
វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា សូមចូលរួមអបអរសាទរចំពោះមន្ត្រីថ្មីទាំង១៧ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបប្រឡងជាប់ និងត្រូវបានទទួលស្គាល់ជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈប្រកាសលេខ ៥០ ប្រក.បល ចុះថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងឋានន្តរស័ក្តិ ក្របខណ្ឌ ក.៣.៤ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ តទៅ។
សូមជូនពរមន្ត្រីថ្មីទាំង១៧រូប នៃរាជបណ្ឌិត្យសភាកម្ពុជាទទួល ជោគជ័យក្នុងការអនុវត្តកិច្ចការងារក្នុងរាជបណ្ឌិត្យសភាកម្ពុជា ជាបន្តបន្ទាប់ទៀត ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ស្ថាប័ន ក៏ដូចជាប្រទេសជាតិ។


