកលើវណ្ណៈ ជនជាតិ និងវប្បធម៌របស់យើង។ ប្រសិនបើយើងមិនបានដឹងរឿងនេះទេ យើងទាំងអស់គ្នានឹងមានយោបល់ត្រូវគ្នា នឹងភាពលំបាករបស់លោកស្រី ថាច់ឈ័រ នៅក្នុងរឿងនេះ។ វាជារឿងងាយស្រួលទេ ដែលយើងភ្លេចនឹកគិតដល់សិស្សរបស់យើងមួយចំនួន អាចរស់នៅក្នុងលំនៅមួយដែលមិនសមរម្យ នៅពេលដែលគេមើលឃើញស្ដ្រី ស្លៀកសម្លៀកបំពាក់មើលឃើញសាច់ដៃ ឬជើង ហើយនៅកន្លែងដែលការប្រើប្រាស់សាច់ និងសុរា ត្រូវបានគេចាត់ទុកថាវាជារឿងដែលប្រមាថវត្ថុពិសិដ្ឋ។

គ្រូមួយចំនួន ជឿជាក់ថា យើងគួរតែសាកល្បងទទួលស្គាល់ការបង្រៀនរបស់យើង ថាជាការរួមចំណែកដល់ការបង្កើតគ្រប់វប្បធម៌។ គ្រូបង្រៀនត្រូវយលល់ដឹងពី  អន្ដរវប្បធម៌ ឬពហុវប្បធម៌។

ង-តម្រូវការពិសេសរបស់សិស្សដែលរៀនមិនពូកែ ឬសិស្សពិការ

សិស្សដែលប្រើប្រាស់ ដែលការស្ដាប់ ឬមើលឃើញ មានកម្រិតអន់ថយ ឬដែលរៀនខ្សោយ ជាគំរូនៃសិស្សដែលមានតម្រូវការពិសេស។ សិស្សដែលមានភាពលំបាកក្នុងការសិក្សាជាខ្លាំង បានចំណាយពេលភាគច្រើនបំផុត ដោយត្រូវថែទាំយ៉ាងពិសេស ប៉ុន្ដែពិតហើយ អ្នកផ្សេងទៀតរស់នៅជាមួយគេឯង។

គេត្រូវយកចិត្ដទុកដាក់ដល់ក្មេងទាំងនេះយ៉ាងពិសេស។ រទេះជនពិការ អាចចេញចូលស្រួលទេ? សិស្សដែលពិការខាងស្ដាប់ គួរអង្គុយនៅខាងមុខ ហើយអ្នកមិនគួរនិយាយបែរខ្នងដាក់គេទេ ឬថ្នាក់រៀនទាំងមូលទេ។ តើសិស្សដែលខ្សោយភ្នែក គួរតែចែកក្រដាសឱ្យវាអានច្រើនឬទេ? អ្នកនឹងមិនត្រូវដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯងទេ។ នៅពេលណា ដែលអ្នកបង្រៀន នឹងមានអ្នកមានចំណេះដឹងឯកទេស ជួយអ្នកបាន ចូរព្យាយាមស្វែងរកដំបូន្មានពីពួកគេ។

ច-សិស្សផ្សេងទៀតដែលមានឱកាសប្រថុយប្រថាន

តើអ្នកមានការជឿជាក់ថា សិស្សរបស់អ្នកទាំងអស់ ទទួលបានចំណែកត្រឹមត្រូវពីការខិតខំប្រឹងប្រែងរបស់អ្នក ភាពញញឹម ភាពកំប្លែងសប្បាយ អ្វីដែលជនជាតិ ភេទ ឬថ្នាក់រៀនរបស់គេ ហើយមិន មានបញ្ហាអ្វីសំខាន់ទេនូវអ្វីដែលខ្មាសអៀន ស្វ័យទំនុកចិត្ដ ទាក់ទាញអារម្មណ៍ ឬមិនស ប្បាយចិត្ដ សហការ ឬឆាឆៅបង្អាក់ ខ្សោយ ឬលទ្ធភាព ដែលពួកគេមាន? នេះជាក្ដីសង្ឃឹមដ៏ខ្ពង់ខ្ពស់។ ប្រសិនបើអ្នកជឿ ជាក់ថា អ្នកអាចឆ្លើយតបវា ដោយមិនមានការខិតខំប្រឹងប្រែងដ៏ខ្លាំង ដែលអ្នកបានមើល ងាយដល់បញ្ហានេះ ចូរអ្នកប្រឹងប្រែងឱ្យអស់លទ្ធភាព ដោយមានហេតុផលពីរគឺ៖ ពីព្រោះវាមានសមធម៌ និងពីព្រោះអ្នក វាយតម្លៃសិស្សអ្នកទាំងអស់ គេនឹងវាយតម្លៃការបង្រៀនរបស់អ្នក ប្រសិនបើសិស្សពិសេស មិនត្រូវបានវាយតម្លៃ ដោយសាលារបស់គេ ដូច្នោះសិស្សទាំងនោះ អាចការពារស្វ័យវាយតម្លៃ តាមការជំទាស់ពី សាលា និងតម្លៃដែលវាតំណាងឱ្យ។

-ការយកតាមគំរូតាមសមភាពឱកាស

គ្រូភាគច្រើន ជឿជាក់ថា សមាជិកទាំងអស់ ដែលមានជំនាញវិជ្ជាជីវៈ គួរយកគំរូតាមការវិនិច្ឆ័យដ៏ត្រឹមត្រូវ ពីសមភាពឱកាសដល់សិស្សរបស់គេ។ អ្នកនឹងមានឥទ្ធិពលដ៏សំខាន់ ទៅលើសិស្សដែលគោរព និងសរសើរដល់អ្នក។ ប្រសិនបើអ្នកប្រទះភ្នែកសៀវភៅ  វីដេអូ ឬសម្ភារៈផ្សេងទៀត ដែលមានការវិនិច្ឆ័យ​ ត្រឹមត្រូវ ឬចេះជាងឬពូកែជាង វាជារឿងសំខាន់ ដើម្បីនិយាយដល់រឿងនេះ ដើម្បីធ្វើ បណ្ដោយតាមវា។ លើកលែងក្នុងករណីខ្លាំងបំផុត រឿងនេះមានប្រសិទ្ធភាពជាងការចៀសវាងសម្ភារៈទាំងអស់រួមគ្នា។ នៅពេលដោះស្រាយជាមួយបុរេវិនិច្ឆ័យសិស្ស ចម្លើយពិតជាជាងចិត្ដរំភើបគឺមានប្រសិទ្ធភាពបំផុត។

តើគេគួរតែដោះស្រាយជាមួយអាកប្បកិរិយា ប្រកាន់ពូជសាសន៍ដូចម្ដេច? ឧទាហរណ៍ សិស្សស្រី មិនចូលរួមក្នុងការពិភាក្សា។ កុំស្មានពីភាពខ្សោយ ហើយការពារ និងជួយដល់រឿងនេះ។ ជាងនេះទៀត ចូរព្យាយាមលើកកម្ពស់ការយល់ដឹងពីអ្វីដែលកំពុងកើតឡើង ហើយនិងទុកឱ្យស្ដ្រីអះអាងពីភាពម្ចាស់ការផ្ទាល់ខ្លួនរបស់គេ។ ជាថ្មីម្ដងទៀត ជាញឹកញាប់ គោលការណ៍ពិតត្រង់ មានភាពប្រសើរបំផុតគឺគេបានកត់សម្គាល់ថា មិនទាន់មាន់ស្ដ្រីណាម្នាក់បាននិយាយនៅឡើយទេគឺវាគ្រប់គ្រាន់ ដើម្បីទទួលបានចម្លើយ ពីសិស្សស្រីភ្លាមៗនាពេលក្រោយ។

សន្និដ្ឋាន

ជារួមមក គុណភាពនៃការអប់រំ ដែលសម្រេចបានជាចុងក្រោយ គឺសិស្សជាអ្នកទទួលបាន។ គ្រូបង្រៀន ជាតួអង្គមួយដ៏សំខាន់ក្នុងបណ្តុះបណ្តាលគុណភាពនេះ និងអភិវឌ្ឍសមត្ថភាព ហើយនិងសក្តានុពលរបស់សិស្ស។ គ្រូត្រូវបង្កើតទំនុកចិត្ត ការគោរព និងបើកចំហទំនាក់ទំនងជាមួយសិស្ស ដោយបង្កើតបរិយាកាសមួយដែលគេហៅថា បរិស្ថានសិក្សាកុមារ ឬសិស្សមេត្រី ព្រមទាំងត្រូវប្រព្រឹត្តស្មើៗគ្នា ដោយមិនប្រកាន់វណ្ណៈ ភេទ ជនជាតិ វប្បធម៌...។ កត្តាទាំងនេះ ធ្វើឱ្យយើង នឹងសម្រេចបានការអប់រំមួយប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។

ឯកសារយោង

1-ក្រសួងអ.យ.ក. គរុកោសល្យ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំសិក្សា១៩៩៥-៩៦

2- Killen, Roy, Effective teaching strategies: Lessons from research and practice, Social science press. 2003.

3-Geoffrey Petty, Teaching Today, a course book for Cert Ed, B Ed, etc., Spain, 2011.

4-John W. Santrock, Psychology, McGraw Hill, United States of America, 2011

5-Stephen M. Kosslyn & Robin S. Rosenberg, Psychology, Pearson Education, 2004

6-John W. Santrock, Educational psychology, McGraw Hill, United States of America, 2018.

7-John W. Santrock and Alysia D. Roehrig, Educational psychology, McGraw Hill, United States of America, 2024.