ក្នុងនាមវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និង ក្នុងនាមឯក ឧត្តមបណ្ឌិត ផុន កសិកា ផ្ទាល់ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះលោក ព្រាប ចាន់ម៉ារ៉ា (អតីតនិស្សិតបុរាណវិទ្យាជំនាន់ទី៧)គឺជាព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានផ្ដល់សៀវភៅស្រាវជ្រាវជ្រាវបោះពុម្ពផ្សាយ នាពេលកន្លងមក សរុបចំនួន ១៦ក្បាល ដល់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជាប្រយោជន៍ក្នុងកិច្ចការស្រាវជ្រាវលើវិស័យវប្បធម៌សង្គម។
ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម សូមជូនពរលោកព្រឹទ្ធបុរសរង ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លាងឃ្លាតឡើយនិងជោគជ័យបន្ថែមទៀតលើកិច្ចការស្រាវជ្រាវនិងបោះពុម្ពសៀវភៅ។