April 19, 2024

Day: April 10, 2020

វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម គឺជាគ្រឹះស្ថានសាធារណៈមួយចំណុះឱ្យរាជបណ្ឌិត្យ​សភា​កម្ពុជា មានកម្រិត​ស្មើ​នឹងអគ្គនាយកដ្ឋាន។
វិទ្យាស្ថានមនុស្ស និងសង្គមសាស្រ្ត មាន៩ នាយកដ្ឋាន ដែលជាសេនាធិការឱ្យវិទ្យាស្ថាន ហើយនាយកដ្ឋាននីមួយៗមានភារកិច្ចដូចខាងក្រោម ៖ នាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានទស្សនវិជ្ជា និងសង្គមវិទ្យា នាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្ត្រ និងយេនឌ័រ នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យា...
នាយកដ្ឋានវិទ្យាសាស្រ្តសេដ្ឋកិច្ចនិងទេសចរណ៍មានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងមីក្រូសេដ្ឋកិច្ច សិក្សាស្រាវជ្រាវនិងវិភាគអំពីស្ថានភាពសេដ្ឋកិច្ចនៃវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម សិក្សាស្រាវជ្រាវនិងវិភាគអំពីស្ថានភាពផ្នែកសហគ្រាសខ្នាតតូចនិងមធ្យម សិក្សាស្រាវជ្រាវនិងវិភាគអំពីទីផ្សារផលិតផលនិងទីផ្សារពលកម្ម សិក្សាស្រាវជ្រាវនិងវិភាគអំពីស្ថានភាពនិងសក្ដានុពលអភិវឌ្ឍសេដ្ឋកិច្ចសង្គម សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រព័ន្ធធនាគារក្នុងស្រុក ប្រាក់កម្ចី និងអត្រាការប្រាក់ សិក្សាស្រាវជ្រាវនិងវិភាគអំពីទីផ្សារមូលបត្រ ក្នុងប្រទេសនិងក្រៅប្រទេស សិក្សាស្រាវជ្រាវនិងវិភាគអំពីវិស័យទេសចរណ៍...
នាយកដ្ឋានវិទ្យាសាស្រ្តអប់រំមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគលើវិស័យអប់រំកុមារតូច មត្តេយ្យ ចំណេះទូទៅ ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា សិក្សាស្រាវជ្រាវនិងវិភាគលើគោលនយោបាយអប់រំនិងកម្មវិធីសិក្សា សិក្សាស្រាវជ្រាវនិងវិភាគលើការងារអប់រំក្រៅប្រព័ន្ធ ការអប់រំមិនផ្លូវការ និងការអប់រំពិសេស សិក្សាស្រាវជ្រាវនិងវិភាគលើវិធីបង្រៀននិងការរៀន សិក្សាស្រាវជ្រាវនិងវិភាគលើទ្រឹស្តីពាក់ព័ន្ធនឹងការអប់រំ អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្មមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីសណ្ឋានដីនិងប្រព័ន្ធផ្លូវទឹកក្នុងប្រទេសកម្ពុជានិងពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រជាសាស្ត្រ ចលនាប្រវេសន៍ និងការតាំងទីលំនៅរបស់មនុស្សនៅក្នុងប្រទេសកម្ពុជានិងពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិនគរូបនីយកម្ម ការរៀបចំទីក្រុង ទីប្រជុំជននៅក្នុងប្រទេសកម្ពុជានិងពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីការអនុវត្តគោលនយោបាយដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងប្រទេសកម្ពុជានិងពិភពលោក អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិសាស្រ្តជាតិ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិសាស្រ្តពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីទ្រឹស្តីនយោបាយនិងវរជននយោបាយ សិក្សាស្រាវជ្រាវនិងវិភាគអំពីស្ថាប័ននយោបាយជាតិនិងអន្តរជាតិ អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋាននីតិសាស្ត្រមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីនីតិជាតិសាធារណៈ សិក្សាស្រាវជ្រាវនិងវិភាគអំពីនីតិជាតិឯកជន សិក្សាស្រាវជ្រាវនិងវិភាគអំពីនីតិអន្តរជាតិសាធារណៈ សិក្សាស្រាវជ្រាវនិងវិភាគអំពីនីតិអន្តរជាតិឯកជន អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យាមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីឥរិយាបថសង្គមវប្បធម៌ ការសិក្សាប្រៀបធៀបនូវប្រព័ន្ធទម្រង់សង្គម និងការសំយោគនូវលក្ខណៈសន្តនិយមអំពីមនុស្សជាតិ សិក្សាស្រាវជ្រាវនិងវិភាគអំពីជីវសាស្រ្តរបស់មនុស្សទាក់ទងនឹងភាពខុសគ្នានៃពូជសាសន៍ សិក្សាស្រាវជ្រាវនិងវិភាគអំពីបម្លាស់ប្តូរនៅក្នុងរាងកាយរបស់មនុស្ស ហ្សែន និងដំណើរវិវត្តន៍ សិក្សាស្រាវជ្រាវនិងវិភាគអំពីទំនាក់ទំនងរវាងបរិស្ថានវិទ្យាធម្មជាតិនិងបរិស្ថានវិទ្យាសារពាង្គកាយ អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្ត្រ និងយេនឌ័រមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ ខ្លឹមសារ ជំនឿ ការប្រតិបត្តិ និងបញ្ហាប្រឈមរបស់ព្រះពុទ្ធសាសនា សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ ខ្លឹមសារ ជំនឿ ការប្រតិបត្តិ និងបញ្ហាប្រឈមរបស់ពាហិរសាសនា សិក្សាស្រាវជ្រាវនិងវិភាគអំពីទ្រឹស្តីសីលធម៌...
នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិទ្យាមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ មូលដ្ឋានគ្រឹះ និងទ្រឹស្តីទស្សនវិជ្ជាខ្មែរ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ មូលដ្ឋានគ្រឹះ និងទ្រឹស្តីសង្គមវិទ្យាខ្មែរ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ មូលដ្ឋានគ្រឹះ និងទ្រឹស្តីទស្សនវិជ្ជាពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ មូលដ្ឋានគ្រឹះ និងទ្រឹស្តីសង្គមវិជ្ជាពិភពលោក អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។