April 27, 2024

រាជធានីភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល​នៃព្រះរាជា​ណាចក្រកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីត១៩ ចំនួន១៨៧២នាក់ អ្នកជាសះស្បើយចំនួន១០៥៦នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់ មានដូចខាងក្រោម៖

I-អ្នកស្លាប់

  1.  បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
  2. ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី។
  3.  បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
  4.  បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
  5.  ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
  6.  ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
  7. ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។

I-អ្នកឆ្លង និងអ្នកជាសះស្បើយ

  1. ចំនួនអ្នកឆ្លងសរុប៖ ១៨៧២នាក់
  2. ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ១៣៤៨នាក់
  3. ចំនួនអ្នកជាសះស្បើយ៖ ១០៥៦នាក់
  4. ចំនួនអ្នកស្លាប់សរុប៖ ៧នាក់