នំអន្សមខ្មែរនៅតែជាអាហារត្រូវចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរ បងស្រី សូត ថន អាយុ៤៨ ឆ្នាំ រស់នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មានកូន៣នាក់ មានមុខរបរជាកសិករ។ ទន្ទឹមនឹងនេះ បងស្រីក៏ឆ្លៀតវេចនំអន្សម (អន្សមជ្រូក អន្សមចេក និង អន្សមផ្អាវ) លក់នៅក្នុងតំបន់ប្រាសាទក្នុងវង់ធំ ដល់ទេសចរ ឬ អ្នកធ្វើការងារផ្សេងៗក្នុងតំបន់អង្គរ។ រាល់ពេលបងស្រីវេចនំលក់ នំទាំងអស់ដែលគាត់វេច លក់ដាច់មិនដែលសល់មកផ្ទះវិញទេ។ បងស្រីបានបង្ហាញថា «នំអន្សមខ្មែរនៅតែជានំដែលបងប្អូនខ្មែរចង់ពិសារ នៅតែពេញនិយម នៅតែលក់ដាច់រហូត»។