April 19, 2024
នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០

នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩៖០០ តទៅ នៅសាល​ប្រជុំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ក្រុមការងារស្រាវជ្រាវគម្រោង «ផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ លើ​សង្គម-​សេដ្ឋកិច្ច កម្ពុជា» ដឹកនាំដោយលោក លីតុង ប្រធានគម្រោង លោក ឃិន យ៉ង់ លោកបណ្ឌិត ហែម ឡាច លោកបណ្ឌិត ប៉ាន់ វុត្ថា សមា​​ជិកគម្រោង បានជួបសម្ភាសជាមួយលោកស្រី ឆេង ដានោ អនុប្រធានសហពន្ធ័សហជីព​ជាតិនៃឧស្សា​ហកម្ម​វាយន​ភណ្​ឌ័​កាត់​ដេរកម្ពុជា NIFTUC។ កិច្ចសម្ភាសផ្ដោតទៅលើ ផលប៉ះពាល់ ដំណោះស្រាយ និង សំណូមពរ សម្រាប់ការ​អភិវឌ្ឍ​វិស័យ​វាយ​នភណ្ឌនៅកម្ពុជា ក្រោយកូវីដ១៩ត្រូវបញ្ចប់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។