ស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជាច្រើនមានភ្នំ តូច ធំ ខ្ពស់ឬទាប ទៅតាមស្ថានភាពជាក់ស្ដែង។ ដោយសារ ប្រទេសកម្ពុជាកាលពីសម័យបុរាណចាប់ពីសម័យហ្វូណន រហូតដល់ចុងសម័យអង្គរ (ចាប់ពីសតវត្សរ៍ទី២ ដល់១៤) គោរពប្រត្តិបត្តិព្រហ្មញ្ញសាសនា ទើបមានការសាងសង់ប្រាសាទសម្រាប់គោរពបូជាដល់ទេពក្នុងព្រហ្មញ្ញសាសនានោះ។ ប្រាសាទមានប្រភេទប្រាសាទសង់នៅលើដីធម្មតា និង ប្រាសាទសង់លើភ្នំ។ យើងឃើញថា មានភ្នំជាច្រើនដែរដែលមានសំណង់ប្រាសាទបុរាណសង់លើភ្នំ ដូចជាភ្នំគូលេន ភ្នំបូក ភ្នំក្រោម ជាដើម។ នៅស្រុកកំពុងលែអ ខេត្តកំពង់ឆ្នាំង ក៏មានករណីសង់ប្រាសាទលើភ្នំដែរ តួយ៉ាងភ្នំទេពី ដែឡស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅចម្ងាយ៤០០ម៉ែត្រពីស្ទឹងជីនិត មានសំណង់ប្រាសាទចំនួន៤ទីតាំងខុសៗគ្នា ដូចជា៖ • នៅលើកំពូលភ្នំខ្ពស់បំផុត មានប្រាសាទឥដ្ឋរាងបួនជ្រុងស្មើ មានផ្តែរសម័យមុនអង្គរ សរសរពេជ្រសម័យអង្គរ និងបំណែកឥដ្ឋប្រាសាទជាច្រើន មានសំណង់ខ្ទមអ្នកតាទើបសង់ថ្មីតម្កល់បដិមានាងទេពីធ្វើពីស៊ីម៉ងតិ៍។ • លើកំពូលភ្នំបន្ទាប់ (ទី២) មានបំណែកឥដ្ឋប្រាសាទជាច្រើន។ • នៅគន្លាក់ទី៣ ចំទីធ្លាជាប់នឹងផ្លូវឡើងភ្នំ មានប្រាសាទនៅសល់ត្រឹមខឿនថ្មបាយក្រោម គ្រឿងបង្គំប្រាសាទជាច្រើនធ្វើពីថ្មភក់ និងផ្ដែរសម័យសម្បូរព្រៃគុក។ • នៅលើភ្នំខាងលិច ក៏មានប្រាសាទឥដ្ឋដែលគេឃើញនៅតែគំនរឥដ្ឋ និងថ្ម។ ស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជាច្រើនមានភ្នំ តូច ធំ ខ្ពស់ឬទាប ទៅតាមស្ថានភាពជាក់ស្ដែង។ ដោយសារ ប្រទេសកម្ពុជាកាលពីសម័យបុរាណចាប់ពីសម័យហ្វូណន រហូតដល់ចុងសម័យអង្គរ (ចាប់ពីសតវត្សរ៍ទី២ ដល់១៤) គោរពប្រត្តិបត្តិព្រហ្មញ្ញសាសនា ទើបមានការសាងសង់ប្រាសាទសម្រាប់គោរពបូជាដល់ទេពក្នុងព្រហ្មញ្ញសាសនានោះ។