May 15, 2024

ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដី​នៃព្រះរាជាណាចក្រកម្ពុជា បានចេញ​អនុក្រឹត្យថ្មីមួយ ស្ដីពីវិធានការណ៍​រដ្ឋបាល​ដើម្បីទប់ស្ដាក់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ 

យោងតាមអនុក្រឹត្យខាងលើបានឱ្យដឹងថា ករណីចាំបាច់ដែល​អនុញ្ញាតឱ្យ​ចេញពីផ្ទះ​មានដូចជា ករណីសមាជិកគ្រួសារទទួលមរណភាព, ការទៅជួបនគរបាលឬតុលាការ តាមរយៈការកោះហៅ, ការទៅទិញរបស់បរិភោគ,ការចេញទៅបំពេញកិច្ចការងារ​, ទៅប្រកបអាជីវកម្ម, ទៅមន្ទីពេទ្យឬឱសថស្ថាន,ចេញក្រៅដោយ​សារតែសមាជិកក្នុង​គ្រួសារ កំពុងមានជំងឺធ្ងន់ធ្ងរនិងសង្គ្រោះបន្ទាន់, ការទៅធ្វើតេស្ដរកវីរុសកូវីដ១៩, និងទៅចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩។  បើយោងតាមមាត្រាទី៨ នៃអនុក្រឹត្យនេះ បានចែងថា រាល់ការធ្វើដំណើរចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ ភ្លឺ អាចត្រូវបាន​ហាមឃាត់ លើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ដូចជា ការធ្វើដំណើរ​ដោយសារមូលហេតុសុខភាពបន្ទាន់, មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ការដឹកជញ្ជូនទំនិញ, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ, ការធ្វើដំណើរទៅបំពេញការងារ ឬកន្លែងអាជីវកម្ម ។ សូមមើលខ្លឹមទាំងស្រុកនៃអនុក្រឹត្យមានដូចខាងក្រោម៖