
ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន បានអញ្ជើញឡើងធ្វើបទបង្ហាញស្តីពី «សមិទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១»
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីសន្និបាតបូកសរុបការងារ ឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១។ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញឡើងធ្វើបទបង្ហាញស្តីពី «សមិទ្ធផលការងារក្នុងឆ្នាំ២០២០ ក៏ដូចជាទិសដៅការងារឆ្នាំ២០២១»។ ដោយសារពេលវេលាអនុញ្ញាតឱ្យធ្វើបទបង្ហាញរយៈពេលត្រឹមតែ២០នាទី ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន បានលើកឡើងខ្លឹមសារសង្ខេបជូនអង្គសនិ្នបាតដូចតទៅ៖ I. លទ្ធផលការងារឆ្នាំ២០២០ ១. ការងាររដ្ឋបាលបុគ្គលិក • ការងាររដ្ឋបាលបុគ្គលិក […]