កិច្ចប្រជុំពិភាក្សាជ្រើសរើសអត្ថបទសម្រាប់ចុះផ្សាយទស្សនាវដ្តី មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ឆ្នាំទី៣ (ឆ្នាំ២០២៤) នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារទស្សនាវដ្តី មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដើម្បីពិភាក្សាជ្រើសរើសអត្ថបទសម្រាប់ចុះផ្សាយទស្សនាវដ្តី ឆ្នាំទី៣ (ឆ្នាំ២០២៤)។ សូមជម្រាបជូនដែរថា វិទ្យាស្ថានបានចេញផ្សាយទស្សនាវដ្ដីឆ្នាំទី១ ចំនួន២លេខ និងឆ្នាំទី២ ចំនួន២លេខរួចមកហើយ។ សម្រាប់ទិសដៅឆ្នាំទី៣ (ឆ្នាំ២០២៤)នេះ វិទ្យាស្ថាននឹងចេញផ្សាយចំនួន២លេខបន្ថែមទៀត ក្នុងនោះរួមមានលេខពិសេសចំនួន១លេខ ដែលផ្សាយអំពី «មរតកវប្បធម៌អរូបីក្នុងសង្គមខ្មែរ»។