ពីនិស្សិតជំនាញពេទ្យសត្វ មកជាអ្នកចិញ្ចឹមជ្រូកម្នាក់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ លោក ខាត់ គឹមស៊្រន់ គឺជាប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្លាយជាអ្នកចិញ្ចឹមជ្រូកជោគជ័យម្នាក់ដែរ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកចាប់ផ្ដើមចិញ្ចឹមជ្រូកនៅឆ្នាំ២០១៣ និងបន្តរបរនេះរហូតដល់បច្ចុប្បន្ន។ ដោយសារមានចំណេះទទួលបានពីការសិក្សាបរិញ្ញាបត្រជំនាញពេទ្យសត្វ ទើបលោកអាចជំនះឧបសគ្គផ្សេងៗ រហូតអាចបន្តអាជីពជាអ្នកចិញ្ចឹមជ្រូកដល់បច្ចុប្បន្ន។