នាព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងលោកសួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណនៃការយោគយល់គ្នា រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និង ប្រព័ន្ធទស្សនវិស័យអាស៊ីខាងត្បូង The South Asia Foresight Network (SAFN) អញ្ជើញចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និង លោក Asanga Abeyagoonasekera អគ្គនាយកប្រតិបត្តិ នៃប្រព័ន្ធទស្សនវិស័យអាស៊ីខាងត្បូង។ ក្នុងពិធីនេះដែរ លោក Asanga Abeyagoonasekera បានធ្វើបទបង្ហាញស្តីអំពី «History of Cambodia-Sri Lanka Relations»។