April 27, 2024

នៅថ្ងៃចន្ទ ១៤កើត  ខែស្រាពណ៍ ឆ្នាំជូត ទោស័ក  ពុទ្ធសរាជ ២៥៦ ត្រូវនឹងថ្ងៃទីទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង​ប្រាំបួន​ព្រឹក នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានបើកសម័យប្រជុំក្រុមការងារគម្រោងវិទ្យាស្ថាន ក្រោមអធិប​តីភាពលោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ដែលមានសមាសភាពចូលរួមមាន៖ លោកស្រីបណ្ឌិត អនុប្រធានវិទ្យាស្ថាន  លោកបណ្ឌិត អនុវិទ្យាស្ថាន និង លោកស្រីបណ្ឌិត លោកបណ្ឌិត និងអស់លោក លោកស្រីដែលជាមន្តី្រវិទ្យាស្ថានទាំងអស់។  ដែលក្នុងនោះអង្គប្រជុំបានលើករបៀបវារៈដូចខាងក្រោម៖
១.គម្រោងស្រាវជ្រាវឆ្នាំ២០២១
២.សមាសភាពគម្រោងស្រាវជ្រាវឆ្នាំ២០២១ និង ៣.ផ្សេងៗ

ជាលទ្ធផលអង្គប្រជុំបានឯកភាពសម្រាប់អនុវត្តគម្រោងវិទ្យាសា្ថន២០២១  គឺគោរពតាមអនុសាសន៍របស់​ឯកឧបណ្ឌិត​សភាចារ្យប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដោយលើកប្រធានបទមកសិក្សាស្រាវជ្រាវស្តីពី «ពាណិជ្ជកម្មសេរីរវាង កម្ពុជានិងចិន»។ ចំពោះសមាសភាពចូលរួមអនុវត្តគម្រោង គឺជ្រើសតាមគោលការណ៍ស្ម័គ្រចិត្តរបស់មន្រ្រ្តី​វិទ្យាស្ថានទាំងអស់ដែលអាច​មានពេល​វេលាក្នុងការបំពេញកិច្ចការនេះ។