នៅលើភ្នំគូលែន មានទីតាំងមួយឈ្មោះថា «ស្រះដំរី» ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនៅទីនោះមានចម្លាក់រូបសត្វមួយចំនួនឆ្លាក់លើផ្ទាំងថ្មធម្មជាតិជាប់នៅទីនោះស្រាប់ មានដូចជាសត្វដំរី សត្វតោ ខ្លា និង គោ។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកស្រាវជ្រាវមុនៗបង្ហាញថា ចម្លាក់ទាំងនោះឆ្លាក់នៅដើមសតវត្សរ៍ទី៩។