April 27, 2024

ប្រព័ន្ធធារាសាស្ត្រនៅតំបន់ស្រីសន្ធរ ខេត្តកំពង់ចាម ក៏សាងតាមបច្ចេកទេស ប្រហែល​គ្នានឹងប្រព័ន្ធធារាសាស្ត្រនៅតំបន់លង្វែក៖ តំបន់ស្រីសន្ធរមានទីតាំងស្ថិត ក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអតីតរាជធានីខ្មែរនៅ សម័យកណ្ដាល។ ចំណែក​តំបន់លង្វែកក៏ជាទីតាំងបុរាណ ហើយក៏ជាអតីតរាជធានី​ខ្មែរនៅសម័យកណ្ដាលដែរ។ ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ការកសាងប្រព័ន្ធ​ធារាសាស្ត្រនៅតំបន់សម័យកណ្ដាល​ទាំងពីរមានសណ្ឋាន​ប្រហែលគ្នា។ នេះដោយសារតំបន់ទាំងពីរកសាងក្នុងសម័យ​កាល​ដូចគ្នា ឬ ដោយសារ​ស្ថានភាពភូមិសាស្ត្រតំបន់ទាំងពីរស្ថិតនៅក្នុងតំបន់លិច​ទឹកនៅរដូវវស្សាដូចគ្នា?