នេះគឺជាកិច្ចពិធីមួយដែលរៀបចំសែនរំងាប់ត្បាល់ អង្រែ ជាង និងគ្រឿងសម្ភារៈ ដែលប្រើសម្រាប់ធ្វើត្បាល់និងអង្រែ មានដូចជា រណា ពន្លាក ញញួរ ពូថៅ ដែកដាប់ ដែកស្វាន ជាដើម។ អ្នកស្រុកនៅតំបន់អង្គរ (នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប) មានជំនឿថា ត្បាល់និងអង្រែ ដែលពួកគាត់ទើបតែធ្វើរួច មានទំនាក់ទំនងនឹងអមនុស្ស ដូចជាព្រាយដើម។ ដូច្នេះហើយ ពួកគាត់ត្រូវរៀបចំកិច្ចពិធីសែនរំងាប់ ក្នុងគោលបំណងបង្ការកុំឱ្យមានហេតុមិនល្អកើតមានដល់អ្នកប្រើ និងអ្នកធ្វើត្បាល់និងអង្រែ។ អត្ថបទ និង រូបភាព : លោកស្រី ហ៊ីង ច័ន្ទថន