April 26, 2024

នៅថ្ងៃទី៣-៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវ «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៃរាជបណ្ឌិត្យសភាកម្ពុជា រួមមាន លោកបណ្ឌិត ផុន កសិកា, លោក សួ ប៉ុណ្ណារ៉ាត់, លោក ភឿន ភារុន, លោកស្រី ម៉ិល វាសនា និង កញ្ញា តាកេត ស័កដា ព្រមទាំងលោក ឡេង សត្យា អ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា បានបន្តចុះសិក្សាស្រាវជ្រាវកំណត់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅតាមថែវខាងក្នុង និងថែវខាងក្រៅនៃប្រាសាទបាយ័ន។ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នេះដែរ លោក ភឹង តារា អ្នកជំនាញសិល្បៈក្បាច់ចម្លាក់តាមជញ្ជាំងប្រាសាទ នៃអាជ្ញាធរជាតិអប្សរាក៏បានចូលរួមផ្ដល់យោបល់ និងបង្ហាញរូបចម្លាក់នៅថែវខាងក្នុងនៃប្រាសាទបាយ័ន។