សហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ បង្កើតឡើងក្នុងគោលបំណងពង្រីកការដាំដុះបន្លែ មានទីតាំងនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងផលិតកសិកផលបន្លែ និងលក់នៅទីផ្សារមួយចំនួន ក្នុងរាជធានីភ្នំពេញ។ សមាគមន៍នេះដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់សម្រាប់ស្រោចស្រព និង ប្រើជីធម្មជាតិ ដែលធានាផ្ដល់សុខភាពល្អដល់អ្នកបរិភោគ។ នេះគឺជាឱកាសមួយសម្រាប់ប្រជាជនខ្មែរជួយគាំទ្របន្លែដាំដោយកសិករខ្មែរ។