ជួយគ្នាសាង «ភ្នំយោង» ទិដ្ឋភាពមួយដែលអ្នកភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ជួយគ្នាសាង «ភ្នំយោង» សម្រាប់ពិធីបុណ្យរំលាយសព កាលពីឆ្នាំ២០២៤។ សម្ភារៈ កម្លាំងមនុស្ស និងអ្នកដឹកនាំធ្វើ សុទ្ធសឹងតែជាធនធានដែលបានមកពីក្នុងសហគមន៍ ដែលមានគំនិតឆ្នៃប្រឌិតតាមចំណេះជំនាញដែលខ្លួនមាន។ ទាំងនេះជាទម្លាប់ជួយ និងរក្សាទំនៀមទម្លាប់របស់សហគមន៍បន្តរហូតមកដល់បច្ចុប្បន្ន។