March 19, 2024

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៨ កើត ខែ ផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី១៩ ខែកុម្ភៈ ឆ្នាំ២០២១  បានរៀបចំពិធីចុះកិច្ចព្រមព្រៀង​អនុស្សរណៈយោគ​យល់គ្នា រវាងឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន  មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងលោកសាស្ត្រាចារ្យបណ្ឌិត Yukitsugu Tabata នាយកវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ នៃសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន ក្រោមអធិបតីភាពឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការង នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាដ៏ខ្ពង់ខ្ពស់តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។

កិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានទាំងពីរ គីក្នុងគោលបំណងដើម្បីធ្វើកិច្ចសហប្រត្តិបត្តិការលើវិស័យសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ  គ្រប់គ្រងបេតិកភណ្ឌ ជាតិពន្ធុវិទ្យា ជាដើម​ ពិសេសជំរុញការសិក្សាស្រាវជ្រាវប្តូរបទពិសោធន៍ក្នុងទៅវិញទៅមកក្នុងវិស័យស្រាវជ្រាវ។