April 26, 2024

ទឹកជាសារធាតុសំខាន់មួយក្នុងចំណោមសារធាតុសំខាន់ៗទាំង៩សម្រាប់ជួយទ្រទ្រង់សរីរាង្គមនុស្ស មានដូចជា៖
១-វីតាមីនប៊ី១២ (Vitamin B12) មានសារៈសំខាន់ក្នុងការផលិត គ្រាប់ឈាមក្រហម ផលិតឌីអិនអេ និងសម្រាប់រក្សាតួនាទីសរសៃ វិញ្ញាណឱ្យមានដំណើរការល្អ
២-ហ្វូលីតអាស៊ី (Folate Acid)
៣-កាល់ស្យូម (Calcium)
៤-វីតាមីនឌី (Vitamin D)
៥-ប៉ូតាស្យូម (Potassium)
៦-ម៉ាញ៉េស្យូម (Magnesium)
៧-ហ្វាយប័រ (Fiber)
៨-អូមេហ្គា-៣ (Omega-3 Fats) និង
៩-ទឹក
ទឹកជាសារធាតុចាំបាច់សំខាន់មួយដែលមនុស្សត្រូវការញ៉ាំជាមធ្យមពី២,៥លីត្រទៅ ៣,៥​​​លីត្រក្នុង១មួយថ្ងៃ។ ប្រសិនបើ មនុស្សញ៉ាំទឹកមិនគ្រាប់គ្រាន់ យើងនឹងមាន​បញ្ហា​ច្រើន ដូចជា ស្បែកស្ងួត ជ្រួញ មានមុនច្រើន ភ្នែកស្រវាំង កោសិកាខួរក្បាលស្ងួតក្រពះ​ស្អិតអាចបង្ករលាកក្រពះ ពោះវៀនស្អិត ពោះវៀនធំនឹងអាចកើតមហារីក អាចបង្កមាន​គ្រួសក្នុងតម្រងនោម បន្ទោបង់មិនទៀងទាត់ ក្ដៀនលាមក និង អាចបង្ករកើតមហារីក​ផ្លោក​នោម ជាដើម។​ ដូច្នេះ សារធាតុទឹកសំខាន់ណាស់ ដែលយើងត្រូវញ៉ាំឱ្យបានច្រើន ដើម្បីធ្វើឱ្យកោសិកាសើម ជួយសម្លាប់មេរោគ ជួយប្រព័ន្ធការពារឱ្យខ្លាំង និងជួយតម្រង​នោមច្រោះជាតិពុលពេញចេញពីក្នុងខ្លួនបានល្អទៀតផង។ មិនតែប៉ុណ្ណោះ ការញ៉ាំទឹក​ច្រើន​ជួយឱ្យស្រកទម្ងន់ផងដែរ។ ដើម្បីសុខភាពល្អ បុរសគួរញ៉ាំទឹកឱ្យបាន ៣,៧ លីត្រ​ក្នុងមួយថ្ងៃ។ ចំពោះនារីវិញ គួរញ៉ាំទឹកឱ្យបាន២,៧ លីត្រក្នុងមួយថ្ងៃ។