គ្រុឌជាសត្វដែលគេដំណាលក្នុងទេវកថាឥណ្ឌា។ សម្រាប់សិល្បៈខ្មែរវិញ គ្រុឌត្រូវបានគេយកមកសិតជាបដិមា ឬ ឆ្លាក់នៅតាមប្រាសាទនានានៅទូទាំងប្រទេសក្នុងសម័យបុរាណ ពិសេសក្នុងពេលដែលកម្ពុជាគោរពប្រតិបត្តិព្រហ្មញ្ញសាសនា (ហិណ្ឌូសាសនា)។ រូបថតគ្រុឌនៅប្រាសាទបាកាណ (ព្រះខ័នកំពង់ស្វាយ) ខេត្តព្រះវិហារ