ចាប់ពីខែមីនា ខែមេសា ដល់ខែឧសភា គឺជារដូវប្រមូលផលគ្រាប់ស្វាយចន្ទី។ លោក ជា សុខខេង គឺជាមេភូមិគុហ៍បារែង ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ និង ជាកសិករដាំស្វាយចន្ទីម្នាក់ដែរនោះបានប្រាប់ឱ្យដឹងថា នៅឆ្នាំ២០២៥នេះ គ្រាប់ស្វាយចន្ទីកំពុងមានតម្លៃល្អជាងឆ្នាំមុនៗ ដែលគ្រាប់ស្វាយចន្ទី (បេះភ្លាមៗ ទាំងសំបក) អាចលក់បាន១គីឡូក្រាម ៥៦០០ រៀល។ លោក ជា សុខខេង មានដើមស្វាយចន្ទីចំនួនជាង៩០ដើម ដាំក្នុងដីទំហំ១៥អា ហើយក្នុង១ឆ្នាំៗ គាត់អាចប្រមូលផលគ្រាប់ស្វាយចន្ទីបានចំនួន៤០០គីឡូក្រាម។ ពូជស្វាយចន្ទីដែលគាត់ដាំមានឈ្មោះថា «M23»។