April 20, 2024

កាលពីព្រឹកថ្ងៃអង្គារទី៣ខែមីនា ឆ្នាំ២០២០ មានការប្រជុំរៀបចំរៀបចំដំណើការស្រាវជ្រាវគម្រោងស្ដីពី «ការបណ្តុះបណ្តាល​បច្ចេក​ទេស​និងវិជ្ជាជីវៈនៅកម្ពុជា៖ បញ្ហាប្រឈម ទីផ្សារការងារ និងដំណោះស្រាយសម្រាប់ឧស្សាហកម្ម៤.០» ដោយមានការចូល​រួម​ពី​លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងប្រធាន អនុប្រធានគម្រោង ព្រម​ទាំង​​​សមា​​ជិកគម្រោងស្រាវជ្រាវដើម្បីពិភាក្សាលើកម្រងសំណួរ និងផែនការចុះស្រាវជ្រាវ។គម្រោងសិក្សាស្រាវជ្រាវនេះមានគោល​បំណងសិក្សានិងវិភាគពីបញ្ហាប្រឈមនានាដែលកើតមានក្នុងកិច្ចការងារបណ្តុះបណ្តាលវិជ្ជាជីវៈ, សិក្សាពីការរួមចំណែកនៃការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈក្នុងការបង្កើតការងារ ក៏ដូចជាមុខរបរផ្ទាល់ខ្លួនសម្រាប់សិក្ខាកាម ព្រមទាំងស្វែងរកដំណោះស្រាយជា​យុទ្ធ​សាស្ត្រក្នុងការរៀបចំការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញ ការងារ​ក្នុងបរិបទ​ឧស្សា​ហកម្ម ៤.០។