April 27, 2024

ក្នុងស្មារតីសាមគ្គី និងទឹកចិត្តសន្ធាជ្រះថ្លា អាណិតអាសូរ អាឡោះអាល័យ ចំពោះលោកសាស្ត្រាចារ្យ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០ លោក ឃិន យ៉ង់ លោក សួ ប៉ុណ្ណារ៉ាត់ លោកស្រី ឃាង ធានី លោកស្រីបណ្ឌិត ជា វណ្ណី  និង លោកបណ្ឌិត ទុយ យូឃីម ជាតំណាងលោកបណ្ឌិត​ប្រធាន​ស្តីទី​វិទ្យា​ស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បាននាំយកថវិការបស់វិទ្យាស្ថានចំនួន៤០០ ០០០រៀល និងថវិកា​ផ្ទាល់​ខ្លួនចូលបុណ្យសពលោកសាស្ត្រាចារ្យ ឡោ សាន ដែលបានលាចាកលោកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ សរុបចំនួន ៨៦០ ០០០រៀល។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សូមឱ្យវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ បានទៅ​កាន់​សុគតិភព កុំបីឃ្លៀង​ឃ្លាតឡើយ។