ប្រាសាទរកាជន្លឹងមានទីតាំងស្ថិតក្នុងភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាប្រាសាទដែលមានតួបី ប៉ុន្តែនៅសល់រូបរាងតែពីរទេ។ ប្រាសាទនេះមានរចនាផ្ដែរមួយចំនួននៅលើទ្វារ។ មានផ្ដែរមួយរចនាយ៉ាងស្អាតគឺជាផ្ដែររឿងកូរសមុទ្រទឹកដោះ។ តាមរយៈក្បាច់រចនាលើផ្ដែរ ផ្ដែរនេះស្ថិតក្នុងរចនាបថបាភួន និងមានសណ្ឋានដូចគ្នាទៅនឹងផ្ដែរមួយនៅប្រាសាទព្រះធាតុបារាយណ៍ ក្នុងភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។