
នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យាមានភារកិច្ចដូចខាងក្រោម៖
- សិក្សាស្រាវជ្រាវនិងវិភាគអំពីឥរិយាបថសង្គមវប្បធម៌ ការសិក្សាប្រៀបធៀបនូវប្រព័ន្ធទម្រង់សង្គម និងការសំយោគនូវលក្ខណៈសន្តនិយមអំពីមនុស្សជាតិ
- សិក្សាស្រាវជ្រាវនិងវិភាគអំពីជីវសាស្រ្តរបស់មនុស្សទាក់ទងនឹងភាពខុសគ្នានៃពូជសាសន៍
- សិក្សាស្រាវជ្រាវនិងវិភាគអំពីបម្លាស់ប្តូរនៅក្នុងរាងកាយរបស់មនុស្ស ហ្សែន និងដំណើរវិវត្តន៍
- សិក្សាស្រាវជ្រាវនិងវិភាគអំពីទំនាក់ទំនងរវាងបរិស្ថានវិទ្យាធម្មជាតិនិងបរិស្ថានវិទ្យាសារពាង្គកាយ
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។