រដ្ឋាភិបាលប្រទេសអូស្ដ្រាលីឧបត្ថម្ភការស្ដារប្រព័ន្ធទឹកនៅចន្លក់ចាស់ ចន្លក់ចាស់ (គឺជាប្រព័ន្ធទឹកសម័យបុរាណមួយ) ស្ថិតក្នុងភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចន្លក់ចាស់រាងកោងដូចដងធ្នូ មានប្រវែង២០០០ម៉ែត្រ ស្ថិតនៅខាងត្បូងចម្ងាយប្រមាណ៧០០ម៉ែត្រពីទួលកានាគ ដែលជាទួលបុរាណមួយ និងជាទួលដែលអ្នកស្រាវជ្រាវកំពុងធ្វើកំណាយស្រាវជ្រាវ។ នៅឆ្នាំ២០០២ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីបានឧបត្ថម្ភការស្ដាប្រព័ន្ធទឹកចន្លក់ចាស់នេះឡើងវិញ សម្រាប់ប្រជាកសិកររស់នៅក្នុងភូមិស្យាបឹងវែងធ្វើស្រែប្រាំងបាន។ ជំនួយឧបត្ថម្ភការស្ដារប្រព័ន្ធទឹករបស់រដ្ឋាភិបាលប្រទេសអូស្ដ្រាលីនៅឆ្នាំ២០០២ ក៏បានធ្វើនៅសន្លក់ថ្មី ឬ ទំនប់ថ្មី ដែលក្រុមស្រាវជ្រាវក៏បានធ្វើកំណាយស្រាវជ្រាវដែរ។