ការផលិតធូប ឬ លញ់ធូប បែបប្រពៃណី (លញ់ដោយដៃ មិនប្រើម៉ាស៊ីន) គឺជាមុខរបរមួយដែលមាននៅឡើយក្នុងតំបន់អង្គរ ខេត្តសៀមរាប ក៏ប៉ុន្តែ យើងសង្កេតឃើញតែលោកយាយចំណាស់ៗប៉ុណ្ណោះដែលនៅផលិតធូប ឬ លញ់ធូប។ សម្រាប់មនុស្សនៅក្មេងៗ ពួកគេប្រកបមុខរបរអ្វីផ្សេងទៅវិញ ប៉ុន្តែមិននិយមលញ់ធូបទេ។ ឧទារហណ៍ នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប លោកយាយ ឈ្មោះ ទន់ លាច អាយុប្រហែល៧២ ឆ្នាំទៅហើយ លោកយាយនៅតែលញ់ធូបលក់ជាប្រចាំ ដើម្បីរកចំណូលខ្លះៗសម្រាប់ចំណាយផ្សេងៗ និងជាពិសេសបានធ្វើបុណ្យក្នុងភូមិដែរ។