កាលិកបត្រមនុស្សសាស្រ្ត

Image
ហេង វីរិទ្ធ សេង សុធា មឿង ចំរើន ឆោម ជុំរ៉ុង

ការប្រើប្រាស់ទឹកតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងឃុំឆែប២ ខេត្តព្រះវិហារ៖ ប្រភព វិធានអនាម័យ និងឥរិយាបថ

ការសិក្សាស្រាវជ្រាវខ្នាតតូចនេះមានវត្ថុបំណងចំនួនបី៖ (១) សិក្សាអំពីប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ (២) សិក្សាអំពីវិធានអនាម័យទឹកមុនពេលប្រើប្រាស់របស់ប្រជាពលរដ្ឋ និង(៣) សិក្សាអំពីឥរិយាបថ/ទស្សនៈរបស់ប្រជាពលរដ្ឋទាក់ទងនឹងទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ អ្នកស្រាវជ្រាវបានប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ។ ទិន្នន័យក្នុងការសិក្សានេះទទួលបានពីការសម្ភាសដោយប្រើកម្រងសំណួរ semi-structured questionnaire និងការធ្វើក្រុមពិភាក្សា។

Image
លី តុង ធី សាវរិន អៀន សុគន្ធី

ការបង្រៀននិងរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជាក្នុងអំឡុងពេលបិទសាលារៀន៖ ការសិក្សាលើទស្សនៈរបស់គ្រូនិងសិស្ស

ការសិក្សានេះផ្តោតជាចម្បងទៅលើការបង្រៀននិងរៀននៅថ្នាក់មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា ដោយមានវត្ថុបំណងចំនួនពីរគឺ សិក្សាពីទិដ្ឋភាពទូទៅនៃការបង្រៀននិងរៀននៅថ្នាក់មធ្យមសិក្សាទុតិយភូមិអំឡុងពេលបិទសាលារៀន និង សិក្សាពីប្រសិទ្ធភាពនៃការបង្រៀននិងរៀនរបស់គ្រូនិងសិស្សក្នុងអំឡុងពេលបិទសាលារៀន។ ការសិក្សានេះប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវបរិមាណវិស័យដោយកម្រងសំណួរស្ទង់មតិត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យពីក្រុមគោលដៅស្រាវជ្រាវ។ គ្រូបង្រៀនចំនួន 717នាក់ និង សិស្សវិទ្យាល័យចំនួន 3377នាក់ ក្នុងនោះគ្រូបង្រៀនភេទស្រី 44.1% និង សិស្សស្រី 62.5% បានចូលរួមក្នុងការសិក្សា។

Image
ឈុន ផាវ៉េង ប៉ាន់ វុត្ថា ហ៊ឹម ញាណារិទ្ធ ក្តាន់ ធុល

មូលហេតុនៃការបែកបាក់គ្រួសារនៅកម្ពុជា៖ ការសិក្សានៅក្នុងសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ

ការសិក្សាអំពីមូលហេតុនៃការបែកបាក់គ្រួសារនៅក្នុងសង្គមកម្ពុជាមួយនេះ ធ្វើឡើងនៅក្នុងសង្កាត់ស្ទឹងមានជ័យនៃរាជធានីភ្នំពេញ។ ដំណើរការស្រាវជ្រាវអនុវត្តតាមវិធីសាស្រ្តស្រាវជ្រាវបែបគុណវិស័យ ដោយប្រើវិធីសម្ភាសស៊ីជម្រៅជាមួយក្រុមគោលដៅស្រាវជ្រាវចំនួន២៥នាក់ ដែលក្នុងនោះមានស្រ្តីចំនួន១៥នាក់។ លទ្ធផលស្រាវជ្រាវបង្ហាញថា មូលហេតុដែលឈានទៅដល់ការលែងលះឬបែកបាក់ក្នុងសង្គមកម្ពុជាមានដូចជា ហិង្សាសេដ្ឋកិច្ចគ្រួសារ, ការប្រចណ្ឌ, ការជ្រៀតជ្រែកនៃញាតិពន្ធ, បញ្ហាហឹង្សាផ្លូវភេទ, អំពើហិង្សាផ្លូវកាយ និង កង្វះវិធីសាស្ត្រពិភាក្សាបញ្ហាគ្រួសារ។

Image
មឿង ចំរើន លី តុង

ការសិក្សាខ្នាតតូចអំពីទស្សនៈអតិថិជនកម្ពុជាទៅលើការទិញនិងសេវាកម្មទិញ-លក់ផលិតផលតាមអនឡាញ

ការសិក្សាប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវបរិមាណវិស័យ និងប្រមូលទិន្នន័យដោយប្រើវិធីស្ទង់មតិតាមអនឡាញ។ សំណាកស្រាវជ្រាវបង្កើតឡើងតាមវិធីជ្រើសរើសសំណាកតៗគ្នានិងវិធីចូលរួមដោយស្ម័គ្រចិត្ត ដោយក្រុមគោលដៅស្រាវជ្រាវជាអតិថិជនមានបទពិសោធទិញនិងកំពុងបន្តទិញទំនិញតាមអនឡាញ។ ទស្សនៈទៅលើសេវាកម្មទិញ-លក់ទំនិញតាមអនឡាញផ្តោតទៅលើទិដ្ឋភាពចំនួនប្រាំគឺ ការរចនាមុខងារ និង ភាពងាយស្រួលប្រើប្រាស់នៃថ្នាលទិញទំនិញ-លក់ទំនិញតាមអនឡាញ, ការធានារក្សានូវឯកជនភាពនិងសុវត្តិភាពព័ត៌មានរបស់អតិថិជន, ការរៀបចំដឹកជញ្ជូនផលិតផលឱ្យអតិថិជនតាមពេលកំណត់, ការដោះស្រាយបញ្ហាជូនអតិថិជននិងភាពស្មោះត្រង់ និងការយកចិត្តទុកដាក់និងជួយអតិថិជនក្នុងការជ្រើសរើសទំនិញ។

Call for Papers

Volume 2, Issue 2, December
Submission Deadline: 28.09.2023
Blind Peer-Review
Manuscript Templates
Submit Manusscript

អត្ថបទពិភាក្សា

របាយការណ៍ស្រាវជ្រាវ

អត្ថបទទស្សនាវដ្ដី

ព័ត៏មានផ្សេង

Loading...