ផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម ស្ថិតនៅក្រោមវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានសមាជិកនៅក្នុងផ្នែកចំនួនតែ១នាក់គត់(មួយនាក់)ដែលកំពុងដឹកនាំការងារផ្នែកផង និងការងារស្រាវជ្រាវផង គឺ៖
-    លោក ហៃ សុគន្ធា    ជាមន្រ្តីស្រាវជ្រាវ និងកំពុងដឹកនាំការងារផ្នែកបណ្តោះអាសន្ន 
មន្រ្តីខាងលើ(មួយនាក់គត់) គឺមានតួនាទីជាមន្រ្តីសា្រវជ្រាវសម្រាប់បំពេញការងារឱ្យផ្នែកនិងជាធនធានដ៏សំខាន់ក្នុងការប្រមូល និងចងក្រងឯកសារនានាដែលពាក់ព័ន្ធ និងចូលរួមក្នុងសកម្មភាពនានា ដូចជាសិក្ខាសាលា សន្និសីទ វេទិកាវិទ្យាសាស្រ្តនានា និងអាចជាវាគ្មិនកលើប្រធានបទដែលទាក់ទងជាមួយនឹងស្នារដៃស្រាវជ្រាវរបស់ខ្លួន។ 

     ­យោងទៅលើសមត្ថភាព និងធនធានជាក់ស្តែង ដែលមាននៅក្នុងផ្នែកភូមិវិទ្យា និងនគរូបនីយកម្ម គម្រោងស្រាវជ្រាវចំនួន១(មួយគម្រោង) ត្រូវបានរៀបចំឡើងសម្រាប់ផែនការសកម្មភាព​រយៈពេល៣ឆ្នាំរំកិល (២០២០‑២០២២) របស់ផ្នែក ក្រោមប្រធានបទ “តំបន់ឆ្នេរនិងឈូងសមុទ្រកម្ពុជាៈ សក្តានុពលសេដ្ឋកិច្ច និងបញ្ហាប្រឈម” ។

ប្រធានបទនៃគម្រោងស្រាវជ្រាវ “តំបន់ឆ្នេរនិងឈូងសមុទ្រកម្ពុជាៈ សក្តានុពលសេដ្ឋកិច្ច និងបញ្ហាប្រឈម”  មានគោលបំណងដូចខាង​ក្រោម៖

-        ស្វែងយល់អំពីលក្ខខណ្ឌធម្មជាតិ៖ អាកាសធាតុ សមុទ្រ សក្តានុពលធនធានធម្មជាតិ និង​ការអភិវឌ្ឍ​ធនធានធម្មជាតិ។

-        ស្វែងយល់អំពីស្ថានភាពប្រជាសាស្ត្រនៃតំបន់ទំនាបឆ្នេរ និងតំបន់ឈូងសមុទ្រកម្ពុជារួមទាំងបណ្តាកោះដែលស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា៖ កត្តាមនុស្ស ភាពក្រីក្រ របាយកំណើននិងដង់ស៊ីតេ​ប្រជាជន វប្បធម៌ ប្រពៃណី ភាសា ជាតិពន្ធុ និងសាសនា ជាដើម។​

-        ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចនៃតំបន់ទាំងឆ្នេរ និងឈូងសមុទ្រកម្ពុជា ដូចជា ការនាំចេញ ការនាំចូល ដៃគូវិនិយោគ ឧស្សាហកម្ម សេវាកម្ម និងកសិកម្មជាដើម។

-        រចនាសម្ព័ន្ធរដ្ឋបាលនៃការដឹកនាំនៅក្នុងតំបន់នីមួយៗ។

-        ជំរុញលើកទឹកចិត្តសហគមន៍ និងបង្កើនការអនុវត្តដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋាន

-        ស្វែងយល់អំពីបញ្ហាប្រឈមនិងដំណោះស្រាយ

ដើម្បីទទួលបានទិន្នន័យ និងព័ត៌មាននានា ទាក់ទងដល់ប្រធានបទខាងលើ វិធីសាស្រ្ត ជាច្រើននឹងត្រូវបានយកមកអនុវត្តន៍ ដូចខាងក្រោម៖ 
-    ប្រមូលឯកសារដែលពាក់ព័ន្ធនៅតាមបណ្ណាល័យនានា ឯកសារនៅតាមវិទ្យាស្ថាន និងស្ថាប័នរដ្ឋ តាមក្រសួង មន្ទីរនានា។
-    ឯកសារទាញពី Internet (Down Load)។ ជាទិន្នន័យថ្មីៗទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម វប្បធម៌ ទំនៀមទំលាប់ រួមបញ្ចូលនូវវប្បធម៌ ជាតិពន្ធុ សាសនា ប្រពៃណី និងភាសា នៃបណ្តាតំបន់នីមួយៗ។ ទាញយកទិន្នន័យនិងព័ត៌មានអំពីស្ថានភាពភូមិសាស្ត្រតំបន់ឆ្នេរ និងឈូងសមុទ្រកម្ពុជា ដូចជា សណ្ឋាន អាកាសធាតុ  កោះ សមុទ្រ ធនធានធម្មជាតិ និងសក្តានុពលនៃធនធានក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 
-    ការទាញយកទិន្នន័យ គឺរួមបញ្ចូលអំពីស្ថានភាពប្រជាសាស្ត្រនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដូចជា ដង់ស៊ីតេប្រជាជន កំណើនប្រជាជន របេកក្រុង ភាពក្រីក្រ របាយប្រជាជន និងបម្លាស់ទីជា ដើម។ 
-    ប្រវត្តិសាស្ត្រសង្ខេបនៃការរៀបចំរចនាសម្ព័ន្ធរដ្ឋបាល គោលយោបាយ សេដ្ឋកិច្ច ដៃគូវិនិយោគ លំនាំចេញ និងលំនាំចូល វិបត្តិសេដ្ឋកិច្ច និងដំណោះស្រាយ។
-    ប្រភពទិន្នន័យពីរបាយការណ៍អង្កេតចន្លោះជំរឿនឆ្នាំ២០១៣។

គម្រោងស្រាវជ្រាវ បានបង្ហាញអំពីទិដ្ឋភាពទូទៅនៃស្ថានភាពភូមិសាស្ត្រតំបន់ឆ្នេរ និងឈូងសមុទ្រកម្ពុជា ដូចជា សណ្ឋាន អាកាសធាតុ កោះ សមុទ្រ ធនធានធម្មជាតិ និងសក្តានុពលនៃធនធានក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងនោះ សកម្មភាពស្រាវជ្រាវក៏នឹងរួមបញ្ចូលទាំងគ្រោះធម្មជាតិដែលកើតមាននៅក្នុងតំបន់នីមួយៗនៅក្នុងតំបន់ឆ្នេរនិងឈូងសមុទ្រកម្ពុជា។ ការបង្ហាញអំពីស្ថានភាពប្រជាសាស្ត្រនៃតំបន់នីមួយៗ ដែលមានដូចជា ដង់ស៊ីតេប្រជាជន កំណើនប្រជាជន របេកក្រុង ភាពក្រីក្រ របាយ ប្រជាជន និងបម្លាស់ទីជាដើម។ បង្ហាញពីរចនាសម្ព័ន្ធរដ្ឋបាល គោលយោបាយ សេដ្ឋកិច្ច ទំហំវិនិយោគ លំនាំចេញ និងលំនាំចូល បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងដំណោះស្រាយផ្សេងៗ។ 

អាស្រ័យដោយធនធានមនុស្ស និងលទ្ធភាពរបស់ផ្នែកនៅមានកម្រិត គម្រោងស្រាវជ្រាវមួយនេះ ត្រូវប្រើរយៈពេលស្រាវជ្រាវរហូតដល់៣ឆ្នាំពេញ គឺចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ការសរសេរបញ្ចប់នៅចុង ខែធ្នូ ឆ្នាំ២០២២។ គម្រោងមួយនេះ នឹងបែងចែកជាដំណាក់កាលៗទៅតាមពេលវេលា ដែលបង្ហាញជូនក្នុងតារាងខាងក្រោម៖
តារាងបែងចែកពេលវេលាសម្រាប់ដំណាក់កាលស្រាវជ្រាវ
ប្រធានបទ “តំបន់ឆ្នេរនិងឈូងសមុទ្រកម្ពុជាៈ សក្តានុពលនិងបញ្ហាប្រឈម”

  • ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០  សិក្សាស្រាវជ្រាវដើម្បីរៀបចំប្លង់លម្អិតនៃគម្រោង “តំបន់ឆ្នេរនិងឈូងសមុទ្រកម្ពុជាៈ សក្តានុពលនិងបញ្ហាប្រឈម”
    • ប្រមូលទិន្នន័យនិងព័ត៌មានទាំងឡាយដែលពាក់ពន្ធជាមួយប្រធានបទស្រាវជ្រាវ និងកំណត់ចំណុចសំខាន់ៗនៃគម្រោង
    • បង្កើតនិងរៀបចំចំណងជើងជំពូក
    • បែងចែកជាចំណងជើងធំ
    • បែងចែកជាចំណងជើងរងនិងចំណុចផ្សេងៗទៀត
  • ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០  ចុះប្រមូលឯកសារនៅតាមវិទ្យាស្ថាន បណ្ណាល័យ អង្គការក្រៅ     រដ្ឋាភិបាល 
    • ចុះប្រមូលឯកសារនៅតាម មន្ទីរ ក្រសួងនានា ដែលពាក់ព័ន្ធ
    • ទាញយកឯកសារតាម Internet នូវប្រភពឯកសារនានាដែលទាក់ទងនឹងគម្រោងដូចជា ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ រចនា  សម្ព័ន្ធរដ្ឋបាល គោលយោបាយ សេដ្ឋកិច្ច និងការវិនិយោគ។  
    • ទាញយកទិន្នន័យពីទិន្នន័យពីកម្មវិធី CAMInfo ដែលបានផ្តល់ព័ត៌មានអំពីស្ថានភាពប្រជាសាស្ត្រកម្ពុជា ដូចជា លទ្ធភាពបង្កើតកូន មរណៈភាព កម្លាំងពលកម្ម បម្លាស់ទី និងកំណើនប្រជាជន។ ទិន្នន័យសេដ្ឋកិច្ច អប់រំ ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម...។
    • ទាញយកទិន្នន័យពី CAMInfo ជាទិន្នន័យមូលដ្ឋាននៃសូចនាករសេដ្ឋកិច្ចសង្គមកម្ពុជា នៅតាមបណ្តាឆ្នាំនីមួយៗ និងសូចនាករជាច្រើនទៀត។ 
    • រៀបចំទិន្នន័យនីមួយៗទៅតាមលំដាប់ថ្នាក់នៃចំណងជើងនីមួយៗ
    •  ចាប់ផ្តើមសរសេរសេចក្តីផ្តើមនៃគម្រោង
  • ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១  ចាប់ផ្តើមសរសេរតួសេចក្តីនៃគម្រោងស្រាវជ្រាវ រួមមានចំណុច   សំខាន់ៗនិងបន្ទាប់បន្សំនៅក្នុងជំពូកទី១  
  • ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចាប់ផ្តើមសរសេរតួសេចក្តីនៃគម្រោងស្រាវជ្រាវ រួមមានចំណុច   សំខាន់ៗនិងបន្ទាប់បន្សំនៅក្នុងជំពូកទី២ 
  • ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមសរសេរតួសេចក្តីនៃគម្រោងស្រាវជ្រាវ រួមមានចំណុច  សំខាន់ៗនិងបន្ទាប់បន្សំនៅក្នុងជំពូកទី៣
  • ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២  ចាប់ផ្តើមសរសេរសេចក្តីសន្និដ្ឋាននៃគម្រោងស្រាវជ្រាវ

រំលេចនូវអនុសាសន៍សំខាន់ៗនៃគម្រោងស្រាវជ្រាវ

ពង្រាងតារាងថវិកាចំណាចនៃគម្រោងស្រាវជ្រាវ
ឆ្នាំ បរិយាយសកម្មភាព

 

ឆ្នាំ

បរិយាយសកម្មភាព

រៀបចំសម្ភារៈស្រាវជ្រាវនិងផែនការស្រាវជ្រាវ

ការចុះប្រមូលទិន្នន័យតាម

ស្ថាប័នពាក់ព័ន្ធ

បេសកកម្មស្រាវជ្រាវលើកទី១ទៅកាន់តំបន់ពាក់ព័ន្ធនៃគម្រោងស្រាវជ្រាវ

២០២០/ទំហំនៃការចំណាយ

១០.០០០.០០០ រៀល

១០.០០០.០០០ រៀល

១៦.០០០.០០០ រៀល

សរុបថវិកាចំណាយឆ្នាំ២០២០

៣៦.០០០.០០០ រៀល

២០២១/ទំហំនៃការចំណាយ

ការរៀបចំនិងបញ្ចូលទិន្នន័យបឋម

ការរៀបចំនិងចងក្រងលទ្ធផលបឋម ដើម្បីផ្ទៀតផ្ទាត់

បេសកកម្មស្រាវជ្រាវលើកទី២ទៅកាន់តំបន់ពាក់ព័ន្ធនៃគម្រោងស្រាវជ្រាវ

៥.០០០.០០០ រៀល

៥.០០០.០០០ រៀល

១៦.០០០.០០០ រៀល

សរុបថវិកាចំណាយ ឆ្នាំ២០២១

២៦.០០០.០០០ រៀល

២០២២/ទំហំនៃការចំណាយ

រៀបចំនិងបញ្ចូលទិន្នន័យ ដើម្បីផ្ទៀងផ្ទាត់ទៅនឹងផែនការគម្រោង

ត្រួតពិនិត្យលទ្ធផលស្រាវ​និងរៀបចំការសរសេររបាយការណ៍បញ្ចប់

ស្នើឆ្លងសេចក្តីសម្រេចនិងធ្វើការបោះពុម្ពដើម្បីផ្សព្វផ្សាយ

៥.០០០.០០០ រៀល

៥.០០០.០០០ រៀល

២៨.០០០.០០០ រៀល

សរុបថវិកាចំណាយ ឆ្នាំ២០២២

៣៨.០០០.០០០ រៀល

សរុបថវិកាចំណាយនៃផែនការសកម្មភាពរយៈពេល៣ឆ្នាំ(២០២០‑២០២២)

១០០.០០០.០០០ រៀល

(មួយរយលានរៀលគត់)