ឯកឧត្តមបណ្ឌិត ផុន កសិកា ដឹកនាំក្រុមស្រាវជ្រាវចុះសិក្សាអំពីផលិតកម្មកុលាលភាជន៍ខ្មែរ នៅខេត្តកំពង់ឆ្នាំង ក្នុងដំណាក់កាលយកដីស្អិតមកធ្វើជាល្បាយ នៅថ្ងៃទី១១ និង ១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផុន កសិកា បានដឹកនាំក្រុមស្រាវជ្រាវ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា ចុះសិក្សាស្រាវជ្រាវអំពីផលិតកម្មកុលាលភាជន៍ខ្មែរ នៅខេត្តកំពង់ឆ្នាំង ក្នុងដំណាក់កាលយកដីស្អិតមកធ្វើជាល្បាយដីសម្រាប់ធ្វើក្អមឆ្នាំង។ ស្មូនក្អម ឆ្នាំងដែលផលិតក្អមឆ្នាំងនៅស្រុកស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពឹងផ្អែកលើកធនធានដីដែលមាននៅក្នុងស្រុករលាប្អៀរនោះ មានដូចជាដីនៅភ្នំក្រាំងដីមាស និងកូនភ្នំផ្សេងៗទៀត ដែលពួកគាត់អាចរកដីស្អិតបាន។ សម្រាប់ដីល្បាយដែលអាចយកមកសូនជាក្អមឆ្នាំងបានត្រូវមានដីស្អិត និង ដីស្កាត (យកពីជើង) លាយបញ្ចូលគ្នាទើបពេលដុតចម្អិត ក្អមឆ្នាំងមិនផ្ទុះបែក។