នៅថ្ងៃទី១៥ ដល់ ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំក្រុមសរសេរប្រវត្តិសាស្ត្រសម័យអង្គរ ចុះសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យ នៅតំបន់ព្រះមហាក្សត្រខ្មែរកសាងសមិទ្ធផលជាប្រវត្តិសាស្ត្រផ្សេងៗ។ ក្នុងឱកាសនេះដែរ ក្រុមសា្រវជ្រាវក៏បានចុះសិក្សានៅភ្នំក្បាលស្ពាន» ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ មានទីតាំងស្ថិតក្នុង ភូមិខ្នាររង្វះ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានប្រវត្តិសាស្ត្រដ៏សំបូរបែប ដែលជាស្នាព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី១, ឧទ្ទ័យទិត្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។ ដោយមើលឃើញពីការបំផ្លាញមកលើស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរនៅទីនោះដែលត្រូវបានជនខិលខូចលួចដាប់បំផ្លាញ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏សូមអំពាវនាវ ៖ «បងប្អូនជនរួមជាតិជាទីគោរពរាប់អាន សូមបងប្អូនជនរួមជាតិ សូមចូលរួមថែរក្សានិងការពារ សូមកុំបំផ្លាញកុំបន្តដាប់ចម្លាក់ និងបន្តរក្សាបរិស្ថានល្អ។»