April 27, 2024
លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទី វមវស ដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិព្រៃដក់ពរ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ

កាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០  លោកបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងសង្គមសាស្រ្ត  និងសមាជិកពីររូបមាន  លោក ឃិន យ៉ង់  និង លោក សួ ប៉ុណ្ណារ៉ាត់ ចុះសួរសុខ​ទុក្ខប្រជាពលរដ្ឋនៅភូមិព្រៃដក់ពរ  ឃុំត្រពាំង ធំខាងជើង ខេត្តតាកែវ។

ក្នុងឱកាសនេះ  ក្រុមការងារបានជួបសំណេះសំណាលជាមួយ លោក មេឃុំ លោក មេភូមិ  លោកអនុភូមិព្រៃដក់ពរ  និងលោក​ស្រី​ជំនួយ​ការភូមិ។ ក្នុងជំនួបសំណេះសំណាលនេះ លោកមេភូមិព្រៃដក់ពរ បានរាយការណ៍អំពីស្ថានភាពទូទៅរបស់ភូមិដក់ពរ ទាក់​ទងវិស័យកសិកម្ម ដោយប្រជាជនភូមិព្រៃដក់ពរបានចាប់ផ្តើមសាបព្រោះស្រូវ និងដាំបន្លែបង្កាផ្សេងៗ សម្រាប់ផ្គត់ផ្គង់ក្នុង​គ្រួ​សារ ដូចជា ដាំត្រកួន ដាំដំឡូង ដាំអំពៅជាដើម។ល។      ជាមួយគ្នានេះដែរ ក្រុមការងារបានចុះសួរសុខទុក្ខ និងសំណេះ​សំណាល ព្រម​ទាំងនាំអំណោយ​ជា​ថវិកា និងគ្រឿងបរិភោគមួយចំនួនជូនគ្រួ​សារ​កំពុងមានជីវភាពខ្វះខាតជួបការ​លំបាកមានដូចខាងក្រោម៖

  • ជូនលោក ម៉ាញ ធឿន ជាជនពិការជើងនូវថវិកាចំនួន៣០ ០០០ រៀល ទឹកដោះគោឆៅ១ឡូ មី៦កំប៉ុង និងត្រីខ ៣កំប៉ុង។
  • ជូនលោកយាយ ប៉ុល ស៊ូយ ចាស់ជរាពិការភ្នែក ទីទាល់ក្រដែលមានជន្មាយុ៨០ឆ្នាំ នូវថវិកា ៣០ ០០០ រៀល ទឹកដោះគោឆៅ ១ឡូ មី ៦កំប៉ុង ត្រីខ ៣កំប៉ុង និងចៅប្រុសកំព្រានៅជាមួយលោកយាយថវិកាចំនួន១០០០០រៀល។
  • ចូលបុណ្យ៧ថ្ងៃ លោកយាយ សាយ សេម នូវថវិកាចំនួន ៥០ ០០០រៀល។
  • ជួយឧបត្ថម្ភថវិកាចំនួន៦០ ០០០រៀល ដល់លោក លោកស្រីជាប្រធាន អនុប្រធាន និងជំនួយការភូមិ សម្រាប់ប្រើប្រាស់ការងាររួមក្នុងភូមិផងដែរ។