May 14, 2024

នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកសក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩៖០០ព្រឹក លោក​បណ្ឌិត ផុន កសិកា ប្រធានសី្តទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និងសមាជិកគម្រោង​ស្រាវ​​​ជ្រាវ «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» បានប្រជុំដើម្បីរៀបចំផែនការអនុវត្តគម្រោង​ធ្វើ​យ៉ាងណាដើម្បីទទួលបានជោគជ័យទៅតាមផែនការស្រាវជ្រាវ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពដូចខាងក្រោម៖
១. បង្កើតកម្រងសំណួរចុះសម្ភាសន៍អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរកសិកម្មស្រុក
២. បង្កើតកម្រងសំណួរចុះសម្ភាសន៍អ្នកលក់បន្លែបោះដុំ(ឈ្មួញកណ្តាល)
៣. បង្កើតកម្រងសំណួរចុះសម្ភាសន៍ជាមួយប្រជាពលរដ្ឋដាំបន្លែផ្ទាល់
៤.គោលបំណងដើម្បីសិក្សាស្វែងយល់ចំណុចខ្លាំង ចំណុចខ្សោយនិងបញ្ហាប្រឈម ក្នុងការដំាបន្លែដែលកើតមានឡើងកន្លងដើម្បី​រកវិធីដោះស្រាយបញ្ហាទាំងនេះជូនប្រជាពលរដ្ឋដាំបន្លែ(បញ្ហាបច្ចេកទេសដាំដុះ ការចំណាយដើមទុន ប្រភពធនធានផ្សេង​ទៀត)។ល។គម្រោងសិក្សាស្រាវជ្រាវនេះមានគោលបំណង៖
– វិភាគទីផ្សារបន្លែនៅក្នុងប្រទេសកម្ពុជា
– ប្រើប្រាស់ធនធានសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព
– រៀបចំយុទ្ធសាស្ត្រកំណើនការផ្គត់ផ្គង់បន្លែក្នុងស្រុក សម្រាប់ទីផ្សារក្នុងនិងក្រៅ។